សៀមរាប៖ យោងតាមរបាយការណ៍របស់រដ្ឋបាលក្រុងសៀមរាបបានឲ្យដឹងថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដោយទទួលបានព៌តមានពី បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប លោកនួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប បានចាត់តាំងលោក ហាយ យង់ អភិបាលរងក្រុង សហការជាមួយជំនាញ ជលផលខេត្ត អាជ្ញាធរសង្កាត់ ភូមិ និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ ដើម្បីពិនិត្យស្ថានភាពទីតាំងដែរមានក្រពើទីវាលក្រៅទ្រុងសុវត្ថិភាព ដើម្បីចាប់ចេញពីតាំងដែរអាចបង្ករហានិភ័យដល់បងប្អូនប្រជាពលរដ្ឋ ក្រែងអាចបង្ករអោយមានផលប៉ះពាល់ដល់ក្មេងៗដែរត់លេងនៅជិតទីតាំងខាងលើ ហើយយកទៅទុកនៅទីតាំងមានសុវត្ថិភាព។
ពលរដ្ឋបានសំដែងការត្រេកអរនិងថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានជួយចាប់សត្វក្រពើដែលរួចពីទ្រុងនៅក្នុងដីឡូតិមួយកន្លែងដើម្បីចាប់យកទៅរក្សាទុកនៅទីតាំងមានសុវត្ថិភាព៕