ខ្យល់កន្ត្រាក់គ្មានភ្លៀងបណ្តាលអោយប៉ើងដំបូលសាលារៀនចំនួន២ខ្នងនិងប៉ើងរោងប្រជាពលរដ្ឋលក់ខាងមុខផ្ទះ១ខ្នង

ខេត្តកំពង់ឆ្នាំង៖ មានករណីខ្យល់កន្ត្រាក់ដោយមិនមានភ្លៀង កើតឡើងបណ្ដាលឲ្យសាលារៀនបឋមសិក្សា២ខ្នងប៉ើងដំបូលចរប៉ាត់របាយអស់ នៅវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី ២៨ខែ សីហា ឆ្នាំ២០២៣នេះ។

សាលាមួយខ្នងត្រូវបានខ្យល់ប៉ើងបកដំបូលអស់ទាំងស្រុងនិងសាលាមួយខ្នងផ្សេងទៀត ដែលមានជាងកំពង់ជួសជុលផងនោះ ត្រូវបានខ្យល់ប៉ើងបកដំបូលមួយចំហៀង រីឯរោងលក់ដូរនៅមុខផ្ទះ១ខ្នង ត្រូវបានខ្យល់បក់បោកបណ្តាលអោយដួលរាបដល់ដី តែក្នុងហេតុការខាងលើនេះមិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ  ករណីខ្យល់កន្ត្រាក់ខាងលើនេះស្ថិតនៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ យោងតាមជាងដែលកំពង់ជួសជុលសាលារៀនខាងលើដែលបានឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឱ្យដឹងថា គេឃើញមេឃស្រឡះនិងមានកំដៅក្ដៅខ្លាំង ជាងសព្វមួយដង តែមួយសន្ទុះក្រោយមក គេឃើញប្រែជាមានពពកខ្មៅទម្លាក់កន្ទុយចុះនៅទិសខាងត្បូង ស្រាប់តែលឺសម្លេងគ្រឹកៗ មួយសន្ទុះក្រោយមកមានខ្យល់កួច ប៉ើងស័ង្កសីដំបូលរោងលក់ដូរនៅមុខសាសា និងបានបន្តកួចយកដំបូលសាសារៀនបណ្តាលអោយ ប៉ើងសង្ក័សីហោះព្រោងព្រាត តែពួកគាត់ក្រាបនៅខាងក្រោមសាលាមិនបង្កគ្រោះថ្នាក់អ្វីឡើយ។ 

បន្ទាប់ពីស្ងប់ខ្យល់មានអាជ្ញាធរឃុំឆ្នុកទ្រូនិងអាជ្ញាធរស្រុកបរិបូរណ៍ បានចុះមកពិនិត្យស្ថានភាពជាក់ស្តែងនៃទំហុំនៃការខូចខាតខាងលើនោះដើម្បីរាយការជូនទៅថ្នាក់លើគ្រាដែលសាលារៀនខាងលើនេះនៅកណ្តាលវាលតែម្តង៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *