កាត់ដីក្រៅដែនបរិស្ថាន ៥១ហិចតាឲ្យប្រជាពលរដ្ឋ ២៦ គ្រួសារ តែបែជាមានមន្ត្រីម្នាក់សុំដី១,៥០ហិចតាឱ្យមេ ប្រជាពលរដ្ឋប្រកាន់ តែមន្ត្រីរូបនោះប្រកែក

ខេត្តកំពង់ឆ្នាំង៖ ប្ររជាពលរដ្ឋមួយក្រុមដែលមានគ្នា៦ នាក់តំណាងឲ្យប្រជាពលរដ្ឋ ២៦ គ្រួសាររស់នៅភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង កាលពីថ្ងៃទី១១ ខែសីហា បានផ្ដល់កិច្ចសម្ភាសន៍នៅលើដីពួកគាត់ប្រាប់ក្រុមអ្នកយកព័ត៌មានថា កន្លងមកក្រុមការងារចម្រុះថ្នាក់ស្រុកនិងថ្នាក់ខេត្តបានចុះមកវាស់វែងនឹងធ្វើឯកសារកាត់ឆ្វាលដីអោយមកពួកគាត់ចំនួន ៥១ ហិចតាដែលនៅក្រៅដែនបរិស្ថាន និងក្រៅគម្របដីព្រៃរបស់រដ្ឋឆ្នាំ២០០២ នៅចំណុចត្រពាំងតាត្រាវ ក្នុងឃុំត្រងិល ជាប់ព្រំប្រទល់ឃុំពោធិ៍ ស្រុកកំពង់លែងបានប្រគល់មកឲ្យពួកគាត់កាន់កាប់អាស្រ័យផលវិញ ព្រោះដីចំ ណុចនេះពួកគាត់បានកាន់កាប់អាស្រ័ យផលតាំងពីអំឡុង ឆ្នាំ១៩៨០ ក្រោយពីចេញមកពីរបបប៉ុលពតមកដោយមានការដាំដំណាំក្នុងនោះមានដើមស្វាយធំៗជាភស្តុតាង ហើយកាលពីសម័យប៉ុលពតនៅចំណុចនេះក៏ជាសហករប្រមូលផ្ដុំដែលប៉ុលពតបានជម្លៀសប្រជាពលរដ្ឋយកមកអោយរស់នៅទីនេះ។

នៅក្នុងឆ្នាំ២០១១ដីនៅចំណុចនេះត្រូវបា នសហគមន៍ព្រៃឈើពោធិបាំងក្រសាំងតែងខ្លួន និងរដ្ឋបាលព្រៃឈើជាអ្នកគ្រប់ គ្រង នៅដើមឆ្នាំ២០២៣ នេះមន្ត្រីរដ្ឋបា លព្រៃឈើនិងមន្ត្រីបរិស្ថានបានចុះមកចុចនិយាមកា និងបញ្ជាក់ថា ដីទំហំ៥១ ហិចតានេះនៅក្រៅដែនបរិស្ថាន តំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំកង្រីនិងភ្នំទូកមាស និងក៏មិនពាក់ព័ន្ធគម្របព្រៃឈើដែរ   បន្ទាប់មកក្រុមការងារចម្រុះថ្នាក់ខេត្តនិងថ្នាក់ស្រុកបានចុះវាស់វែងធ្វើកំណត់ហេតុនិងធ្វើឯកសារកាត់ដី៥១ហិកតានេះជូនប្រជាពលរដ្ឋទាំង ២៦ គ្រួសាររស់នៅឃុំត្រងិលនិងឃុំពោធិ៍កាន់កាប់និងអាស្រ័យ ផល។

លោក អឹម អៀង តំណាងប្រជាពលរដ្ឋបា នបញ្ជាក់ថាក្រោយពីកាត់ឆ្វៀលដីតំបន់នេះឲ្យប្រជាពលរដ្ឋរួចមក ស្រាប់តែប្រ ហែលកន្លះខែមុនមន្ត្រីបរិស្ថានខេត្តម្នាក់ឈ្មោះ លោក យូ សុគម ជានាយកតំបន់ប្រើប្រាស់ច្រើនយ៉ាង ភ្នំទូកមាសនិងភ្នំកង្រី បានទូរស័ព្ទមកលោកដោយសុំឲ្យលោកជួយកាត់ដី១,៥០ ហិកតា (នៅក្នុងទំហំដីសរុប ៥១ ហិចតា )ទុកឲ្យលោកដើម្បីយកឲ្យមេបរិស្ថានខេត្ត បើមិនឱ្យគាត់ទេប្រជាពល រដ្ឋទាំងអស់ក៏មិនអាចចូលអាស្រ័យផលនៅលើដីនេះបានឡើយ  ករណីនេះទាំងរូបលោក និងទាំងប្រជាពលរដ្ឋ ចំនួន២៦ គ្រួសារមិនយល់ព្រមកាត់ដីពួកគាត់ម្នាក់បន្តិចៗឱ្យបាន១,៥០ហិចតាឲ្យទៅលោក.យូរសុគម.នោះឡើយ  ព្រោះថាដីទាំង នេះស្ថិតនៅក្រៅដែនបរិស្ថាន និងក្រៅគម្របដីព្រៃរបស់រដ្ឋសោះ រឿងអីត្រូវកាត់ដីពួកគាត់ឲ្យទៅមន្ត្រីបរិស្ថានរូបនេះទៅ វិញ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះលោក យូ សុគម  នាយកតំបន់ប្រើប្រាស់ច្រើនយ៉ាង.ភ្នំទូកមាសនិងភ្នំកង្រី .បានអោយអ្នកសារព័ត៌មានដឹងនៅវេលាម៉ោងប្រមាណជា៨និង៣០នាទីព្រឹកថ្ងៃទី ១៣ ខែសីហា នេះបានបញ្ជាក់តាមទូរស័ព្ទឱ្យដឹងថា លោកពុំបានសុំឱ្យប្រជាពលរដ្ឋកាត់ដីឱ្យគាត់ចំនួនមួយហិចតាកន្លះដូចការចោទប្រកាន់នេះឡើយ    ចុះកន្លងមកក្រុមសមត្ថកិច្ចចម្រុះដែលចុះវាស់វែងដីតំ បន់នេះនិងធ្វើឯកសារឱ្យឲ្យប្រជាពលរដ្ឋ សុទ្ធតែសុំដីពីប្រជាពលរដ្ឋដែរឬ គឺពិតជាគ្មានទេ ហេតុអីក៏មកចោទប្រកាន់រូបលោកបែបនេះទៅវិញ ។

ឆ្លើយតប នឹងការបដិសេធខាងលើនេះលោក អឹម អៀង នៅព្រឹកថ្ងៃទី១៣ ខែសី ហានេះ បានបញ្ជាក់តាមទូរស័ព្ទថា បើលោកយូរសុគមន ថាមិនបានសុំដីមួយហិចតាកន្លះនេះពីលោកពិតមែននោះ តើលោក យូសុគម ហ៊ានអុជធូបស្បថដែរទេ   ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋគោរពស្នើសុំលោកអភិបាលស្រុកកំពង់លែងមេត្តាជួយសម្របសម្រួលដោះ ស្រាយឲ្យពួកគាត់យកគ្រឿងចក្រឈូសឆាមយដីដើម្បីអាស្រ័យផលនៅលើតំបន់ដែលសមត្ថកិច្ចចម្រុះបានកាត់ឆ្វាលខាង លើនេះឲ្យពួកគាត់ផងចុះ។

ដោយឡែកលោក យ៉ែមលក្ខិណា អភិបាល ស្រុកកំពង់លែងកាលពីល្ងាចថ្ងៃសុក្រទី១១ ខែសីហាបានបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មានយើងថា ដី៥១ហិចតាខាងលើស្ថិតនៅក្រៅដែនបានកាត់ឆ្វាលជូនប្រជាពលរដ្ឋរួចហើយ ដូច្នេះប្រជា ពលរដ្ឋជាម្ចាស់ដី អាចសុំច្បាប់យកគ្រឿង ចក្រចូលឈូសឆាយអាស្រ័យផលបានគ្មានអ្នកណាហាមឃាត់ឡើយ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *