ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំប្រារព្ធពិធីបញ្ចុះបឋមសិលាកសាងកុដិ និង ដង្ហែរ អង្គផ្កាប្រាក់សាមគ្គី ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវារីផាសុខារាម ហៅវត្តទឹកជុំ ស្ថិតក្នុងភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំប្រារព្ធពិធី បញ្ចុះបឋមសិលាកសាងកុដិនិង ដង្ហែរអង្គផ្កាប្រាក់សាមគ្គី ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវារីផាសុខារាម ហៅវត្តទឹកជុំ ស្ថិតក្នុងភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង  ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានានៅក្នុងវត្ត នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។

កិច្ចប្រជុំមានការចូលរួមពីលោកជំទាវ ផាត សុផានី ស៊ុន សុវណារិទ្ធិ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម យិន សាវ៉េន ឯកឧត្តម ឈិន សេងងួន ឯកឧត្តម យ៉ង់ ភិរម្យ អភិបាលរងខេត្ត លោក សរ លាង ប្រធានមន្ទីរធម្មការ និង សាសនាខេត្ត ព្រះមង្គលានុរ័ក្ខ អំ សៃជំនួយការសាលាគណខេត្ត តំណាងអោយសាលាគណខេត្ត ព្រះមុនីសីលវង្សា ខុន ឆុន ព្រះចៅអធិការវត្ត  លោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ អភិបាល
ស្រុកកំពង់ត្រឡាច អភិបាលស្រុកទឹកផុស អង្គភាពពាក់ព័ន្ធនិងអាជ្ញាធរនមូលដ្ឋានចូលរួម នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

បន្ទាប់ពីចុះពិនិត្យមើលទីតាំងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ផ្តាំផ្ញើដល់អង្គភាពពាក់ព័ន្ធ និង ប្រគេនព្រះចៅអធិការវត្ត និង អាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធធ្វើយ៉ាងណាត្រូវរៀបចំបរិស្ថាន សោភ័ណភាព តាមដងផ្លូវ  ក្នុងបរិវេណវត្តអោយបានល្អ។ អនុគណៈកម្មការសមាសភាពនិងរៀបចំ ត្រូវរៀបចំកម្មវិធីអោយតាមលំដាប់លំដោយនៃប្រពៃណីព្រះពុទ្ធសាសនា។ ជាពិសេសសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវរៀបចំសន្តិសុខ សណ្តាប់ធ្នាប់អោយបានល្អ តាំងពីពេលចាប់ផ្តើមរហូតដល់ចប់ពិធីបុណ្យ អោយប្រព្រឹត្តទៅដោយរលូន៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *