ប្រជាពលរដ្ឋក្រីក្រនិងជាជនពិការបានទទួលអំណោយពីព្រះចៅអធិការវត្តសិរនទីរតនារាមហៅវត្តក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី

ខេត្តកំពង់ឆ្នាំង៖ ព្រះគ្រូចៅអធិការវត្តសិរនទីរតនារាមហៅវត្តក្បាលកន្លង់បាននាំយកអំណោយគ្រឿសម្ភារហូបចុកទៅប្រគល់ជូនដល់ប្រជាពលរដ្ឋក្រីក្រដែលកំពង់ជួបការលំបាកខ្វះខាត ២គ្រួសារ ហើយក៍ជាជនពីការជើងរស់នៅតំបន់ដាច់ស្រយាលក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។

ព្រះគ្រូព្រះនាមតបសីលោ ហ៊ែលគិត ចៅអធិការវត្តសិរនទីរតនារាមហៅវត្តក្បាលកន្លងបានអោយដឹងតាមរយ:ទូរស័ព្ទនៅថ្ងៃនេះថាដោយព្រះអង្គមើលឃើញពីភាពទុក្ខលំបាកក្នុងការស់នៅប្រចាំថ្ងៃរបស់ពុទ្ធបរិស័ទចំណុះជើងវត្តហើយក៍ជាជនពិការ ហើយទីលំនៅគឺបានសុំដីរបស់គេសង់កូនខ្ទមរស់ នៅផ្ទាល់ដី។

ព្រះអង្គរួមនិងលោកតាអាចារ្យនិងគណ:កម្មាវត្តបាននាំយកអំណោយទៅប្រគល់ជូនគ្រួសាជួបការលំបាកទាំង២ខាងលើ។

ព្រះគ្រូចៅអធិការវត្តសិរនទីរតនារាមហៅវត្តក្បាលកន្លង់បានអោយដឹងទៀតថាក្នុងចំណោម២គ្រួសារខាងលើនេះមាន១គ្រួសាដែលជាជនពិការជើងម្ខាងដែលរស់នៅជាមួយកូនក្នុងភូមិអន្លង់មេត្រីឈ្មោះ បូប៊ិន និងមួយគ្រួសារទៀតប្តីឈ្មោះ ធួន និងប្រពន្ធឈ្មោះ ណៃ ពួកគាត់ទាំងពីរនាក់ខាងលើនេះរស់នៅក្នុងភូមិឃុំស្រុកជាមួយគ្នាខាងលើ ។

ព្រះគ្រូព្រះនាម ហ៊ែលគិត ចៅអធិការវត្តសិរនទីរតនារាមហៅវត្តក្បាកកន្លង់បានធ្វើការផ្តាំផ្ញើដល់ពួកគាត់រស់នៅ ហូបស្អាត់ ផឹកស្អាត់អនាម័យល្អហើយរដូវនេះជារដូវទឹកទន្លេឡើងហើយក៍ជារដូវភ្លៀងផងដែលសូមមានការប្រុងប្រយត្ន័នូវជម្ងឺឆ្លងផ្សេងៗមានគ្រុនចាញ់ជាដើម ។

អំណោយដែលបាននាំយកទៅជូនពីគ្រួសាខាងលើនេះមានអង្ក ទឹកត្រីទឹកស៊ីអ៊ីវ មី១កេស ឆ្នាំងចានកន្ទេល មុងភួយ
រួមនិងថវិការមួយចំនួនផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *