ខេត្តកំពង់ឆ្នាំង៖ កម្លាំងគណ:បញ្ជាការឯកភាពស្រុកជលគីរីនៅតែបន្តចុះធ្វើការរុះរើនិងកាប់បំផ្លាញចោលរបាំងស្បៃមុងនៅក្នុងឃុំពាមឆ្កោកស្រុកជល់គីរីខេត្តកំពង់ឆ្នាំង ដែលក្រិមជនល្មើសនៅតែលបលួចដាក់បន្លំភ្នែកសមត្ថកិច្ចនៅក្នុងរដូវទឹកឡើងនិងជារដូវត្រីពងកូន ករណីបានធ្វើឡើង នៅថ្ងៃទី១៨សីហាឆ្នាំ២០២៣។
លោកលោក មុតម៉េង.អភិបាលរងស្រុកជលគីរីដែលដឹកនាំកម្លាំងគណ:បញ្ជាការ ឯកភាពស្រុកបានអោយដឹងថាកម្លាំងគណ:បញ្ជាករឯកភាពស្រុកមាននគបាលស្រុកនិងជលផលស្រុកជលគីរីកងរាជអាវុធហត្ថនៅតែបន្តចុះធ្វើការបង្ក្រាបនៅថ្ងៃនេះដោយដោយមានរយៈពេលពីរ ថ្ងៃមកហើយដោយបានប្រើប្រាស់កាណូតបាឡាស្មាច់៣គ្រឿងប្រើប្រាស់កម្លាំងចម្រុះ៩នាក់ចុះធ្វើសកម្មភាពរុះរើកាប់បំផ្លាញចោលឧបករណ៍នរសាទេបាំងស្បៃមុងខុសច្បាប់ចំនួន១៣កន្លែងនិងរបាំងសាច់អួន៦នៅចំណុចព្រែកតាសួសក្នុងភូមិពាមឆ្កោក.ឃុំពាមឆ្កោក.ស្រុកជលគីរីខេត្តកំពង់ឆ្នាំង។
លោក អភិបាលរងស្រុកជលគីរីដែលដឹកបានដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបនៅថ្ងៃនេះបានអោយដឹងថាក្នុងការចុះប្រតិបត្តការបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទខាងលើនេះសមត្ថកិច្ចចម្រុះបានធ្វើការរុះរើនិងបំផ្លាញចោលរបាំងស្បៃមុង១៣កន្លែងប្រវែងម៉ែត្រ៥០០ម៉ែត្របំផ្លាញចោលលបលូស្បៃមុង១៣គ្រឿងបង្គោល២០០ដើមចោលហើយបានចាក់លែងកូនត្រីទៅក្នុងបឹងវិញផងដែរ។
ដោយឡែកនៅក្នុងកិច្ចប្រតិបត្តការការបង្ក្រាបបទល្មើសនេសាទក្នុងរដូវទឹកទន្លេឡើងត្រីពងកូនខាងលើនេះគេនៅតែមិនដែលឃើញសមត្ថកិច្ចខាងណាមួយដែលឃាត់ខ្លួនជនល្មើសបានម្តងណាឡើយហើយក្រុមជនល្មើសរកស៊ីបទល្មើសនេសាទខាងលើតែងតែដឹងខ្លួនជាមុនហើយបានគេច ខ្លួនបាត់ពីកន្លែងរបាំងទាំងនោះរហូត ។
តែបើទោះជាយ៉ាងណាលោក.លោក.មុតម៉េង អភិបាលរងស្រុកជលគរីដែលដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពស្រុកបានធ្វើការអំពាវនាវតាមរយ:ប្រពន្ធផ្សព្វផ្សាយដល់បងប្អូនប្រជានេសាទទាំងអស់កុំធ្វើកានេសាទដោយឧបករណ៍ណាដែលច្បាប់ជលផលហាមឃាត់និងកុំធ្វើការនេសាទនៅក្នុងរដូវទឹកបិតនេសាទហើយក៍ជារដូវត្រីពងកូនពិសេសកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រត្រីនិងថនិកសត្វពងកូននិងរក្សានីរន្តរភាពពូជត្រីសម្រាប់កូនចៅជំនាន់ក្រោយផងដែរ ៕