កូនឈើព្រៃលិចទឹកចំនួន២០០០ដើមត្រូវបានមន្ត្រីរដ្ឋបាលជលផលរួមនិងអាជ្ញាធរស្រុកបរិបូរណ៍.ឃុំ.ភូមិប្រជាពលរដ្ឋសិស្សានុសិស្សបានដាក់ដាំឡើងវិញលើផ្ទៃដីចំនួន៥ហិតាក្នុងភូមិសេះស្លាប់

ខេត្តកំពង់ឆ្នាំង៖ កូនឈើប្រភេទព្រៃលិចទឹកមានដើមរាំងនិងដើមម្តេញសរុបចំនួន២០០០ដើមត្រូវបានមន្ត្រីរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំងរួមនិងអាជ្ញាធស្រុកបរិបូរណ៍ មន្ត្រីរាជការជុំវិញស្រុក.ឃុំ.ភូមិប្រជាពលរដ្ឋសិស្សានុសិស្សបានដាក់ដាំឡើងវិញលើផ្ទៃដីចំនួន៥ហិតាក្នុងភូមិសេះស្លាប់ ស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦សីហាឆ្នាំ២០២៣នេះ។

មន្ត្រីខណ្ឌ័រដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានអោយដឹងថាកូនឈើចំនួន២០០០ដើម ដែលជាកូនឈើលិចទឹកត្រូវបានដាក់ដាំឡើងវិញហើយមានប្រភេទកូនរាំងនិងកូនម្តេញដែលជារុក្ខជាតិលិចទឹកនេះធ្វើឡើងនៅក្នុងភូមិសេះស្លាប់.ឃុំឆ្នុកទ្រូ.ស្រុកបរិបូណ៍.ខេត្តកំពង់ឆ្នាំងដែលមានការចូលរួមពីខណ្ឌរដ្ឋបាលជលផលអាជ្ញាធស្រុក.ឃុំ.មេភូមិ.បងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្សចូលរួមចំនួន២៥០នាក់ ។

អាជ្ញាធស្រុកបរិបូរណ៍បានអោយដឹងថាគោលបំណងគឺត្រូវដាក់ដាំកូនឈើប្រភេទព្រៃលិចទឹកមានរាំងនិងដើមម្តេញដាក់ដាំនៅលើដី៥ហិតាដែលបានដកហូតចេញពីក្រុមជនល្មើសដោយក្នុងបំណងដើម្បីស្តារឡើងវិញ ដីដែលរងការខូចខាតដើម្បីបង្កើតជាតំបន់ព្រៃលិចទឹកឡើងវិញសម្រាប់ត្រីពងកូននិងថនិកសត្វផ្សេងៗរស់នៅនិងបង្កកំណើតដល់កូនសត្វគ្រប់ប្រភេទឡើងវិញផងដែរ ។

មន្ត្រីរដ្ឋបាលជលផលកំពង់ឆ្នាំងបានលើកឡើងថាក្រោយពីបានដកហូតដីប្រមាណជា៥ហិតាពីក្រុមជនល្មើសបានលបលួចចូលធ្វើការរុករានទន្ទ្រានឈូសឆាយរុំលោភយកធ្វើជាកម្មសិទ្ធឯកជនថ្ងៃនេះបានដាក់ដាំកូនឈើព្រៃលិចទឹកចំនួន២០០០ដើមដាក់ដាំឡើងវិញនៅតំបន់ខាងលើនេះដោយធ្វើយ៉ាងណារក្សាព្រៃអោយបានទប់ស្កាត់ខ្យល់បក់នៅរដូវវស្សានិងជាតំបន់ព្រៃជាជម្រកសត្វគ្រប់ប្រភេទរសនៅបង្កកូនចៅហើយក៍ជម្រកសម្រាប់ត្រីពងកូនផងដែរ ។

នៅក្នុងពិធីដាំកូនឈើនេះមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមនិងអាជ្ញាធរស្រុកបរិបូរណ៍បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំកាប់បំផ្លាញរុករានទន្ទ្រានព្រៃលិចទឹកយកមកធ្វើជាកម្មសិទ្ធឯកជនព្រោះព្រៃលិចទឹកវាជាដែនជម្រកសត្វគ្រប់ប្រភេទរស់នៅបង្កកូនចៅនិងកន្លែងត្រីពងកូនដូចច្នេះត្រូវរួមគ្នាថែរក្សាការពារសម្រាប់កូនចៅជំនាន់ក្រោយផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *