ម៉ូតូសិស្សវិឡាល័យបើកបុករ៉ឺម៉កម៉ូតូបត់ ឆ្វេង បណ្តាលអោយរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត

ខេត្តកំពង់ឆ្នាំង៖ យុវជនជាសិស្សវិទ្យាល័យព្រះបាទសុរាម្រិតម្នាក់បានរងរបួសធ្ងន់ខណៈបានជិះម៉ូតូនៅគន្លងផ្លូវខាងស្ដាំទៅបុករ៉ឺម៉កម៉ូតូ១គ្រឿង បើកបត់ឆ្វេងក្នុងទិសដៅច្រាស់គ្នា។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៨ និង ៥០ នាទីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០ ២៣ នៅលើផ្លូវជាតិលេខ ៥ ចំណុចមុខក្លោង ទ្វារចូលវត្តអារញ្ញ ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលចរាចរក្រុងកំពង់ឆ្នាំង នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់បានបើករ៉ឺម៉កម៉ូតូពាក់ស្លាកលេខកំពង់ឆ្នាំង1.C 3734 ក្នុងទិសដៅពីជើងមកត្បូងនៅខាងមុខវត្តអា រញ្ញ លុះមកដល់ចំណុចកើតហេតុក៏បានប្ដូរគន្លងបត់ឆ្វេងចូលវត្ត ស្រាប់តែពេល នោះក៏មានម៉ូតូហុងដាឌ្រីមពាក់ស្លាកលេ ខកំពង់ឆ្នាំង 1M 1062 បើកបរដោយសិស្សប្រុសម្នាក់ ឈ្មោះ ចំណាប់ រៀននៅថ្នាក់ទី ៩  វិទ្យាល័យព្រះបាទសុរាម្រិត បានបើកម៉ូតូក្នុងគន្លងផ្លូវខាងស្ដាំរបស់ខ្លួនបុកចំកណ្ដាលរ៉ឺម៉កម៉ូតូតែម្ដង បណ្ដាលឲ្យយុវជនរូបនោះដួលបោកក្បាលនិងថ្នល់ ជាតិនិងបានរងរបួសធ្ងន់។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានហៅរថយន្តសាមុយ របស់មន្ទីរពេទ្យខេត្ត ដឹកយុវជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

ចំណែករ៉ឺមកម៉ូតូ និងម៉ូតូរបស់សិស្សរង គ្រោះត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងដើម្បីធ្វើកំណត់ហេតុ ដោះស្រាយនៅពេលក្រោយ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះត្រូវបានគេសន្និដ្ឋានជាបឋមថា អាចមកពីយុវជនជាសិស្សបើកបរលឿនពេក គេចរ៉ឺម៉កម៉ូតូមិនទាន់ ខណៈដែលរ៉ឺម៉កម៉ូតូបើកបរប្តូរគន្លងពីខាង ស្តាំបត់ឆ្វេងចូលវត្តអារញ្ញ មិនគោរពសិទ្ធិអាទិភាព៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *