បុរសម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ ខណៈដែលតខ្សែភ្លើងចេញពីព្រីភ្លើងផ្ទះខ្លួនឯង

អ៊ុក ផ្លុង សៀមរាប÷ បុរស ម្នាក់ត្រូវ បានខ្សែភ្លើងឆក់ ស្លាប់ភ្លាមៗ នឹងកន្លែងខណៈពេលដែលតខ្សែភ្លើងចេញពីព្រីភ្លើងផ្ទះខ្លួនឯង។ ករណីនេះកើតឡើងនៅថ្ងៃ ច័ន្ទ ទី២១ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង ១១,៣០ នាទី ថ្ងៃត្រង់ នៅភូមិ អន្លង់វិល ឃុំ គោក ធ្លកក្រោម ស្រុក ជីក្រែង ខេត្ត សៀមរាប។ ជនរងគ្រោះ ឈ្មោះ ចាន់ ស៊ីនួន ហៅ( នាល ) ភេទ ប្រុស អាយុ ៥៦ ឆ្នាំ បច្ចុប្បន្ន រស់នៅ ភូមិ,ឃុំ កើតហេតុខាងលើ។ បើយោងតាមសម្តី អ្នកស្រី ឡែម គឹមអ៊ាន ដែលត្រូវជា ប្រពន្ធ ជនរងគ្រោះ បានរ៉ាយរ៉ាប់ប្រាប់អ្នកសារព័ត៌មានទាំងក្ដុកក្ដួលអួលដើម ក ទឹកភ្នែករលីងរលោងថាមុនពេលកើតហេតុ ប្តីរបស់អ្នកស្រីបានយកទុល្វិស ទៅដោះព្រីភ្លើង តដាក់ខ្សែថ្មីនៅផ្ទះបាយ ក្រោមផ្ទះ ដោយមិនបានបិទបារ៉ែតភ្លើង ភ្លាមៗនោះស្រាប់តែខ្សែភ្លើងឆក់ប្ដីរបស់អ្នកស្រី ប្រកាច់ដួលស្លាប់ភ្លាមៗ មួយរំពេច។
អ្នកស្រីបានបន្ថែមទៀត ថាភ្លើងគីឡូផ្ទះអ្នកស្រី បានដាក់( ឌីសង់ទ័រ) សំរាប់ទប់ភ្លើង ដែរ មុនៗ ពេលខ្សែភ្លើងគប់គ្នា ឌីសង់ទ័រធ្លាប់ ថ្លោះ ប៉ុន្តែម្ដងនេះ ប្ដីអ្នកស្រីហាក់ដូចជាមានគ្រោះ តខ្សែភ្លើងដោយមិនបានបិទ បារ៉ែត ហើយឌីសង់ទ័រក៏មិនថ្លោះទៀតបណ្តាលអោយប្ដីរបស់អ្នកស្រីស្លាប់ចោលអ្នកស្រីយ៉ាងអណោចអធម្ម។ ជុំវិញបញ្ហាខាងលើនេះ លោក អនុសេនីយ៍ ឯក ពៅ ថាច នាយរងប៉ូលិសប៉ុស្តិ៍សង្កាត់ នគរបាល រដ្ឋបាល គោក ធ្លកក្រោម បានប្រាប់អ្នក សារព័ត៌មានថាក្រោយ ពីមន្ត្រី ប៉ូលិស ជំនាញ ធ្វើ កោសល្យវិច័យរួច ឃើញថាលោក ចាន់ ស៊ីនួន ហៅ(នាល) ពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ ចេញពីផ្ទះខ្លួនឯងពិតមែន។ ទន្ទឹម នឹងនោះដែរ លោក ពៅ ថាច បានមានប្រសាសន៍ ទៅកាន់ ប្រជាពលរដ្ឋថា ត្រូវប្រយ័ត្នចំពោះការទាក់ទងទៅនឹងខ្សែភ្លើងជាពិសេសនៅពេលដែលខ្សែភ្លើងដាច់ត្រូវរក ជាងជំនាញខាងអគ្គិសនីមកពិនិត្យមិនត្រូវធ្វើដោយខ្លួនឯងដែលគ្មានជំនាញនោះឡើយ ប្រយ័ត្នគ្រោះថ្នាក់ដូចករណីខាងលើ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *