របាំងស្បៃមុង២២កន្កែងត្រូវបានកម្លាំងផ្នែករដ្ឋបាលជលផលកំពង់ប្រសាទសហការជាមួយសង្កាត់រដ្ឋបាលជលផលស្រុកជលគីរីនិងសហគមន៍នេសាទចុះធ្វើការរុះរើបំផ្កាញចោល

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់សាទសហការជាមួយសង្កាត់ជលផលសុខជល់គីរីនិងសហគមន៍នេសាទបន្តចុះធ្វើការរុះរើកាប់បំផ្លាញចោលនៅរបាំងស្បៃមុង២២កន្លែង នៅថ្ងៃទី១៤សីហា ឆ្នាំ២០២៣។

កិច្ចប្រតិបត្តការខាងលើនេះដឹកនាំដោយលោក ខៀវ សុផារិទ្ធ នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទប្រើប្រាស់កម្លាំងជលផលសង្កាត់ជលផលស្រុកជលគីរីនិងសហគមន៍គៀនតាម៉ាដោយប្រើប្រាស់មធ្យោបាយការណូតបាឡាស្មាច់ចំនួន៣គ្រឿងនិងធ្វើសកម្មភាពក្នុងចំណុចវាលស្រងែ កប់ចេស និងគោកទន្សាយ ភូមិព្រៃគ្រី ឃុំព្រៃគ្រីនិងឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ។

នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទបានអោយដឹងទៀតថានៅក្នុងកិច្ចប្រតិបត្តិការរយៈពេលពេញមួយថ្ងៃនេះជាលទ្ធផលបានធ្វើការរុះរើនិងកាប់បំផ្លាញចោលរបាំងស្បៃមុង២២កន្លែង ប្រវែង៧០០ម៉ែត្រ លបលូស្បៃមុង២២មាត់បង្គោល២៥០ដើមនិងបានចាក់លែងកូនត្រីល្អិតៗចូលទៅក្នុងបឹងធម្មជាតិវិញផងដែរ ។

ប៉ុន្តែជារឿយៗក្នុងការបង្ក្រាបគេមិនដែលឃើញឃាត់ខ្លួនជនល្មើសបានម្ដងណាឡើយដោយក្រុមជនល្មើសតែងតែដឹងខ្លួនមុនជានិច្ចហើយតែងបានគេចខ្លួនបាត់ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *