មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បាននាំយកអំណោយ ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ ដែលទើបត្រូវបានទទួលមរណភាព

ខេត្តកំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធម៌ និងក្រុមការងារយេនឌ័ររបស់អង្គភាព និងបានសហការជាមួយអាជ្ញាធរមូលដ្ឋានចូលរួមមាន អង្ករ៥០គីឡូក្រាម គ្រឿងឧបភោគបរិភោគ រួមនឹងបច្ច័យមួយចំនួន ដែលជា អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវបាន ចុះសាកសួរសុខទុក្ខ និងចូលរួមរំលែកមរណ:ទុក្ខជាមួយក្រុមគ្រួសារសព លោក ជា ផល ដែលជាប្រជាពលរដ្ឋក្រីក្រ ទើបនិងត្រូវទទួលមរណភាពកាលពីពេលថ្មីៗនេះ ស្ថិតនៅក្នុង ភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានពាំនាំប្រសាសន៍ចូលរួមសោកស្តាយបំផុតជាមួយគ្រួសារប្រជាពលរដ្ឋដែលបានបាត់បង់សមាជិកគ្រួសារដែលត្រូវជាប្តី ជាឪពុក ជាជីតា នាពេលកន្លងទៅថ្មីៗនេះ ។

ដោយមើលឃើញពីភាពខ្វះខាតនិងការលំបាករបស់គ្រួសាររបស់សព លោក ជា ផល លោក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានណែនាំដល់គ្រួសារសពថា បើមានការខ្វះខាតសូមឲ្យជូនដំណឹងតាមរយៈ លោកមេបញ្ជាការ ផ្នែកសឹករងក្រុងកំពង់ឆ្នាំងលោកនឹងឧបត្ថម្ភបន្ថែមទៀតតាមជាក់ស្តែង ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *