គណៈប្រតិភូក្រុមការងារក្រសួងការពារជាតិប្រទេសវៀតណាម បំពេញទស្សនកិច្ច និងពិនិត្យស្តូបមិត្តភាពកម្ពុជាវៀតណាមនៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ គណៈប្រតិភូក្រុមមការងារក្រសួងការពារជាតិនៃប្រទេសវៀតណាម ដែលដឹកនាំដោយលោក វីរសេនីយ៍ឯក ជិន គិងថាញ់ អនុប្រធាននាយកដ្ឋានគោលនយោបាយ ជាប្រធាន គណៈប្រតិភូបានមកបំពេញទស្សនកិច្ច និងពិនិត្យស្តូបមិត្តភាពកម្ពុជា វៀតណាមនៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៤សីហា ឆ្នាំ២០២៣។

នៅក្នុងកិច្ចទទួលបដិសណ្ឋារកិច្ចគណប្រតិភូវៀតណាមនាពេលនោះ ឯកឧត្តម ញឹម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម សុីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានបញ្ចាក់ឱ្យដឹងថា ស្តូបមិត្តភាពកម្ពុជាវៀតនៅខេត្តកំពង់ឆ្នាំង បានសាងសង់ជាយូណាស់មកហើយ ដើម្បីបង្ហាញអំពីចំណងមិត្តភាពដ៍រឹងមាំរបស់ប្រជាជនកម្ពុជានិងប្រជាជនវៀតណាម ដែលមានតាំងពីយូណាស់មកហើយ ដែលបច្ចុប្បន្នស្តូបមិត្តភាពកម្ពុជាវៀតណាមនៅតែជានិមិត្តរូបដែលមិនអាចបាត់បង់បាននោះឡើយ។

ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ទៀតថា កាលដើមឡើយស្តូបមិត្តភាពកម្ពុជាវៀតណាម មានលក្ខណៈតូច ប៉ុន្តែដោយសារមានទំនាក់ទំនងល្អរវាងកម្ពុជានិងវៀតណាម បានរៀបចំសាងសង់មានលក្ខណៈធំទូលាយជាងមុន ប៉ុន្តែនាពេលនេះមានសភាពចាស់ដែលទាមទារធ្វើការជួសជុលកែលម្អឡើងវិញដើម្បីអោយទីតាំងស្តូបមិត្តភាពកម្ពុជាវៀតណាមកាន់តែស្រស់ស្អាត។

ក្នុងដំណើរទស្សនកិច្ចនេះរដ្ឋបាលខេត្តកំពង់ឆ្នាំង បានស្នើរនូវកិច្ចសហការគ្នារបន្តទៀតដោយបានស្នើសុំធ្វើការជួសជុលកែលម្អ ដូចជារៀបចំប្រព័ន្ធភ្លើង រៀបចំការ៉ូឡាបច្ចុប្បន្នដាក់ថ្មម៉ាបវិញ និង បានស្នើកសាងសួនច្បារមិត្តភាពកម្ពុជាវៀតណាម នៅតាមបណ្តោយដងទន្លេសាប ។

មានប្រសាសន៍នៅក្នុងឱកាសនោះលោកវរសេនីឯក ជិន គិងថាញ់ ប្រធានគណប្រតិភូ បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចស្វាគមន៍យ៉ាង នេះពីសំណាក់ប្រតិភូខេត្តកំពង់ឆ្នាំងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក រណសិរ្សមាតុភូមិវៀតណាម និងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា តែងតែរក្សាបាននូវទំនាក់ទំនងសហប្រតិបត្តិការ ជាមិត្តភាពជាប្រពៃណីល្អប្រសើរ រវាងភាគីទាំងពីរ។

លោកប្រធានគណប្រតិភូបានបញ្ជាក់ទៀតថា លោកនឹងទទួលយកសំណើររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងយកទៅធ្វើការភិភាក្សាគ្នាបន្តទៀត ដើម្បីពិនិត្យសម្រេចផ្តល់ជូនដល់ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការរៀបចំនូវសោភ័ណភាព និង ការអភិវឌ្ឍន៍តាមមាត់ទន្លេ ដើម្បីបង្ហាញអំពីចំណងស្នាដៃនៃមិត្តកម្ពុជាវៀតណាមបន្តទៀត ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *