ខេត្តតាកែវ៖ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាល ខេត្តតាកែវ “អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ០៥គ្រួសារ ស្មើនឹងទឹកប្រាក់ចំនួន ២២,០០០,០០០៛(ម្ភៃពីលានរៀល)” ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ លោកវរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ និងក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ នាព្រឹកថ្ងៃសុក្រ ទី ២៥ ខែសីហា ឆ្នាំ២០២៣។
ថវិកាដែលត្រូវប្រគល់ជូនគ្រួសារសពទាំង ០៥ មានឈ្មោះដូចខាងក្រោម៖
គ្រួសារទី១- ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី ជួន សារ៉ាត់ ត្រូវជាភរិយាសព លោកវរសេនីយ៍ទោ យឹម សាមឿន មន្រ្តីនគរបាលជាតិចូលនិវត្តន៍ មរណៈភាពកាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។
គ្រួសារទី២- ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី ង៉ែត សាត ត្រូវជាភរិយាសព លោកព្រិន្ទបាលឯក ប៊ុត សំបូរ មន្រ្តីនគរបាលជាតិ ចូលនិវត្តន៍ មរណៈភាពកាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិកំពង់ក្រសាំង ឃុំកំពង់ក្រសាំង ស្រុកបុរីជលសារ ខេត្តតាកែវ។
គ្រួសារទី៣- ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី ឡាយ ស៊ីដា ត្រូវជាភរិយាសព លោកអនុសេនីយ៍ឯក ឈុំ ឈឿន មន្រ្តីនគរបាលជាតិចូលនិវត្តន៍ មរណៈភាពកាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ)ស្ថិតនៅភូមិ០២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
គ្រួសារទី៤- ទទួលថវិកាចំនួន ២,០០០,០០០៛(ពីលានរៀល) ជូនដល់លោកស្រី ឡាយ ស៊ីដា ត្រូវជាភរិយាសព លោកឈុំ ឈឿន មន្រ្តីគរបាលចូលនិវត្តន៍ជាតិ មរណៈភាពកាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិ០២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
គ្រួសារទី៥- ទទួលថវិកាចំនួន ២,០០០,០០០៛ (ពីលានរៀល) ជូនដល់លោកអនុសេនីយ៍ឯក ពៅ បូរ៉ាន មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលចារ នៃអធិកាដ្ឋាននគរបាលស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវជាស្វាមីសព លោកស្រី ឆុំ ស្រីពៅ មរណៈកាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៣ ដោយជំងឺ(រោគាពាធ) ស្ថិតនៅភូមិអង្គ ឃុំក្រាំងយ៉ូវ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលនោះលោកឧត្តមសេនីយ៍ទោ ស្នងការ បានសំដែងនូវមនោសញ្ជេតនា ការអាឡោះអាល័យ សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ស្វាមី ភរិយា ឪពុក ម្តាយ ដ៏ល្អដែលបានបម្រើប្រទេសជាតិ មាតុភូមិកន្លងមកមានស្នាដៃ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕