ខេត្តកំពង់ឆ្នាំង៖ លោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធម៌ និងក្រុមការងារយេនឌ័ររបស់អង្គភាព ដោយបានសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អញ្ជើញចុះនាំយក គ្រឿងសម្ភារ:រួមមានស័ង្កសីចំនួន ៣០សន្លឹក ស៊ីម៉ង់ត៍០៣បេ អង្ករ ៥០គីឡូក្រាម និងសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់ គ្រួសារប្រជាពលរដ្ឋ ដែលជួបប្រទះនូវគ្រោះអគ្គិភ័យឆេះផ្ទះអស់ទាំងស្រុង នៅក្នុងភូមិស្នងមុំ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។
មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងសូម ចូលរួមសោកស្តាយជាទីបំផុតរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី និងលោកជំទាវ ចំពោះការបាត់បង់ផ្ទះសម្បែងរបស់បងប្អូននាពេលនេះ ។
មេបញ្ជាការ តំបន់ប្រតិបត្តការប្រតិបត្តការសឹករងខេត្តក៏បានក្រើនរំលឹកដល់ គ្រួសាររងគ្រោះត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះគ្រោះមហន្តរាយដោយអគ្គីភ័យ ពិសេសត្រូវរសនៅដោយមានអនាម័យខ្ពស់ហូបស្អាត ផឹកស្អាត និងសម្រាកត្រូវដាក់មុងជាប់ជាប្រចាំគ្រាដែលរដូវនេះជារដូវវស្សា។
នៅបញ្ចប់ពិធី មេបញ្ជាការ តំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងបានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់សូមមេត្តា ជួយសហការសាងសង់ផ្ទះជូនលោកយាយ និង បានបញ្ជាក់ថា បើមានការខ្វះខាតស័ង្កសីសម្រាប់សាងសង់ផ្ទះឡើងវិញ ឲ្យរាយការណ៍តាមរយៈ លោកមេឃុំ លោកមេបញ្ជាការផ្នែកសឹករងស្រុក លោកមេបញ្ជាការសឹករងខេត្ត នឹងជួយឧបត្ថម្ភបន្ថែមទៀត៕