ខេត្តកំពង់ឆ្នាំង៖ កម្លាំងគណ:បញ្ជាការឯកភាពស្រុកជល់គីរីបន្តចុះធ្វើការរុះរើនិងកាប់បំផ្លាញចោលរបាំងស្បៃមុងនៅចំណុចភូមិកំពង់បាស្រូវ.ឃុំជល់សានៃស្រុកជល់គីរីខេត្តកំពង់ឆ្នាំង ដែលក្រុមជនល្មើសលបលួចដាក់នៅគ្រាដែលទឹកទន្កេសាបមានការហើបឡើងបន្តិចវិញនៅថ្ងៃទី២៨ខែសីហាឆ្នាំ២០២៣នេះ។
លោកលោក មុត ម៉េង អភិបាលរងស្រុកជល់គីរីដែលបានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពស្រុកបានអោយដឹងនៅរសៀលថ្ងៃនេះថាកម្លាំងគណ:បញ្ជាករឯកភាពស្រុកមាននគបាលស្រុកនិងជលផល.សហគមន៍នេសាទផ្នែកជលផលកំពង់ប្រាសាទកងរាជអាវុធហត្ថស្រុកជល់គីរីបានបន្តចុះធ្វើការបង្ក្រាបដោយបានរុះរើកម្ទេចចោលនៅថ្ងៃនេះដោយបានប្រើប្រាស់កាណូតបាឡាស្មាច់៦គ្រឿងប្រើប្រាស់កម្កាំង២១នាក់ចុះរុះរើនិងកាប់បំផ្លាញចោលនៅចំណុចខាងលើនេះផងដែរ។
លោក មុត ម៉េង. អភិបាលរងស្រុកជល់គីរីដែលបានដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបនៅថ្ងៃនេះក៍បានអោយដឹងថាក្នុងការចុះប្រតិបត្តការបង្ក្រាបបទល្មើសនេសាទក្នុងរដូវទឹកទន្លេឡើងខាងលើនេះសមត្ថកិច្ចចម្រុះបានធ្វើការរុះរើនិងបំផ្លាញចោលរបាំងស្បៃមុង២៣កន្លែងប្រវែងម៉ែត្រ១០០០ម៉ែត្របំផ្លាញចោលលបលូស្បៃមុង២៣គ្រឿងបង្គោល៤០០ដើមនិងបានចាក់លែងកូនត្រីល្អិតៗ ចូលទៅក្នុងបឹងវិញផងដែរ។
តែបើទោះជាយ៉ាងណា លោក មុត ម៉េង ដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពស្រុកបានធ្វើការអំពាវនាវតាមរយ:ប្រពន្ធផ្សព្វផ្សាយដល់បងប្អូនប្រជានេសាទទាំងអស់កុំធ្វើកានេសាទដោយឧបករណ៍ណាដែលច្បាប់ជលផលហាមឃាត់និងកុំធ្វើការនេសាទនៅក្នុងរដូវទឹកបិតនេសាទហើយក៍ជារដូវត្រីពងកូនពិសេសកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រត្រីនិងថនិកសត្វពងកូននិងរក្សានីរន្តរភាពពូជត្រីសម្រាប់កូនចៅជំនាន់ក្រោយផងដែរ ៕