សៀមរាប៖ បុរសម្នាក់បានប្រើ ឧបករណ៍ច្បាប់ហាមឃាត់ ឆក់ស្លាប់ខ្លួនឯង (ឧបករណ៍ឆក់ត្រី) នៅចំនុចវាលស្រែតំបន់គោកចាស់ ស្ថិតនៅភូមិ ប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ។
ជនរងគ្រោះឈ្មោះ យុត យេន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ។
យោងតាមការបំភ្លឺ របស់បុរសម្នាក់ ឈ្មោះ រួន សេម ភេទប្រុស អាយុ ៣៨ឆ្នាំ ដែលជាប្រជាពលរដ្ឋរស់នៅភូមិឃុំខាងលើ បានអោយដឹងថានៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង ៧:៣០នាទី ខ្លួនបានដើរត្រឡប់មកពីមើលបង្កៃដាក់ត្រីនៅវាលស្រែ តំបន់ខាងលិចភូមិប្រាសាទ ដើរដល់ត្រង់ចំនុចផ្លូវឡើងគោក(គោកចាស់) ក៏បានឃើញមនុស្សស្លាប់ស្ថានភាពផ្កាប់មុខហើយឃើញស្ពាយអាគុយនិងដុំឆក់ត្រី(ឧបករណ៍កែឆ្នៃ) មានពិលពាក់និងក្បាលរួមជាមួយការ៉ុងដាក់ត្រីនៅក្បែរខ្លួនប៉ុន្តែពុំបានដឹងថាអ្នកដែលស្លាប់នោះឈ្មោះអ្វីនោះទេបន្ទាប់មកក៏បានរត់ទៅរាយការណ៍ប្រាប់អាជ្ញាធរភូមិឃុំនិងសម្ថកិច្ចអំពីហេតុការណ៍ដែលបានឃើញ។
បន្ទាប់ពីពិត្យសពរួច សម្ថកិចសន្និដ្ឋានថា សពនេះបានស្លាប់ដោយ ឧបករណ៍ឆក់ត្រីកែឆ្នៃ សពបានប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី។