ព្រះទេពមុនី សុខ ថាន ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការនៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ព្រះទេពមុនី សុខ ថានព្រះរាជាគណៈថ្នាក់ចត្វា ព្រះធម្មវង្សាធិបតី ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំងបាននិមន្តជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការនៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង ដោយមានការនិមន្តនិងចូលរួមពី លោក ផាន់ សំបឿន ព្រះសរណមង្គល ប៉ុណ្យ ប៊ុនជីង អនុប្រធានសាខា ថ្នាក់ដឹកនាំការិយាល័យចំណុះសាខា សរុប២០អង្គ/នាក់ផងដែរ។

មានសង្ឃដីកាក្នុងឱកាសនោះព្រះទេពមុនី សុខ ថាន ព្រះប្រធានសាខា បានមានសង្ឃដីកាថ្លែងនូវការកោតសរសើរដល់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ សាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំងដែលបានយកចិត្តទុកដាក់អស់កំលាំងកាយប្រតិបត្តិតាមតួនាទី និង ភារកិច្ចរបស់ខ្លួនក្នុងការដឹកនាំគ្រប់គ្រងផ្តល់ពុទ្ធិសមណនិសិ្សត -និសិ្សតសម្រេចបានលទ្ធផលល្អប្រកបដោយប្រសិទ្ធភាពខ្ពស់ តាមផែនការសកម្មភាពរបស់សាខានិងថ្នាក់លើប្រគល់អោយ។

ព្រះទេពមុនី សុខ ថាន ព្រះប្រធានសាខា បានមានសង្ឃដីកាផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសាខាទាំងអស់ត្រូវប្រតិបត្តិតាមតួនាទី ភារកិច្ច និងបទបញ្ជាផ្ទៃក្នុងរបស់សាខាបានកំណត់ដើម្បីសម្រេចតាមផែនការសកម្មភាពបានជោគជ័យក្នុងឆ្នាំសិក្សា២០២៣-២០២៤។

សូមថែទាំព្រះសុខភាពនិងសុខភាពអោយបានល្អ ដោយធ្វើអនាម័យអោយជាប់ជាប្រចាំ ជៀសវាងកុំអោយកើតជំងឺនៅក្នុងខ្លួន។

ព្រះសរណមង្គល ប៉ុណ្យ ប៊ុនជីង តំណាងអោយថ្នាក់ដឹកនាំ មន្រ្តីរាជការសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង បានប្រគេនពរដល់ព្រះទេពមុនី សុខ ថានព្រះរាជាគណៈថ្នាក់ចត្វា ព្រះធម្មវង្សាធិបតី ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំង សូមមានព្រះសុខភាពល្អ ព្រះជន្មយឺនយូរ ដើម្បីបន្តដឹកនាំសាខាអោយកាន់ទទួលបានសមិទ្ធផលថ្មីៗថែមទៀត។

ក្នុងឱកាសនោះព្រះទេពមុនី សុខ ថាន បានឧបត្ថម្ភទេយ្យទាន់ដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការសាខា២០នាក់ក្នុងម្នាក់ៗទទួលបានអង្ករ២០គីឡូក្រាម,មី៣កញ្ចប់,ត្រីខ១យួរ,ទឹកសុទ្ធ១កេសនិងបច័យ៥ម៉ឺនរៀល៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *