មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគពិសេស អញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារ បំពាក់ឋានន្តរសក្តិ ជូននាយទាហាននិងបើកវគ្គហ្វឹកហ្វឺនពង្រឹងរៀបរយកងឯកភាពឆ្នាំ២០២៣ នៅតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង 

ខេត្តកំពង់ឆ្នាំង៖ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងនិងបំពាក់ឋានន្តរសក្តិ ជូននាយទាហាន និងបើកវគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពនិងរបៀបរៀបរយកងឯកភាពឆ្នាំ២០២៣ ដែលពិធីនេះធ្វ់ឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នៃ ចារី អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងលោក មេបញ្ជាការរង យោធភូមិភាគពិសេស មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត ស្នងការរងនគរបាលខេត្ត និង លោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។

មានមតិស្វាគមន៍ ក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម មេបញ្ជាការ យោធភូមិភាគពិសេស ដែលបានចំណាយពេលដ៏មានតម្លៃផ្ដល់កិត្តិយសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងមុខងារ បំពាក់ឋានន្តរសក្តិ ជូននាយទាហាន និងបើកវគ្គហ្វឹកហ្វឺនរបស់អង្គភាពនាឱកាសនេះ ។

មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក៏បានរាយការណ៍ស្ថានភាពនិង លទ្ធផលសម្រេចបាន ជូន គណៈអធិបតី និងធ្វើការណែនាំការងាររៀនសូត្រមួយចំនួនដល់សិក្ខាកាមយោធាទាំងអស់ ។

នៅក្នុងពិធីសំណេះសំណាល និងផ្តាំផ្ញើក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេសបានចូលរួមអបអរសាទរ និងបានសំណូមពរដល់នាយទាហានទាំងអស់ ដែលទើបទទួលបានការតែងតាំងមុខងារ ឋានន្តរសក្តិថ្មី សូមឱ្យបន្តយកចិត្តទុកដាក់ជម្រុញការអនុវត្តតួរនាទីភារកិច្ចដែលថ្នាក់លើប្រគល់ជូនឲ្យមានប្រសិទ្ធភាពឲ្យសក្តិសមនិងទំនុកចិត្តរបស់ថ្នាក់លើ ។

ឯកឧត្តម មេបញ្ជាការ យោធភូមិភាគពិសេស ក៏បានថ្លែងកោតសរសើរចំពោះ អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលបានខិតខំយកចិត្តទុកដាក់បំពេញទាំងការងារស្នូល ការងារសង្គមនិងការងារអតីតយុទ្ធជន ព្រមទាំងការងារមូលដ្ឋាន សម្រេចបានលទ្ធផលប្រសើរជាបន្តបន្ទាប់ ។

នៅបញ្ចប់ពិធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ពីការបង្ហាញពីយុទ្ធវិធនិងយុទ្ធសាស្ត្រពីគ្រូយោធាចារ្យនិងត្រូខិតខំសិក្សារៀនសូត្រក្រេបយកចំណេះដឹង ដើម្បីយកមកបម្រើការងារជូនអង្គភាព និងបានបំពាក់ឋានន្តរសក្តិដល់នាយទាហានរួចបានជូនពរដល់នាយទាហាន ទាំងអស់ដែលត្រូវបានចូលវគ្គហ្វឹកហ្វឺននៅពេលនេះសួមជួបនៅជោគជ័យហើយបានជួបប្រទះនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *