ខេត្តកំពង់ឆ្នាំង៖ សាលាពលទាហាន យោធភូមិភាគពិសេសដែលមានទីតាំងនៅក្នុងភូមិថ្មីឃុំ ជ្រៃបាក់ស្រុករលាប្អៀខេត្តកំពង់ឆ្នាំងមានបើកវគ្គហ្វឹកហ្វឺននាយទាហាននាយទាហានរងយោធភូមិភាគពិសេសបើកវគ្គហ្វឹកហ្វឺនជំនាញដើម្បីពង្រឹងសមត្ថភាពនាយទាហាន នាយទាហានរងថ្នាក់ពួក ក្រុម ឆ្នាំ២០២៣ ដែលធ្វើឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ទិត្យ រចនា មេបញ្ជាការរងយោធភូមិភាគពិសេសនិងជាតំណាងលោកឧុត្តមសេនីយ៍ ពូ សាប៊ុតឌី មេបញ្ជាការរកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាគពិសេស នៅថ្ងៃទី២១ខែសីហា ឆ្នាំ២០២៣។
លោកវរ:សេនីយ៍ត្រី ហ៊ូ ចាន់តារា និងលោកវរះសេនីយ៍ឯក អេនមករា នាយកនាយករងសាលាពលទាហានយោធភូមិពិសេសបានឡើងអានរបាយការណ៍ស្តីពីស្ថានភាពទូទៅរបស់សាលានិងបានថ្លែងមតិស្វាគមន៍គណ:អធិបតីហើយលោកបានបញ្ជាក់ថាសិក្ខាកាមក្នុងវគ្គហ្វឹកហ្វឺននាយទាហាន.នាយទាហានរងថ្នាក់ ពួក.ក្រុមឆ្នាំ២០២៣នេះមានចំនួន៦៩នាក់និងមានរយះពេលពីរខែផងដឺរ ។
លោកឧត្តមសេនីយ៍ទោ ទិត្ យរចនា មេបញ្ជាការរងយោធភូមិភាគពិសេសនិងជាតំណាងលោកឧត្តមសេនីយ៍ ពូ សាប៊ុតឌីមេបញ្ជាការងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេសបានមានប្រសាសន៍ក្នុងពិធីបើកវគ្គហ្វឹកហ្វឺននាយទាហាននាយទាហានរងថ្នាក់ពួកថ្នាក់ក្រុមឆ្នាំ ២០២៣ នេះ ថាការបើកហ្វឹកហ្វឺន នៅថ្ងៃនេះវាគឺជាគោលបំណងដ៏សំខាន់ក្នុងការពង្រឹងលើសមត្ថភាព។ ដល់សិក្ខាកាមទាំងអស់ដែលជានាយទាហាននាយទាហានរង ឲ្យយល់ច្បាស់ពីគោលដៅមេរៀនយុទ្ធសាស្ត្រនិងយុទ្ធវិធីដែលគ្រូយោធាចារ្យបានបង្ហាត់បង្ហាញអនុវត្តដោយផ្ទាល់នៅលើទីលានហ្វឹកហាត់។
លោកឧត្តមសេនីយ៍ទោ ទិត្យរចនា បានបញ្ជាក់ថានៅក្នុងសាលាត្រូវយកចិត្តទុកដាក់លើការថ្នាក់នៅការហូបចុកឲ្យបានត្រឹមត្រូវក្នុងនោះយោធាចារត្រូវបង្ហាត់បង្ហាញនៅរាល់បណ្ដាលមេរៀនសំខាន់ៗឲ្យបានច្បាស់ដល់សិក្ខាកាមដែលចូលមកប្រពន្ធនៅក្នុងវគ្គថ្មីនេះមានលំហាត់របៀប កីឡា ភស្តុភាពេទ្យ បច្ចេកទេសអាវុធថ្មើជើង យុទ្ធវិធីថ្មើជើងនិងអប់រំចិត្តសាស្ត្រ មុខវិជ្ជាទាំងអស់ខាងលើនេះគឺមិនអាចខ្វះបានឡើយសម្រាប់នាយទាហាននាយទាហានរងដើម្បីបង្កើនសមត្ថភាពធានាបាននូវគុណភាពនៅពេលដែលចាំបាច់ ។
ក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ទោ ទិត្យ រចនា មេបញ្ជាការរងយោធភូមិភាគពិសេសបានធ្វើការផ្ដាំផ្ញើដល់សិក្ខាទាំងអស់ដែលត្រូវបានចូលមកហ្វឹកហ្វឺនបំប៉ននូវសមត្ថភាពមេបញ្ជាការ មេបញ្ជាការរងលើមុខវិជាពួក ក្រុមក្នុងឆ្នាំ២០២៣ត្រូវគោរពវិន័យផ្ទៃក្នុងសាលា មានសាមគ្គីភាពផ្ទៃក្នុងរបស់សាលា ស្តាប់ការពន្យល់ណែនាំលើមុខវិជ្ជាផ្សេងៗពីរលោកគ្រូយោធាចារ្យ សិក្ខាកាមទងអស់មិនត្រូវប្រព្រឹត្តនូវអំពើពាលាអាវ៉ាសែ ល្បែងស៊ីសង គ្រឿងញៀន និងគ្រឿងអបាយមុខផ្ដេងៗដែលប្រឈមនិងច្បាប់។
លោកមេបញ្ជាការរងយុទ្ធភូមិភាគពិសេសបានបញ្ជាក់ទៀតថាក្នុងនោះសិក្ខាកាមទាំងអស់ត្រូវសហការគ្នាជាមួយនឹងអាជ្ញាធរមូលដ្ឋានក្នុងតំបន់ឲ្យបានល្អដើម្បីឈានទៅរកការវិវត្តខ្លួនបានល្អក្នុងសង្គមជាតិហើយនៅពេលត្រឡប់ទៅអង្គភាពវិញដោយទទួលបាននូវនិទ្ទេសល្អៗសម្រាប់បម្រើអង្គភាពនូវ ជំនាញរបស់ខ្លួនបានហ្វឹកហ្វឺនផងដែរ៕