លោក យិន សាវ៉េន ដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងព្រះវិហារ វត្តពោធិរុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ ស្ថិតក្នុងឃុំកំពង់ត្រឡាច ដើម្បីស្នើសុំជួសជុល

ខេត្តកំពងឆ្នាំង៖ លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង តំណាង ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងព្រះវិហារ វត្តពោធិរុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ ស្ថិតក្នុង ឃុំកំពង់ត្រឡាច ដើម្បីស្នើសុំជួសជុលដោយមានការចូលរួមពី លោក សរ លាង ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក សិត ស អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្ត ព្រះមង្គលានុរ័ក្ខ អំ សៃ ជំនួយការសាលាគណខេត្តតំណាងសាលាគណខេត្ត លោក នូ ផល្គុន អនុប្រធានមន្ទីរទេសចរណ៍ខេត្ត លោក មាស សំណាង ប្រធានការយាល័យនៃមន្ទីរធម្មការនិងសាសនាខេត្ត លោក ប៊ូ ចាន់ស៊ីណា តំណាងរដ្ឋបាលស្រុកកំពង់ត្រឡាច លោក ស្រី សុឃឿន ជំទប់ទី១ឃុំកពង់ត្រឡាច ព្រះអង្គ ផន សុជាតិ តំណាងសាលាអនុគណស្រុក ព្រះអង្គ ម៉ែន តុត ព្រះចៅអធិការវត្ត អាចារ្យ គណៈកម្មការ និង ពុទ្ធបរិស័ទ នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៣។

លោក សរ លាង បានបញ្ជាក់អោយដឹងថាៈ តាមច្បាប់ ការជួសជុលសំណង់ដែលមានអាយុកាលយូរអង្វែងត្រូវពិនិត្យរៀបចំឯកសារស្នើសុំពីអាជ្ញាធរដែនដី អង្គភាពពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រសួងពាក់ព័ន្ធ មានការអនុញ្ញាត ហើយទើបដំណើរការណ៍ជួសជុលបាន ដោយមានប្លង់មេរក្សាអោយបានរចនាបថតាមទំរង់ចាស់ពេលដំណើរការជួសជុលមានការត្រួតពិនិត្យពីក្រសួងវប្បធម៌ និង ក្រសួងធម្មការ និង សាសនា ដើម្បីអោយការជួសជុលនោះធានាបានដូចរចនាបថដើម និង បែបបទតាមព្រណៃណីព្រះពុទ្ធសាសនា។

លោក សេង សាលី បានបញ្ជាក់ថាៈប្រទេសកម្ពុជាជាប្រទេសមានព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដោយមានវត្តអារាមជាច្រើន មានការរីកចម្រើននៃពុទ្ធចក្រក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី មានការរីកចម្រើនដើរទន្ទឹមគ្នានិងអាណាចក្រផងដែរ។ ជាពិសេសមុនក្លាយជាវត្តទេសចរណ៍បានត្រូវឆ្លងកាត់លក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ នូវសូចនករគោលដៅធំៗចំនួន៥ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងទេសចរណ៍។

លោក យិន សាវ៉េន បានមានប្រសាសន៍ថាៈ ចក្ខុវិស័យរបស់រដ្ឋបាលខេត្ត និង ឯកឧត្តម បណ្ឌិត ប្រធានក្រុមការងរថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកកំពង់ត្រឡាច រៀបចំវត្តពោធិរុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ អោយក្លាយជាវត្តទេសចរណ៍ដោយវត្តនេះមានសក្តានុពលទេសចរណ៍បែបសាសនា ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការរៀបចំនិងធ្វើការផ្សព្វផ្សាយដល់ភ្ញៀវទេសចរណ៍អោយមកទស្សនាតំបន់គោលដៅវត្តទេសចរណ៍កាន់ច្រើនដើម្បីបង្កើនប្រាក់ចណូលប្រចាំថ្ងៃជូនប្រជាពលរដ្ឋអោយកាន់តែមានជីវភាពធូរធា។

លោក យិន សាវ៉េន បានផ្តាំផ្ញើដល់ព្រះចៅអធិការវត្ត អាចារ្យ គណៈកម្មការ ត្រូវរៀបចំសោភ័ណ្ឌភាពវត្ត សម្អាតបរិវេណក្នុងវត្ត រាល់ការអភិវឌ្ឍ សមិទ្ធផលនានាក្នុងវត្តដោយមានប្លង់មេច្បាស់លាស់ ស្របតាមការណែនាំរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បះ និងក្រសួងធម្មការនិងសាសនា៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *