ព្រះទេពមុនី សុខ ថាន ចែកទេយ្យទានដល់ថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរធម្មការ និង សាសនាខេត្តកំពង់ឆ្នាំងចំនួន៣៧នាក់

ខេត្តកំពង់ឆ្នាំង៖ ព្រះទេពមុនី សុខ ថាន ព្រះរាជាគណៈ ថ្នាក់ចត្វា ព្រះធម្មវង្សាធិបតី ព្រះមេគណខេត្តកំពង់ឆ្នាំង និមន្តអមដោយព្រះសរណមង្គល ប៉ុណ្យ ជីង ព្រះសមុហ៍គណខេត្ត ព្រះសិរីធម្មញាណ នុច មុនី ព្រះលេខាធិការគណខេត្ត បាននាំយកទេយ្យទានចែកដល់ថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរធម្មការ និង សាសនា ខេត្តកំពង់ឆ្នាំងចំនួន៣៧នាក់ នៅព្រឹកថ្ងៃទី ២៨ខែ សីហា ឆ្នាំ២០២៣។

ព្រះទេពមុនី សុខ ថាន បានមានសង្ឃដីកាថាៈ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កំរិតជីវភាពថ្នាក់ដឹកនាំ និង មន្រ្តីរាជការក្នុងមន្ទីរធម្មការ និង សាសនាខេត្តកំពង់ឆ្នាំង ដែលបានចូលរួមចំណែកអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនានៅខេត្តកំពង់ឆ្នាំងកន្លងមក ទទួលបានសមិទ្ធផលថ្មីៗជាច្រើនផងដែរ។

ព្រះទេពមុនី សុខ ថាន បានមានសង្ឃដីកាបន្តថាៈ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ ញោមសម្ដេចតេជោ ហ៊ុន សែន នាពេលកន្លងមកនេះ បានដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍ លើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និង អាណា
ចក្រ។

ក្រោមម្លប់នៃសុខសន្ដិភាព ដែលបានផ្តល់ឱកាសអោយពុទ្ធបរិស័ទគោរពតាមជំនឿសាសនារាងៗខ្លួន។ជាពិសេសរក្សា បានសុខុដុមនីយកម្មសាសនាបានចូលរួមចំណែកដល់កិច្ចអភិវឌ្ឍន៍ជាតិតាមរយៈការផ្សារភ្ជាប់រវាងអាណាចក្រ និង ពុទ្ធចក្រ ព្រះទេពមុនី សុខ ថាន បានមានសង្ឃដីកាបន្តទៀតថាៈ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់
រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នាពេលបច្ចុប្បន្ននេះ ក្នុងការអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ កម្ពុជា នឹង ទទួលបាននូវស្ថិរភាព សន្ដិសុខ សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងការលើកកម្រិតកម្ពស់ជីវភាពកាន់តែប្រសើរឡើង កាត់បន្ថយនូវភាពក្រីក្រ របស់ប្រជាពលរដ្ឋយើង ជាពិសេសព្រះពុទ្ធសាសនា ត្រូវបានចាត់ទុកថា ជាសាសនារបស់រដ្ឋ ។

ព្រះទេពមុនី សុខ ថាន បានមានសង្ឃដីកាផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្រ្តីរាជការមន្ទីរធម្មការ និង សាសនាខេត្តកំពង់ឆ្នាំងត្រូវប្រតិបត្តិអោយបានតាមតួនាទីនិងភារកិច្ចរបស់ខ្លួនដែលក្រសួងនិងរាជរដ្ឋាភិបាលបានកំណត់ជាពិសេសត្រូវរួមគ្នាថែរក្សាសុខសន្តិភាព អោយបានគង់វង្សព្រោះសុខសន្តិភាព
បានផ្ដល់ឱ្យប្រជាពលរដ្ឋមានជីវភាពធូរធាពីមួយថ្ងៃ ទៅមួយថ្ងៃ និងបន្តអភិវឌ្ឍន៍សមិទ្ធផលថ្មីៗទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ។

ទេយ្យទានដែលបានចែកជូនក្នុងថ្នាក់នាំ និង មន្រ្តីរាជការម្នាក់ៗទទួលបាន អង្ករ២៥ គីឡូក្រាម, ត្រីខ១យួរ និង ថវិកា ៣ ម៉ឺនរៀល។

លោក សរ លាង ប្រធានមន្ទីរធម្មការ និង សាសនាខេត្ត រួមនិងមន្រ្តីរាជការទាំងអស់បានថ្លែងអំណរព្រះគុណ ដល់ព្រះមេគណខេត្តនិងមន្រ្តីសង្ឃខេត្តសូមមានព្រះសុខភាពល្អ ព្រះជន្មយឺនយូរ ដើម្បីដឹកនាំវិស័យព្រះពុទ្ធសាសនានៅខេត្តកំពង់ឆ្នាំងអោយកាន់តែទទួលបាន សមិទ្ធផលថ្មីៗថែមទៀត៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *