ប្រជាពលរដ្ឋនៅក្នុងស្រុកបរិបូរណ៍ចំនួន៤១២គ្រួសារបានទទួលអង្ករស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រមកពី៤ឃុំដែលរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់និងការរីករាយដាលនៃជំងឺកូវីដ១៩

ខេត្តកំពង់ឆ្នាំង៖ បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំងចំនួន៤១២គ្រួសារបានទទួលអង្ករស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់និងការរីករាយដាលនៃជំងឺកូវីដ១៩ដែលមកពីឃុំចំនួនបួនមានឃុំអញ្ចាញរូង.ឃុំកំពង់ព្រះគី.ឃុំពពេល.និងឃុំចកពិធីនេះធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។

ពិធីនេះធ្វើឡើងក្រោម អធិបតីភាពលោក ចេងចាន់ដូណា អភិបាលស្រុកបរិបូរណ៍លោកកញ្ញា.ហេងគឹមសៀង.អនុប្រធានមន្ទីរកសិក្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងតំណាង.លោក.ងិនហ៊ុន.ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងរួមនិងមន្ត្រីពាក់ព័ន្ធជុំវិញស្រុកប្រជាពលរដ្ចូលមកពីបួនឃុំក្នុងស្រុកបានចូលរួមផងដែរ។

នៅក្នុងឱកាសនោះផងដែរលោកចេងចាន់ដូណាអភិបាលស្រុកបរិបូរណ៍បានអំណរគុណដល់សប្បុរសជននិងម្ចាស់អំណោយដែលបានចំណាយធនធាននិងថវិកាប្រកបដោយមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋកម្ពុជានិយាយរួមនិងនិយាយដោយឡែកសម្រាប់ស្រុកបរិបូរណ៍និងបានបង្ហាញឲ្យឃើញនៅទឹកចិត្តដ៏សប្បុរសជ្រះថ្លាឥតគណនាចំពោះប្រជាជនកម្ពុជាដែលបានទទួលរកគ្រោះដោយសារជំនន់ទឹកភ្លៀងនិងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលនៅក្នុងស្រុកបរិបូរណ៍នៅថ្ងៃនេះមានបងប្អូនប្រជាពលរដ្ឋមកពីតាមបណ្តាលឃុំទាំង៤ខាងលើនៃស្រុកបរិបូណ៍។

លោក ចេងចាន់ដូណា អភិបាលស្រុកបរិបូរណ៍ បានបញ្ជាក់ថាអំណោយដែលបានទទួលនៅថ្ងៃនេះតាមរយៈមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងដោយសាការខកខាននេះនៅក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតរហូតដល់កិច្ចការបោះឆ្នោត បានកន្លងផុតទៅហើយទើបនៅថ្ងៃនេះបានធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយធម្មជាតិទឹកជំនន់ និងការរីករាលដាលនៃជម្ងឺកូវិដ១៩ ហើយអង្កទាំងអស់នេះគឺជាជំនួយរបស់រដ្ឋាភិបាលជប៉ុនតាមរយះអគ្គលេខាធិការដ្ឋានស្បៀងបម្រុងសង្គ្រោះបន្ទាន់របស់អាស៊ានបូក៣ដែលហៅកាត.អាប់ទរ័(APTERR)តែថ្វីត្បិតអំណោយទាំងនេះត្បិតតែមានចំនួនតិចតួចក៏ពិតមែនតែវាក៏ជាចំណែកមួយអាចជួយសម្រាលដល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិតក្នុងការដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ។

កញ្ញា ហេងគឹមស្រៀង អនុប្រធាននៃមន្ទីសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តនិងជាតំណាងលោក ងិនហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទបានបញ្ជាក់ទៀតថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោកតែងបានគិតគូរនិងខិតខំដោះស្រាយរាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយបានប្រកាន់យកទស្សនៈមួយថាមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។

ហើយជាក់ស្ដែងក្នុងអំឡុងការផ្ទុះរាលដាលនៃកូវីដ19 ដែលការនោះមានតំបន់មួយចំនួនត្រូវបានបិទខ្ទប់ដែលតម្រូវឲ្យរាជរដ្ឋាភិបាលផ្ដល់ស្បៀងអាហារក្នុងទម្រង់ជាអំណោយនិងជាការលក់តម្លៃជូនប្រជាពលរដ្ឋតាមរយៈប្រព័ន្ធកម្ពុជានិងសម្ដេចបានបញ្ជាទិញវ៉ាក់សាំងគ្រប់ទិសទីដើម្បីចាក់ជូនបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវបរទេសដែលមកស្នាក់នៅក្នុងប្រទេសកម្ពុជាទៅតាមតម្រូវការគ្រប់ៗគ្នា  ដោយលើសពីនេះទៀតប្រទេសកម្ពុជាក៏បានផ្ដល់នូវជំនួយជាម៉ាស.វ៉ាក់សាំងដល់ប្រទេសមួយចំនួនក្នុងគ្រាលំបាកផងដែរ ។

នៅបញ្ចប់ពិធីអភិបាលស្រុកនិងគណះអធិបតីបានចូលរួមផ្តល់អង្ករដែលជាជំនួយសង្គ្រោះបន្ទាន់ជូនដល់បងប្អូនតំណាងប្រជាពលរដ្ឋមកពីឃុំទាំង៤ក្នុងស្រុក្រិបូរណ៍ចំនួន៤១២គ្រាសាដោយម្នាក់ៗទទួលបានអង្ក៣០គីឡូក្រាមផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *