ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និង លោកជំទាវ ខៀវ បុប្ផាផល ឥត សារ៉ាត់ បានចុះពិនិត្យមើលការសាងសង់កុដិថ្មីនៅវត្តពោធិ៍សិលារាម ហៅវត្តសំរោង ស្ថិតក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និង លោកជំទាវ ខៀវ បុប្ផាផល ឥត សារ៉ាត់ រួមនិងឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត សឹង សំណាង អគ្គមេបញ្ជាការរងកងយោធ
ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងអាកាស ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម សាន់ យូ អភិបាលរងខេត្ត ព្រមទាំងសហការីបានចុះពិនិត្យមើលការសាងសង់កុដិថ្មីនៅវត្តពោធិ៍សិលារាម ហៅវត្តសំរោង ស្ថិតក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តម ប៊ុល ដែល លី  បានបញ្ជាក់អោយដឹងថាៈកុដិ០១ខ្នងពីរជាន់ ដែលមានទំហំ ១២ម៉ែត្រ គុណ២៥ម៉ែត្រ ស្ថិតក្នុងបរិវេណវត្តពោធិ៍សិលារាម ជាអំណោយរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះនៃកងយោពលខេមរភូមិន្ទ និង លោកជំទាវ ខៀវ បុប្ផាផល ឥត សារ៉ាត់ និង បុត្រា បុត្រី ចៅៗ ព្រមទាំងក្រុមគ្រួសារ បានចាប់ផ្តើមកសាងនៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី៩ ខែកុម្ភះឆ្នាំ២០២២ មកដល់បច្ចុប្បន្នសម្រេចបាន៨០ភាគរយហើយ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងនូវការកោតសរសើរដល់ ឯកឧត្តម
ប៊ុល ដេលី និង ព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត ព្រមទាំងក្រុមជាងទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់លើការសាងសង់កុដិថ្មីនេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានផ្តាំផ្ញើដល់ក្រុមជាងទាំងអស់ធ្វើយ៉ាងណាត្រូវពន្លឿនការសាងសង់អោយឆាប់ហើយ បានមុនខែកញ្ញា ឆ្នាំ២០២៣នេះ និង ត្រូវធ្វើតាមប្លង់មេតាម លក្ខណៈបច្ចេកទេស និង ធានាបានទាំងបរិមាណ និង គុណភាព សម្រាប់ជាកន្លែងគង់នៅរបស់ព្រះសង្ឃក្នុងវត្ត និងសម្រាប់បណ្តុះបណ្តាលធនធានព្រះសង្ឃក្នុងវត្តផងដែរ។

ក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានចូលរួមថវិកាកសាងចំនួន២០
លានរៀលជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ដើម្បីកសាងកុដិផងដែរ។

ព្រះសរណមង្គល ប៉ុណ្យ ប៊ុនជីង តំណាងព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និង ប្រជាពុទ្ធបរិស័ទបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និង លោកខៀវ បុប្ផាផល ឥត សារ៉ាត់ បុត្រាបុត្រី និងចៅៗព្រមទាំងក្រុមគ្រួសារ និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែលចំណាយ និង ចូលរួមថវិកាជួយសាងសង់កុដិសម្រាប់ព្រះសង្ឃគង់នៅ និង សាលាបាលីសម្រាប់ផ្តល់ចំណេះដឹងដល់ព្រះសង្ឃ។

ព្រះសរណមង្គល ប៉ុណ្យ ប៊ុនជីង បានចម្រើនពរជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និង លោកជំទាវ ខៀវ បុប្ផាផល ឥត សារ៉ាត់ បុត្រាបុត្រី និង ចៅៗព្រមទាំងក្រុមគ្រួសារ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តម លោកជំទាវ អមដំណើរ សូមមានសុខភាពល្អ ជួបប្រទះតែ និង ពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *