ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលស្រុកជលគីបានរៀបចំធ្វើបុណ្យឆ្លងផ្លូវក្រាលបេតុងមួយខ្សែប្រវែង៥៥៥ម៉ែត្រនៅក្នុងភូមិព្រៃគ្រីខាងត្បូង.ឃុំព្រៃគ្រី.ស្រុកព្រៃគ្រីខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦សីហាឆ្នាំ២០២៣នេះ។
លោក ដូវគឹមស៊ិន អភិបាលស្រុកជលគីរីបានអោយដឹងតាមរយះទូរស័ព្ទនៅរសៀលនេះថាផ្លូវបេតុងនេះវាជាគម្រោងអធិភាពរបស់ស្រុកនិងជាផ្លូវមេដែលមានសារ:សំខាន់សម្រាប់ការធ្វើចរាចរណ៍ទៅមករបស់បងប្អូនប្រជាពលរដ្ឋដឹកកសិផលផ្សេងៗទៅកាន់ទីផ្សារនិងអ្នកជម្ងឺពីស្រុកជលគីរីទៅខេត្តកំពង់ចាមបានឆាប់រហ័សហើយក៍ជាតម្រូវការផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុករបស់លោកព្រោះខេត្តកំពង់ចាមដែលមានព្រំប្រទល់ជាប់នឹងស្រុកជល់គីរីខេត្តកំពង់ឆ្នាំងហើយផ្លូវបេតុងមួយខ្សែរនេះគឺមានការយកចិត្តទុកដាក់ខ្ពស់របស់លោកអភិបាលស្រុក.ក្រុមប្រឹក្សាស្រុក.ឃុំ ចាប់ផ្តើមធ្វើការសាងសង់ផ្លូវក្នុងស្រុកមួយខ្សែពីបេតុងសម្រាប់បងប្អូនធ្វើដំណើរឆ្លងកាត់ទៅមក ។
លោក.ដូវគឹមស៊ិន.អភិបាលស្រុកជលគីរីបានអោយដឹងទៀតថាផ្លូវបេតុងមួយខ្សែរខាងលើនេះមានប្រវែង៥៥៥ម៉ែត្រ ទទឹងខ្នងលើផ្លូវប្រវែង៦ម៉ែត្រ កម្រាស់០.១៥ម៉ែត្រដោយចាប់ពីចំណុចអ្នកតាច្រករហូតដល់ក្បាលថ្នល់ទំនប់តាកុយ.ភូមិព្រៃគ្រីខាងត្បូងឃុំព្រៃគ្រី.ស្រុកជលគីរី.ខេត្តកំពង់ឆ្នាំង ហើយគម្រោងសាងសង់នេះដោយក្រុមហ៊ុនក្នុងស្រុកប្រើរយ:ពេល៣០ថ្ងៃ ដោយប្រើប្រាស់ថវិការមូលនិធិស្រុកឆ្នាំ២០២៣ ថវិការសរុប.៤៥៧.០០០.០០០រៀល ។
អភិបាលស្រុកជលគីរីលោក ដូវគឹមស៊ិន.បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកសូមមេត្តាជួយថែរក្សាការពារទាំងអស់គ្នាដោយធ្វើយ៉ាងណាអោយផ្លូវបេតុងមួយខ្សែរនេះប្រប្រាស់ជាប្រយោជន៍សាធារណ:ជាប់បានយូរ ។
សូមបញ្ជាក់ផងដែរថាស្រុកជលគីរីគឺជាស្រុកមួយក្នុងស្រុក.ក្រុងទាំង៨នៃខេត្តកំពង់ឆ្នាំងឆ្ងាយដាច់ស្រយាលដែលខណ្ឌដោយទន្លេជាច្រើនហើយស្រុកជលគីរីខាងដីគោកជាប់ស្រុកបាធាយខេត្តកំពង់ចាមនិងមួយផ្នែកទៀតជាប់និងស្រុកបារាយណ៍ខេត្តកំពង់ចាមផងដែរ ៕