កម្លាំងគណ:បញ្ជាការឯកភាពស្រុកជលគីរីនៅតែបន្តចុះធ្វើការរុះរើបំផ្លាញចោលរបាំងសាច់អួន៦កន្លែងរបាំងស្បៃមុង១៨កន្លែង

ខេត្តកំពង់ឆ្នាំង៖ កម្លាំងគណ:បញ្ជាការឯកភាពស្រុកជលគីរីនៅតែបន្តចុះធ្វើការរុះរើនិងកាប់បំផ្លាញចោលរបាំងស្បៃមុងនិងរបាំងសាច់អួននៅស្រុកជល់គីរីខេត្តកំពង់ឆ្នាំង នៅក្នុងរដូវទឹកឡើងនិងជារដូវត្រីពងកូន នៅថ្ងៃទី១៧សីហាឆ្នាំ២០២៣។

លោក មុត ម៉េង អភិបាលរងស្រុកជលគីរីដែលដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពស្រុកបានអោយដឹងថាកម្លាំងគណ:បញ្ជាករឯកភាពស្រុកមាននគបាលស្រុកនិងជលផលស្រុកជលគីរីនៅតែបន្តចុះធ្វើការបង្ក្រាបនៅថ្ងៃនេះដោយប្រើប្រាស់កាណូតបាឡាស្មាច់៦គ្រឿងប្រើប្រាស់កម្លាំងចម្រុះ២០នាក់ចុះធ្វើសកម្មភាពរុះរើកាប់បំផ្លាញចោលឧបករណ៍នរសាទេបាំងស្បៃមុងខុសច្បាប់ចំនួន១៨កន្លែងនិងរបាំងសាច់អួន៦នៅចំណុចព្រែកសេះក្នុងឃុំជលសានិងបឹត្រាំក្របីក្នុងឃុំព្រៃគ្រី ស្រុកជលគីរីខេត្តកំពង់ឆ្នាំង។

លោក មុតម៉េង អភិបាលរងស្រយកជលគីរីដែលដឹកនាំកម្លាំងចុះធ្វើការបង្ក្រាបនៅថ្ងៃនេះបានអោយដឹងថាក្នុងការចុះប្រតិបត្តការបង្ក្រាបបទល្មើសក្នុងរដូវបិទនេសាទខាងលើនេះសមត្ថកិច្ចចម្រុះបានធ្វើការរុះរើនិងបំផ្លាញចោលរបាំងស្បៃមុង១៨កន្លែងប្រវែងម៉ែត្រ៧០០ម៉ែត្របំផ្លាញចោលលបលូស្បៃមុង១៨គ្រឿងបង្គោល៧៥០ដើមនីងរបាំងសាច់អួន៦កន្លែងប្រវែង៦០០ម៉ែត្រលប៨គ្រឿងនិងកាបើបំផ្លាញបង្គោចោលហើយបានចាក់លែងកូនត្រីទៅក្នុងបឹងវិញផងដែរ។

បើទោះជាក្នុងកិច្ចប្រតិបត្តការការបង្ក្រាបបទល្មើសនេសាទក្នុងរដូវទឹកទន្លេឡើងត្រីពងកូនខាងលើនេះគេនៅតែមិនដែលឃើញសមត្ថកិច្ចខាងណាមួយឃាត់ខ្លួនជនល្មើសបានម្តងណាឡើយហើយក្រុមជនល្មើសរកស៊ីនេសាទតែងតែដឹងខ្លួនមុនហើយបានគេច ខ្លួនបាត់ពីកន្លែងរបាំងទាំងនោះរហូត ។

លោក មុត ម៉េង អភិបាលរងស្រុកជលគរីដែលដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពស្រុកបានធ្វើការអំពាវនាវតាមរយ:ប្រពន្ធផ្សព្វផ្សាយដល់បងប្អូនប្រជានេសាទទាំងអស់កុំធ្វើកានេសាទដោយឧបករណ៍ណាដែលច្បាប់ជលផលហាមឃាត់និងកុំធ្វើការនេសាទនៅក្នុងរដូវទឹកបិតនេសាទហើយក៍ជារដូវត្រីពងកូនពិសេសកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រត្រីនិងថនិកសត្វពងកូននិងរក្សានីរន្តរភាពពូជត្រីសម្រាប់កូនចៅជំនាន់ក្រោយ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *