អន្ទង់គឺជាសត្វល្មូនមួយប្រភេទ ដែលប្រជាពលរដ្ឋខ្មែរ និងបរទេសពេញនិយមធ្វើជាម្ហូបអាហារ

ខេត្តកំពង់ឆ្នាំង៖ អន្ទង់គឺជាប្រភេទសត្វល្មូនមួយប្រភេទដែលគេមើលឃើញថាបងប្អូនប្រជាពលរដ្ឋខ្មែរនិងបរទេសពេញនិយមធ្វើជាម្ហូបអាហារសម្រាប់បរិភោគនៅតាមបណ្តាក្រុមគ្រូសារនិងនៅតាមបណ្ដាភោជនីយដ្ឋានឬអាហារដ្ឋានតូចនិងធំផ្សេងៗរួមមាន ស៊ុបអន្ទង់.មានឆាគ្រឿងឬឆាក្តៅនិងអប់អន្ទុង់ឆ្នាំដី អន្ទង់អាំង។ល ។

អាជីវករទិញអន្ទង់និងទិញត្រីឈ្មោះ ឡា មានទីលំនៅក្នុងភូមិពន្លៃស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំងបានអោយដឹងនៅថ្ងៃទី១៥សីហា២០២៣នេះថាគាត់ជាអាជីវកប្រមូលសត្វអន្ទង់និងទិញត្រីនៅផ្សារមាត់ទន្លេកំពង់ឆ្នុកទ្រូ យូឆ្នាំមកហើយគាត់ប្រមូលទិញពីប្រជាអ្នកនេសាទជាច្រើនបានដឹកយកមកលក់អោយគាត់ក្រោយពេលដែលពួកគាត់ដាក់លាន់នៅតាមដងទន្លេ បឹងបួ ឆ្ងាយៗ យកមកលក់អោយ។

អាជីវកខាងលើបានអោយដឹងទៀតថាអន្ទង់ដែលគាត់ប្រមូកទិញនេះសត្វអន្ទង់ធម្មជាតិដែលអ្នកនេសាទដាក់លាន់ចាប់យកមកពីទន្លេមិនមែនសត្វអន្ទង់ដែលគេចិញ្ចឹមនោះឡើយ ហើយសត្វអន្ទង់ដែលគាត់បានប្រមូលទិញនិងដឹកយកទៅស្តុកឯផ្ទះរបស់គាត់នៅខាងលើដើម្បីប្រមូលបានច្រើនដឹកយកទៅអោយម៉ូយនៅឯភ្នំពេញហើយអន្ទង់ដែលគាត់ប្រមូលទិញនេះជាប្រភេទអន្ទង់លេខ២ ដោយទិញចូលមួយគីឡូថ្លៃ១៤០០០រៀលដល់ពេលគាត់លក់ចេញវិញតម្លៃទៅតាមទីផ្សារ ថ្ងៃនេះគាត់ប្រមូលបានប្រមាណជា១០០គីឡូក្រាម។

ប្រជាអ្នកនេសាទអន្ទង់ម្នាក់បានអោយដឹងនៅពេលកំពង់ដងអន្ទង់និយាយអោយដឹងថាថ្ងៃនេះគាត់ដើរប្រមូលម៉ូយដាក់លាន់ចាប់យកសត្វអន្ទង់ពួកគាត់មានគ្នាច្រើនពី១០ទូកទៅ២០ទូកហើយលាន់សម្រាប់ចាប់សត្វអន្ទង់ក្នុង១ទូកតិចបំផុត១០០លាន់ថ្ងៃនេះថ្លឹងមកបានតិចដោយសារដូវទឹកទន្លេឡើងចាប់មិនសូវបានទេ តែបើរដូវខ្យល់បក់ពីជើងទឹកទន្លេស្រកទៅវិញពេលនោះចាប់បានអន្ទង់ច្រើនហើយ ការចាប់បានតិចឬច្រើននោះវាអាស្រ័យលើអ្នកដាក់និងការខិតខំព្យាយាម។

ការដាក់លាន់ចាប់យកសត្វអន្ទង់វាជាមុខរបរសាមញ្ញមួយប្រភេទរបស់បងប្អូនអ្នកនេសាទដែលរស់នៅតាមដងទន្លេសាបនិងតំបន់ផ្សេងៗដោយមិនប្រើដើមទុនច្រើនហើយការនេសាទបែបនេះដើម្បីធ្វើការដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *