ប្រជាពលរដ្ឋ១៧០គ្រួសារនៅភូមិប៉ាតឡា ងតវ៉ាសំណូមពររាជរដ្ឋាភិបាលជួយកាត់ឈ្វាលដីលំនៅដ្ឋានពួកគាត់ចេញពីដីព្រ លានយន្តហោះនៅឃុំពង្រផង

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋប្រមាណ៨០ នាក់តំណាងឲ្យប្រជាពលរដ្ឋ១៧០គ្រួសាររស់នៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបាននាំគ្នាធ្វើការតវ៉ា សំណូមពរដល់ឯក ឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី ថ្មី ជួយកាត់ឈ្វាលដីលំនៅឋាននិងដីស្រែចំការពួកគាត់ទាំង១៧០គ្រួសារ ចេញពីក្នុងដីព្រលានយន្តហោះដែល ស្ថិតនៅក្នុងឃុំពង្រ ស្រុករលាប្អៀរនេះផងដោយសំអាងថាបានរសនៅកាន់កាប់យូមកហើយ។

លោក រស់ ឆោម តំណាងប្រជាពលរដ្ឋនៅភូមិប៉ាតឡាង បាននិយាយថា ពួកគាត់ទាំ ង១៧០ គ្រួសារ សំណូមពរដល់ឯកឧត្ត មបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីមេ ត្តាជួយកាត់ឈ្វាលដីលំនៅឋានរបស់ពួក គាត់ទាំង១៧០គ្រួសារដែលបានកាន់កាប់តាំងពីអំឡុងឆ្នាំ១៩៧៩ ,១៩៨០  ចេញពីដីព្រលានយន្តហោះ ដោយអនុគ្រោះផងចុះ ព្រោះថាសព្វថ្ងៃនេះមន្ត្រីកងទ័ពអាកាសព្រលានយន្តហោះក្រាំងលាវ បាននិងកំពុងឲ្យគេធ្វើរបងព័ទ្ធយកដីលំនៅឋាន និងដីស្រែចម្ការ របស់ពួកគាត់អស់ហើយ។

កន្លងមកសម្ដេចតេជោ ហ៊ុនសែន បានចុះមកសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងឃុំក្រាំ ងលាវនេះបានប្រកាសឲ្យប្រជាពលរដ្ឋរស់នៅនិងធ្វើស្រែជាធម្មតាមិនឲ្យដេញទៅ ណាឡើយ និងបើថ្ងៃក្រោយរដ្ឋត្រូវការនោះចាំគិតគូរបន្តទៀត  ដូច្នេះពួកគាត់សុំរស់នៅធ្វើដីលំនៅឋាន និងធ្វើស្រែលើដីដែលធ្លាប់បានអាស្រ័យផល និងបើរដ្ឋត្រូវការពេលណានោះពួកគាត់នឹងមិនតវ៉ាឡើយ។

ដោយឡែកស្ត្រីពីរនាក់ទៀតក៏បានសំណូ មពរដូចគ្នាផងដែរថា ពួកគាត់មានដីលំ នៅឋាននិងដីស្រែចម្ការក្នុងមួយគ្រួសារតិចតួចតែប៉ុណ្ណោះដើម្បីចិញ្ចឹមជីវិតបើគេដកហូតយកដីចំការផ្ទះសម្បែងពួកគាត់ទៀតនោះពួកគាត់មិនដឹងជាទៅរស់នៅទីណាទេ ដូចនេះសូមថ្នាក់លើពិសេសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មេត្តាជួយពួកគាត់ផង  ម្យ៉ាងទៀតប្រសិនបើត្រូវតែធ្វើរបងព័ទ្ធដីព្រលាននោះ ក៏សូមមេត្តាពន្យារពេលទៅធ្វើរបងនៅខែប្រាំងវិញទៅ ដើម្បីកុំឱ្យប៉ះ ពាល់ស្រែចំការរបស់ប្រជាពលរដ្ឋដែលកំពុងបង្កបង្កើនផលក្នុងរដូវវស្សានេះ ។

ទាក់ទងនឹងករណីនេះ លោកឧត្តមសេនី យ៍ទោ កែវ វ៉ាន់ដេត នាយសេនាធិការប ញ្ជាការដ្ឋានកងទ័ពអាកាស និងជាមេប ញ្ជាការមូលដ្ឋានទ័ពអាកាស ខេត្តកំពង់ ឆ្នាំងបានប្រាប់អោយដឹងតាមសាអេឡិចត្រូនិចឱ្យថា ដីព្រលានយន្តហោះនេះ គ្រប់គ្រងដោយក្រសួងការពារជាតិនិងកងទ័ពអាកាសកន្លងមកមានទំហំជាង ២ ម៉ឺនហិចតា។

ដោយឡែកកាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១២ ពេលសម្ដេចតេជោហ៊ុនសែនចុះមកព្រលានយន្តហោះនេះ បានសម្រេចកាត់ជ្វាលដីមួយចំនួនឲ្យប្រជាជនវិញដោយទុកដីសម្រាប់ព្រលានយន្តហោះមានចំនួនតែ ១.៤១៥ ហិកតាប៉ុណ្ណោះ  ដែលដីនេះស្ថិតនៅក្នុងឃុំចំនួន៣ គឺឃុំក្រាំង លាវ (ប៉ះពាល់ប្រជាពលរដ្ឋច្រើនជាងគេ ) ឃុំបន្ទាយព្រាល និងឃុំពង្រ ក្នុងស្រុករលា ប្អៀរនេះតែម្តង។

ក្នុងនោះដែរនាយសេនាធិការកងទ័ពអាកាសបានអោយដឹងទៀតថាយើងត្រូវធ្វើរបងព័ទ្ធជុំវិញព្រលានយន្តហោះសរុបមានប្រវែង ១៧.៥៣២ ម៉ែត្រ ដែលកន្លងមកបានចាប់ធ្វើតាំងពី ឆ្នាំ២០១៨ ដោយបានធ្វើរួចរាល់ច្រើនហើយ និង នៅសល់ប្រវែង ១.៨៨២ ម៉ែត្រប៉ុណ្ណោះ ដែលកំពុងបន្តធ្វើសព្វថ្ងៃនេះ។

នាយសេនាធិការកងទព័អាកាស់ក៍បានបញ្ជាក់អោយដឹងទៀតថាចំពោះការធ្វើរបងព្រលានយន្តហោះសព្វថ្ងៃនេះទៀតសោត គឺទាំងអាជ្ញាធរស្រុក និងទាំងឯកឧត្តមអភិបាលខេត្ត សុទ្ធតែបានការឯកភាព  ព្រោះថាថ្នាក់លើកំណត់ឲ្យធ្វើរបងព័ទ្ធជុំវិញព្រលានដែលនៅសល់នេះឲ្យបានរួចរាល់នៅក្នុងឆមាសទី២ ឆ្នាំ២០២៣ ដើម្បីទូទាត់ថវិកាដឮលថ្នាក់ជាតិបានប្រគល់អោយ ។

ហើយជាគោលការ ណ៍ ដែលបានឯកភាពជាមួយអាជ្ញាធរស្រុក និងខេត្តគឺពេលធ្វើរបងចំផ្ទះ ប្រជា ពលរដ្ឋគឺត្រូវធ្វើរំលងផ្ទះសិន និងចំផ្លូវលំក្នុងភូមិក៏ត្រូវធ្វើរំលងផ្លូវសិនដែរ គឺទុកឱ្យប្រជាពលរដ្ឋរស់នៅចេញចូល និងធ្វើស្រែចម្ការជាធម្មតា រហូតដល់ព្រលានយន្តហោះត្រូវអភិវឌ្ឍន៍ទើបមានគោលការណ៍ថ្មី។

ក្នុងរឿងនេះដែរកាលពីអំឡុងឆ្នាំ១៩៨៧ តុលាការបានចេញសាលក្រមប្រគល់ដីទាំងនេះឲ្យកងទ័ពអាកាសគ្រប់គ្រង។ចំ ណែកប្រជាពលរដ្ឋត្រូវបានដោះស្រាយគោលនយោបាយដូរដីអោយពួកគាត់រួច ហើយ ដែលស្ថិតនៅក្នុងឃុំក្រាំងលាវនេះដដែល ។

ប៉ុន្តែមកដល់ពេលនេះប្រជាព លរដ្ឋភាគច្រើន បានលក់ដីទាំងនោះអស់ ទៅហើយ បែរជាមកតវ៉ាសុំរស់នៅលើដីលំនៅឋានចាស់ នៅក្នុងដីព្រលានយន្តហោះនេះទៅវិញ។

ទាក់ទងនឹងករណីខាងលើនេះដែរឯកឧត្ត មស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងក៏បានប្រាប់តាមទូរសព្ទឱ្យដឹងថា កងទ័ព អាកាសធ្វើរបងព័ទ្ធដីព្រលាននេះគឺមិនបា នប៉ះផ្ទះវ៉ៃផ្ទះ ឬយកដីស្រែចម្ការប្រជាព លរដ្ឋទេ ដោយត្រូវទុកអោយពួកគាត់រស់នៅ និងអាស្រ័យផលជាធម្មតាដដែល រហូតមានគោលការណ៍អភិវឌ្ឍព្រលានយន្តហោះ ទើបអន្តរក្រសួងថ្នាក់ជាតិគិតគូរប្រកាសផ្សព្វផ្សាយជូនដល់ប្រជា ពលរដ្ឋ។ ការតវ៉ានេបានធ្វើនៅព្រឹកថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៣។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *