ព្រៃលិចទឹកមួយកន្លែង ប្រមាណជាង១០ហិកតា កំពុងរងការកាប់បំផ្លាញពីសំណាក់ក្រុមពាលបំផ្លាញសម្បត្តិរដ្ឋ

កំពត ៖ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹ កឈូ ខេត្តកំពត បានប្រាប់អ្នកយក ព័ត៌មានយើង អោយបានដឹងថា ព្រៃលិចទឹកមួយកន្លែង ប្រមាណជាង១០ ហិកតា ដែលស្ថិតនៅចំ ណុចកំពង់ត្នោត  ត្រូវបានរងកាកាប់បំផ្លាញ ដើម្បីពង្រីកយកដី យកទៅលក់ទៅឱ្យអ្នកផ្សេង។

អង្គភាពសារព័ត៌មានយើង បានភ្ជាប់ទូរសព្ទ័ ទៅលោកចាន់ រិទ្ធប្រធាន មន្ទីរកសិកម្មរុក្ខា ប្រម៉ាញ់និងនេសាទខេត្តកំពត ដើម្បីសុំការបំភ្លឺបញ្ហាកាប់ឆ្កាព្រៃលិចទឹកនៅចំណុចភូមិឃុំខាងលើនេះ ប៉ុន្តែទូរសព្ទរបស់លោកខលចូលហើយពុំមានអ្នកលើក។

លោកសរ រិន្ទ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានប្រាប់អ្នកយកព័ត៌មានយើងថា ចាំមើលលោកសួរ ទៅខាងសហគមន៍សិន។

អភិបាលស្រុកទឹកឈូ លោកអុឹមចន្ទ សោធន បានថ្លែនប្រាប់អ្នក យកព័ត៌មានថា ដីនោះបើតាមការស្ដាប់មើលទៅ ប្រហែលជាគេមានប្លង់ ខ្ញុំឲ្យអភិបាលរងទទួលបន្ទុកចុះទៅពិនិត្យមើលហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រជាព លរដ្ឋមួយចំនួន បានលើកឡើងថា នៅតំបន់ឃុំកូនសត្វនេះ ភាគច្រើនតែងតែមានការឃុបឃិតគ្នា រំលោភ យកដីព្រៃលិចទឹក ហើយជួលកម្មករកាប់ឆ្ការ យកទៅលក់ឱ្យអ្នកផ្សេង ហើយអាជ្ញាធរនិងមន្ត្រីជំនាញ ធ្វើជាដេកលក់ មិនដឹងមិនឮអ្វីទាំងអស់។

ប្រជាពលរដ្ឋ សូមអំពាវនាវ ទៅដល់ប្រមុខរាជរដ្ឋាភិបាលថ្មី និងលោករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាជួយពិនិត្យមើលផងទាន បើនៅតែរក្សាភាពស្ងៀម ស្ងាត់បែបនេះ ព្រៃលិចទឹករបស់រដ្ឋមួយចំនួន ត្រូវបានធ្លាក់ដល់ដៃជនពាលបំផ្លាញដីរដ្ឋអស់ហើយ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *