ខេត្តកំពង់ឆ្នាំង៖ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៥ នៅមុខវិទ្យាស្ថានបូលីណូ ស្ថិតក្នុងភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តដឹកកម្មករមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ឆ្នាំង 3A-1535 ដឹកកម្មករចំនួន៦៨នាក់ បានធ្វើដំណើរពីជើងទៅត្បូង (កំពង់ឆ្នាំង-ភ្នំពេញ) លុះដល់ចំណុចកើតហេតុ ជ្រុលបុកជាមួយរថយន្តដឹកបេតុងពីក្រោយក្នុងទិសដៅស្របគ្នា និងបន្តទៅប៉ះរថយន្តPriusមួយគ្រឿងទៀត បណ្តាលឲ្យកម្មការនី២នាក់បាន រងរបួសធ្ងន់ និង៧នាក់ផ្សេងទៀតរង របួសស្រាល ក្នុងនោះមានស្ត្រីពោះធំម្នាក់ផងដែរ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ច បញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តទាំង៣គ្រឿង ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក រងចាំដោះស្រាយពេលក្រោយ៕