ខេត្តកំពង់ឆ្នាំង៖ ពលរដ្ឋជាច្រើននាក់លក់ ដូរនៅក្នុងផ្សារសាលាលេខ៥ ស្រុកកំពង់ ត្រឡាច នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ តាមរយៈអ្នកសាព័ត៌មាន គោរពស្មើសុំលោកប្រធានមន្ទីរសុខា ភិបាលខេត្ត មេត្តាចាត់មន្ត្រីជំនាញចុះត្រួត ពិនិត្យស្រាវជ្រាវ និងបិទគ្លីនិកពេទ្យធ្មេញមួយនេះ នៅក្នុងផ្សារសាលាលេ ខ៥ ព្រោះអ្នកគ្រូពេទ្យគ្លីនិកមួយនេះ ពលរដ្ឋសង្ស័យគ្មានវិជ្ជាជីវៈនិងគ្មានអាជ្ញា ប័ណ្ណទេ បានព្យាបាលធ្មេញពលរដ្ឋជាច្រើននាក់ដោយបង្ករឲ្យអាប់សែធ្មេញមានការឈឺចាប់និងខូចខាតធ្មេញផ្សេងទៀតដែលអ្នកជំងឺមិនឲ្យព្យាបាលផង បែរជាអ្នកគ្រូពេទ្យរូបនេះខួងស្វានធ្មេញផ្សេងទៀតតាមទំនើងចិត្តដោយចង់បានលុយច្រើនពីអ្នកជំងឺ និងព្រោះតែអ្នកគ្រូពេទ្យរូបនោះ សង្ស័យគ្មានវិជ្ជាជីវៈជាគ្រូពេទ្យឡើយ។
យោងតាមការអោយដឹងតាមរយ:ទូស័ព្ទនៅរសៀល ថ្ងៃទី ២៦ សីហា ២០២៣ ជាមួយនិងអ្នកជំ ងឺ៣នាក់ ដែលធ្លាប់បានទៅព្យាបាលធ្មេញជាមួយម្ចាស់គ្លីនិកពេទ្យធ្មេញឈ្មោះ លក្ខិណា បានអោយដឹងថាស្ត្រីឈ្មោះ ព្រីង សាវ៉ន កាលពីអំឡុងខែ ៦ គាត់បានទៅតធ្មេញទន្សាយ២គ្រាប់ និងដាក់ត្បូងធ្មេញ១គ្រាប់ នៅគ្លីនិកពេទ្យធ្មេញឈ្មោះ លក្ខិណា នៅក្នុងផ្សារសាលាលេខ៥ ប៉ុន្តែពេលធ្វើធ្មេញខាងលើនេះបែរជា ឈ្មោះ លក្ខិណា ទៅស្វាននិងខួងថ្គាមខាងលើ៤គ្រាប់ និងថ្គាមក្រោម ៤ គ្រាប់ទៅវិញនៅពេលអ្នកជម្ងឺសួរ ខ្ញុំមកតធ្មេញទន្សាយ និងដាក់ត្បូងធ្មេញ១គ្រាប់តើ ម៉េចក៏ទៅខួងធ្មេញថ្គាមទាំង៨គ្រាប់នេះទៅវិញស្រាប់តែ គ្រូពេទ្យធ្មេញខាងលើឆ្លើយថា គេចេះតែខួងលេងៗទៅ គឺជួយឃ្លីនសំអាតធ្មេញឲ្យស្អាត ។
ពេលធ្វើធ្មេញទាំងអស់នេះរួចអ្នកជម្ងឺបានឲ្យលុយទៅ ពេទ្យ ធ្មេញនេះ ១៨ ម៉ឺនរៀលតែ ២ថ្ងៃក្រោយមកធ្មេញថ្គាមទាំង ៨ គ្រាប់ របស់គាត់បានអាប់សែ ពឺតឈឺចាប់យ៉ាងខ្លាំង និងហើមមុខលឹបតែម្តងបន្ទាប់មកអ្នកជម្ងឺក៏ទៅគ្លីនិកធ្មេញមួយផ្សេងទៀត ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ គេប្រាប់ថាធ្មេញទាំង៨ គ្រាប់នេះ អាប់សែអស់ហើយ ត្រូវព្យាបាលយូរថ្ងៃទើបបានជា ។
ស្ត្រីឈ្មោះ ម៉ាត់ ស្មះ បាននិយាយថា ខ្ញុំបានទៅប៉ះធ្មេញ១គ្រាប់កាលពី៣ខែមុននៅ កន្លែងពេទ្យធ្មេញឈ្មោះ លក្ខិណា ពេលទៅប៉ះធ្មេញស្រាប់តែគេខួងធ្មេញថ្គាមរបស់គាត់ទាំងលើទាំងក្រោមអស់ ៥គ្រាប់បន្ថែមទៀត ក៏កើតការឈ្លោះទាស់ទែងគ្នាព្រោះថា គាត់ឲ្យប៉ះធ្មេញតែ១គ្រាប់សោះ បែជាខួងធ្មេញគាត់ឲ្យខូច ៥ គ្រាប់ផ្សេងទៀត ក៏កើតមានការឈ្លោះទាស់ទែងគ្នាតែម្ដង ក្រោយមមកធ្មេញទាំង ៥ គ្រាប់ក៏អាប់សែធ្មេញឈឺពើតយ៉ាងខ្លាំង ហើយគាត់ក៏បានទៅព្យាបាលធ្មេញនៅគ្រូពេទ្យធ្មេញ ដែលមានជំនាញផ្សេងទៀត ដោយឡែកកាលពី ៣ឆ្នាំមុន នាងក៏បានមកដកធ្មេញមួយគ្រាប់នៅពេទ្យធ្មេញឈ្មោះលក្ខិណានេះផងដែរ បណ្ដាលឲ្យនាងឈឺត្រចៀកថ្លង់អស់រយៈពេល ៣ ខែខ្មាស់គេពេញផ្សារ។
-ស្ត្រីឈ្មោះ ណាណា បាននិយាយថាកា លពីអំឡុងខែ ២ ឆ្នាំ២០២៣ នេះនាងបានទៅប៉ះធ្មេញមួយគ្រាប់ជាមួយពេទ្យធ្មេញឈ្មោះលក្ខិណា ក៏ស្រាប់តែគេខួងធ្មេញថ្គាមរបស់នាងខាងក្រោម ៤ គ្រាប់ខាង លើ២គ្រាប់ កកើតជារឿងទាស់ទែងគ្នាដែល។
បន្ទាប់មកធ្មេញដែលគេហួងខូចទាំង៦ គ្រាប់ក៏អាប់សែ និងឈឺ ពើតយ៉ាងខ្លាំង ។ ហើយខ្ញុំក៏បានទៅបាលធ្មេញអាប់សែនេះជាមួយគ្លីនិកធ្មេញដែលមានជំនាញច្បា ស់លាស់ផ្សេងទៀត បូកសរុបទៅអស់លុយជាង ១ ពាន់ដុល្លារ មិនទាន់ជាស្រួលបួលនៅឡើយទេ ។
-ដោយឡែកអាជីវករលក់ដូរក្នុងផ្សារសា លាលេខ៥ បានឲ្យដឹងថា មានបុរសម្នាក់ជាអ្នកលក់ម្លូស្លានៅក្នុងផ្សារសាលាលេខ ៥ ក៏បានខូចធ្មេញទាំងអស់ក្នុងមាត់ ដោ យពីដំបូងឡើយគាត់ទៅដកនិងដាក់ធ្មញក៏ត្រូវឈ្មោះលក្ខិណា ស្វានខួងធ្មេញរបស់គាត់ខូចទាំងអស់ ហើយនៅពេលបណ្ដុះដែកដាក់ធ្មេញថ្មីក៏ដាក់មិនជាប់ ប ណ្ដាលឱ្យជ្រុះធ្មេញទាំងអស់ និងក្រហុបធ្មេញទាំងអស់ រហូតដល់សព្វថ្ងៃនេះ ។
ករណីមួយទៀតអ្នកផ្សារសាលាលេខ ៥ បាននិយាយតៗគ្នាថា ស្ត្រីមានកូនខ្ចី ៣ ខែម្នាក់ នៅក្នុងឃុំកំពង់ត្រឡាចក៏បានមកដកធ្មេញនៅឃ្លីនិកធ្មេញ ឈ្មោះលក្ខិណានេះផងដែរ ក្រោយមកស្ត្រីកូនខ្ចីនោះបានងងឹតភ្នែក និងមានជំងឺសរសៃប្រសាទថែមទៀតផងរហូតដល់សព្វថ្ងៃនេះ(ករណីនេះយើងកំពុងស្រាវជ្រាវមិនទាន់រកឃើញស្ត្រីរងគ្រោះនៅឡើយ)។
រឿងដោយឡែកមួយទៀត មានព្រះសង្ឃមួយអង្គគង់នៅ វត្តស្រឡាញ់ ក្នុងស្រុកកំ ពង់ត្រឡាចបានមកដកធ្មេញឈឺ ពេលនិមន្តទៅវត្តវិញទើបដឹងថាអាធ្មេញឈឺគេមិនដកទេ បែរជាដកធ្មេញអត់ឈឺទៅ វិញលោកពិតជាហួសព្រះទ័យ និយាយមិនចេញខ្មាស់គេ។
ជុំវិញករណីខាងលើនេះពលរដ្ឋជាអ្នកជំងឺដែលរងគ្រោះ បានបញ្ជាក់ឲ្យដឹងថាកាល ដើមឡើយ គ្លីនិកធ្មេញខាងលើនេះមានអា ជ្ញាប័ណ្ណត្រឹមត្រូវរបស់ប្ដី តែក្រោយពីប្ដីប្រពន្ធមួយគូរនេះ បានលះលែងគ្នាក្នុងអំ ឡុងឆ្នាំ២០២២ ប្ដីក៏បានយកថ្នាំមកលាបលុបលើផ្លាកយីហោគ្លីនិក ដែលជាឈ្មោះគាត់មានអាជ្ញាប័ណ្ណចោលទៅ ហើយ ឈ្មោះលក្ខិណា ដែលជាអតីតប្រពន្ធដែលបានចេះព្យាបាលធ្មេញបន្តិចបន្តួចពីប្ដី ក៏ បានបន្តបើកគ្លីនិកធ្មេញនេះរកស៊ីទាំងគ្មានអាជ្ញាប័ណ្ណ ជាបន្តទៀតរហូតដល់សព្វថ្ងៃនេះ ទើបបង្កឲ្យអ្នកជំងឺជាច្រើននាក់បានរងគ្រោះជាបន្តបន្ទាប់។
ទាក់ទងនឹងករណីទាំងអស់ខាង លើនេះនៅល្ងាចថ្ងៃទី២៦ សីហា ២០២៣ ក្រុមអ្នក សារព័ត៌មានបានរាយការណ៍ជូនលោក ប្រាក់វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានជ្រាបផងដែរ។
លោក ប្រាក់វ៉ុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ក្រុមអ្នកយកព័ត៌មានដែលបានរាយការណ៍ជូនលោកជុំវិញករណីខាងលើនេះ។
ហើយលោកក៏បានប្រាប់វិញថា តាំងពីឆ្នាំ២០២១ មកលោកបានឲ្យមន្ត្រីជំនាញចុះស្រាវជ្រាវ និងបិទគ្លីនិកខុសច្បាប់ជាបន្តបន្ទាប់មិនឲ្យកើតមានឡើយ។ ចំពោះករណីនេះលោកនឹងចាត់តាំងមន្ត្រីជំនា ញចុះទៅពិនិត្យស្រាវមជ្រាវករណីនេះ លោកចាត់វិធានការបិទគ្លីនិ កព្យាបាលធ្មេញមួយនេះផងដែរគឺមិនអនុ ញ្ញាតឲ្យបន្តធ្វើអាជីវកម្មខុសច្បាប់ បង្កអោយប្រជាពលរដ្ឋរងគ្រោះទៀតឡើយ។
លោកប្រធានមន្ទីរសុខាភិបាលខេត្តក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ផងដែរ មុននឹងទៅព្យាបាលជំងឺនៅគ្លីនិកណាមួយ សូមពិនិត្យពិចារណាឱ្យបានច្បាស់លាស់កុំព្យាបាលជំងឺទាំងប្រថុយ ប្រថានជាមួយគ្រូពេទ្យដែលគ្មានវិជ្ជាជីវៈនិង គ្មានច្បាប់អនុញ្ញាតអោយសោះ៕