កម្លាំងគណ:បញ្ជាការឯកភាពស្រុកជល់គីរីនៅតែបន្តចុះធ្វើការរុះរើបំផ្លាញចោលរបាំងស្បៃមុង២០កន្លែង គ្រាដែលជនល្មើសនៅតែលួចលាក់ដាក់បន្លំភ្នែកសមត្ថកិច្ច

ខេត្តកំពង់ឆ្នាំង៖ កម្លាំងគណ:បញ្ជាការឯកភាពស្រុកជលគីរីនៅតែបន្តចុះធ្វើការរុះរើនិងកាប់បំផ្លាញចោលរបាំងស្បៃមុងនៅចំណុចខាងក្រោយភូមិព្រែកឆ្តោភភូមិគៀនតាម៉ា ខាងក្រោតភូមិថ្មីនិងក្រោយភូមិកំពង់អូសនៃស្រុកជល់គីរីខេត្តកំពង់ឆ្នាំង ដែលក្រុមជនល្មើសនៅតែបន្តលបលួចដាក់បន្លំភ្នែកសមត្ថកិច្ច នៅថ្ងៃទី២៤ខែសីហា ឆ្នាំ២០២៣នេះ។

លោក មុត ម៉េង អភិបាលរងស្រុកជល់គីរីដែលដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពស្រុកបានអោយដឹងថាកម្លាំងគណ:បញ្ជាករឯកភាពស្រុកមាននគបាលស្រុកនិងជលផល សហគមន៍នេសាទ ផ្នែកជលផលកំពង់ប្រាសាទ កងរាជអាវុធហត្ថស្រុកជល់គីរីនៅតែបន្តចុះធ្វើការបង្ក្រាបនៅថ្ងៃនេះដោយបានប្រើប្រាស់កាណូតបាឡាស្មាច់៥គ្រឿងចុះរុះរើនិងកាប់បំផ្លាញចោលនៅចំណុចខាងលើនេះផងដែរ។

លោក អភិបាលរងស្រុក បានអោយដឹងថាក្នុងការចុះប្រតិបត្តការបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទខាងលើនេះសមត្ថកិច្ចចម្រុះបានធ្វើការរុះរើនិងបំផ្លាញចោលរបាំងស្បៃមុង២០កន្លែងប្រវែងម៉ែត្រ៨០០ម៉ែត្របំផ្លាញចោល លបលូស្បៃមុង២០គ្រឿងបង្គោល ៣៥០ដើម ហើយបានចាក់លែងកូនត្រីល្អិតៗទៅក្នុងបឹងវិញផងដែរ។

តែបើទោះជាយ៉ាងណា លោក មុត ម៉េង ដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពស្រុកបានធ្វើការអំពាវនាវតាមរយ:ប្រពន្ធផ្សព្វផ្សាយដល់បងប្អូនប្រជានេសាទទាំងអស់កុំធ្វើការនេសាទដោយឧបករណ៍ណាដែលច្បាប់ជលផលហាមឃាត់និងកុំធ្វើការនេសាទនៅក្នុងរដូវ បិតនេសាទហើយក៍ជារដូវត្រីពងកូនពិសេសកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រត្រីនិងថនិកសត្វពងកូននិងរក្សានីរន្តរភាពពូជត្រីសម្រាប់កូនចៅជំនាន់ក្រោយ។

សូមបញ្ជាក់ផងដែរថាស្ថានភាពកម្ពស់ទឹកទន្លេសាបនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោមថ្ងៃទី២៤សីហា២០២៣នេះមានកម្ពស់៦.៣៥ម៉ែត្រ បើធៀបឆ្នាំ២០២២ទឹកមានកម្ពស់៧.៣៩ម៉ែត្រដោយឡែកស្ថានភាពទឹកភ្លៀងបាន១ស្រុកមានកម្រិត៧មីលីម៉ែត្រនៅស្រុកទឹកផុស ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *