ស្រុកជលគីរីចាប់ផ្តើមកសាងផ្លូវបេតុង៣ខ្សែ ដោយថវិការមូលនិធិឃុំព្រៃគ្រីឆ្នាំ២០២៣

ខេត្តកំពង់ឆ្នាំង៖ ស្រុកជលគីរីកំពង់ចាប់ផ្តើមសាងសង់ផ្លូវបេតុង៣ខ្សែរក្នុងឃុំព្រៃគ្រីដែលមានប្រវែង៤៦៩ម៉ែត្របន្ទាប់ពីបានធ្វើសម្ភោទដាក់អោយប្រើប្រាស់ផ្លូវមួយខ្សែប្រវែង៥៥៥ម៉ែត្រកន្លងទៅនេះ។

លោក ដូវ គឹមស៊ិន អភិបាលស្រុកជលគីរីបានអោយដឹងនៅវេលាម៉ោង៦និង៥នាទីល្ងាចថ្ងៃទី២០សីហា២០២៣នេះថាស្រុកជលគីរីក្នុងចំណោមស្រុក ក្រុងទាំងប្រាំបីក្នុងខេត្តដែលនៅឆ្ងាយជាងគេខណ្ឌដោយទន្លេនៅរដូវវស្សាធ្វើដំណើរដោយការណូត ឬ តាមផ្លូវគោកត្រូវធ្វើដំណើរឡើងទៅតាមស្រុកបាធាយខេត្តកំពង់ចាមដែលមានព្រំប្រទល់ជាប់គ្នាក្នុងនោះនូវរដូវវស្សាប្រកបរបរនេសាទជាលក្ខណ:គ្រួសារ នៅរដូវប្រាំងវិញប្រជាពលរដ្ឋធ្វើស្រូវរដូវប្រាំង។

លោកអភិបាលស្រុកជលគីរីបានអោយដឹងទៀតថាដោយស្ថានភាពស្រុករបស់លោកជួបប្រទះការខូចខាតផ្លូវក្នុងស្រុកបានរួមគ្នាកសាងផ្លូវជាបេតុង ៣ខ្សែទៀតនៅក្នុងឃុំព្រៃគ្រីដែលមានប្រវែង៤៦៩ម៉ែត្រ ដែលបានតចេញពីផ្កូវចាស់៥០ម៉ែត្រនិងខ្សែទីពីរនៅក្នុងភូមិតាចាន់១១០ម៉ែត្រនិងខ្សែទី៣ភូមិព្រៃគ្រីជើង៣០៥ម៉ែត្រនិងមានទទឹង៥ម៉ែត្រ.កម្រាស់០.១៥ម៉ែត្រវាជាថវិការមូលនិធិឃុំព្រៃគ្រីឆ្នាំ២០២៣។

លោក ដូវ គឹមស៊ិន អភិបាលស្រុកជលគីរីបានបញ្ជាក់អោយដឹងថាការកសាងផ្លូវនេះចាប់ផ្តើមធ្វើការសាងសង់នៅថ្ងៃទី៣ខែសីហាឆ្នាំ២០២៣ដោយគ្រោងនិងបញ្ចប់ការសាងសង់ថ្ងៃទី៣១ខែសីហាឆ្នាំ២០២៣ខាងមុខនេះចំពោះគម្រោងរបស់ស្រុកក្នុងឆ្នាំ២០២៣នេះបានអនុវត្តន៍រួចរាល់ហើយ ។
ចំពោះផែនការឆ្នាំ២០២៤ស្រុកគ្រោងនិងសាងសង់ផ្លូវបេតុងប្រវែង១ពាន់ម៉ែត្រនិងមូលនិធិឃុំព្រៃគ្រីប្រវែង៥០០ម៉ែត្រនៅខាងមុខសាលាស្រុកផងដែរ ។

ក្នុងនោះអភិបាលស្រុកជលគីរីលោក ដូវគឹមស៊ិន នៅពេលចុះពិនិត្យការសាងសងផ្លូវបេតុងនេះដោយក្រុមហ៊ុនក្នុងស្រុកនិងបានសំណូមពដល់ក្រុមហ៊ុនធ្វើយ៉ាងអោយផ្លូវនេះធានាបាននូវគុណភាពផ្លូវតាមស្តង់ដានិងធានាដល់តម្រូវការបានល្អក្នុងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *