អភិបាលរងស្រុក ជីក្រែង ដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យការរុករានទន្ទ្រានដីសហគមន៍ព្រៃឈើភ្នំ រុន រំកិលព្រំយកមកធ្វើជាកម្មសិទ្ធិបន្ថែម

អ៊ុក ផ្លុង សៀមរាប÷ លោក ម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង កាលពី ថ្ងៃសុក្រ ទី២៥ ខែ សីហា ឆ្នាំ២០២៣ បានដឹកនាំ កម្លាំង ចម្រុះ ចុះពិនិត្យការ រុករានទន្ទ្រានដី ព្រៃសហគមន៍ ព្រៃឈើភ្នំ រុន ស្ថិតក្នុង ភូមិ ជ្រៃ ឃុំ ខ្វាវ ស្រុក ជីក្រែង ខេត្ត សៀមរាប។ សមសភាពសហការមាន~ នាយផ្នែករដ្ឋបាលព្រៃឈើ កំពង់ក្ដី នៃមន្ទីរ កសិកម្មខេត្តសៀមរាប,នាយសង្កាត់រដ្ឋបាលព្រៃឈើ ខ្វាវ, មន្ត្រីកសិកម្ម បរិស្ថាន ធនធានធម្មជាតិស្រុក, កងរាជអាវុធហត្ថ,មេ ឃុំ និងក្រុមប្រឹក្សាឃុំខ្វាវ,នគរបាលប៉ុស្តិ៍រដ្ឋបាល ខ្វាវ,អនុភូមិ ជ្រៃ,ប្រជាការពារភូមិ ភូមិជ្រៃ សរុប ១៦ នាក់។ លទ្ធផលក្រុមការងារពិ និត្យឃើញមានការរុករានទន្ទ្រានដីព្រៃរំកិលព្រំយកដីសហគមន៍មកធ្វើជាកម្មសិទ្ធិ ពីរករណី។
១~ ឈ្មោះ វ៉ន ឆន ភេទ ប្រុស អាយុ ២៣ ឆ្នាំ សញ្ជាតិ ខ្មែរ រស់នៅភូមិ រវៀង ឃុំ ខ្វាវ ស្រុក ជីក្រែង ខេត្ត សៀមរាប។ បានរុករានទន្ទ្រាន ព្រៃឈើ រំកិលយកដីសហគមន៍មកធ្វើជាកម្មសិទ្ធិអស់ទំហំ ១៨ម×១០០ម= ១៨០០ម៉ែត្រការេ
២~ ភិន ផុន ភេទ ប្រុស អាយុ ៤៥ ឆ្នាំ សញ្ជាតិ ខ្មែរ រស់នៅ ភូមិ ព្រះ ធាតុឃុំខ្វាវ ស្រុក ជីក្រែង ខេត្ត សៀមរាប។ បានទន្ទ្រានដី ព្រៃឈើសហគមន៍រំកិលព្រំប្រទល់អស់ ទំហំ ២០ម×១០០ម=២០០០ម៉ែត្រការេទាំង ២ ករណីសរុប = ៣៨០០ម៉ែត្រការេ ។ ក្រោយពីពិនិត្យ និងធ្វើការវាស់វែងដីធ្លីរួចរាល់ ក្រុមសហប្រតិបត្តិការបានកោះហៅ បុគ្គលដែលបានរំកិលព្រំមកធ្វើកិច្ចសន្យាបញ្ឈប់ធ្វើសកម្មភាពរំកិលព្រំបន្ត ទៀតព្រមទាំងដកហូតដីដែលបានរុករានទន្រ្ទានមករក្សាទុកជាដីសហគមន៍វិញ។ ទន្ទឹម នឹងនោះដែរ លោក ម៉ូវ ជា បានធ្វើការនែនាំបុគ្គលដែលបានរំកិលព្រំ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅភ្នំ រុន មកអប់រំនែនាំផ្សព្វផ្សាយហាមរំកិលព្រំដាច់ខាត ប្រសិនបើបុគ្គលណាហ៊ានប្រព្រឹត្ដទៀងនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ហើយក៏បាននែនាំដល់ក្រុមការងារ អោយ ឧស្សាហ៍ព្យាយាមនាំគ្នាដើរត្បាតភ្នំនេះ ក៏ដូចជាភ្នំផ្សេងៗ ទៀត ព្រោះ ពេលនេះព្រៃភ្នំទាំងឡាយក្នុង ឃុំ ខ្វាវ កំពុងតែមានហានិភ័យខ្ពស់ពីសំណាក់អ្នកមានលុយ និងជនអគតិមួយចំនួន។ លោក បូ ម៉េងទ្រី អភិបាល ស្រុក ជីក្រែង បានប្រាប់ អ្នកសារព័ត៌មាន តាមទូរស័ព្ទថា ករណីដីដំបន់ ៣ ខាងលើ ដូចជា~ ដីព្រៃសហគមន៍,ដីព្រៃ ដែន ជម្រកសត្វព្រៃ ភ្នំត្នោត& ភ្នំ ពក& ដែនជម្រកសត្វព្រៃបឹងពែឬ ក៏ ព្រៃឈើភ្នំផ្សេងៗ ក្នុងស្រុក ជីក្រែង សុទ្ធតែពាក់ព័ន្ធជាមួយនឹង មន្ទីរកសិកម្មខេត្ត សៀមរាប និងមន្ទីរបរិស្ថានខេត្តសៀមរាប លោកបាន សូមណូមពរ ដល់ប្រជាពលរដ្ឋទាំងអស់ទៅស្ដាប់ ការអប់រំស្វ័យប្រកាស ស្ដីពីច្បាប់ព្រៃឈើ អោយពួកគាត់យល់ដឹងអំពីគុណប្រយោជន៍នៃព្រៃឈើដែលរដ្ឋរក្សាទុកជាព្រៃសហគមន៍ និងកម្រិតទោសនៃការរុករានទន្រ្ទានដីព្រៃសហគមន៍ដែលរដ្ឋរក្សាទុកយកមក ធ្វើជាកម្មសិទ្ធិឯកជន(ប្រសិនបើបើមានស្វ័យប្រកាស) លោកបានបន្តលោក សូមជម្រាបដល់ប្រជាពលរដ្ឋដែលមានគ្រឿងចក្របើមានគេជួលទៅឈូសឆាយដីព្រៃ ហាមយកគ្រឿងចក្រទៅឈូសឆាយដាច់ខាត ត្រូវសួរនាំទៅមន្ត្រីជំនាញដូចជា មន្ត្រីបរិស្ថាន ឬ រដ្ឋបាលព្រៃឈើដែលមានសមត្ថកិច្ចនៅតំបន់នោះក្រែងលោប៉ះពាល់ដីរដ្ឋនាំអោយប្រឈមចំពោះមុខច្បាប់ នាំទុក្ខៈដាក់ខ្លួន៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *