ខេត្តកំពង់ឆ្នាំង៖ លោកស្រី កែវ ចន្ទ័មុន្នី អ្នកតំណាងរាស្តមណ្ឌលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងនិងក្រុមការងារថ្នាក់កណ្តាលនិងក្រុមការងារថ្នាក់ខេត្ត.ស្រុក.ឃុំបានចុះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះពូ មីង លោកយាយ លោកតាបប្អូនៗក្មួយៗ សមាជិក សមាជិការគណបក្សប្រជាជនទាំងអស់ ដែលជាអ្នកគាំទ្រគណបក្សប្រជាជន និងបានគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧ឆ្នាំ២០២៣កាលពីថ្ងៃទី២៣កក្កដា២០២៣កន្លងផុតទៅ ដែលជាការបង្ហាញឲ្យឃើញពីការគាំទ្រយ៉ាងច្រើនលើសលុប ដែលធ្វើឲ្យគណបក្សប្រជាជនកមកម្ពុជក្នុងខេត្តកំពង់ឆ្នាំង និងបានក្លាយជាអ្នកគ្រប់គ្រង និងជាអ្នកបម្រើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋនៅតាមបណបណ្ដាមូលដ្ឋាន។
តាមរយៈការផ្ដល់នូវទំនុកចិត្តច្រើនលើសលុបបែបនេះ ពីសំណាក់ប្រជាពលរដ្ឋទូទាំងខេត្តដោយឡែកឃុំសែបស្រុកកំពង់ត្រឡាច លោកអភិបាលខេត្តបានសន្យានឹងខិតខំបន្ថែមទៀត នូវការការពារសន្តិសុខសណ្ដាប់ធ្នាប់ ដើម្បីផ្ដល់នូវភាពសុខសាន្តសម្រាប់ប្រជាពលរដ្ឋ រួមទាំងការខិតខំកែលម្អអភិវឌ្ឍ និងមូលដ្ឋានឲ្យកាន់តែប្រសើរឡើងថែមទៀត។
នៅថ្ងៃទី១២ ខែសីហាឆ្នាំ២០២២៣នេះ អភិបាលខេត្តកំពង់ឆ្នាំង លោកបានជំរុញជំរុអាជ្ញាធដែលទទួលបានការផ្ដល់ទំនុកចិត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំក៍ដូចជាអាជ្ញាធស្រុកកំពង់ត្រឡាចធ្វើយ៉ាងណាអោយកាន់តែខិតខំបំពេញតួនាទីរបស់ខ្លួនបម្រើសេវាសាធារណៈ ឱ្យបានទាន់ចិត្តជូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានបំពេញភារកិច្ចការងារសង្គមផ្សេងៗបន្ថែមទៀត ឲ្យកាន់តែល្អប្រសើរ។
អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ លោកស្រី កែវ ចន្ទ័មុន្នី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ឆ្នាំង ដែលបានខិតខំយកអស់កម្លាំងកាយ និងស្មារតីចូលរួមថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អប្រសើរ នៅគ្រប់ដំណាក់កាល នៃការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនិតិការទី៧ឆ្នាំ២០២៣ដំណើរការទៅដោយរលូន។
នៅបញ្ចប់ពីធីគណ:កម្មការគណបក្សប្រជាជនកម្ពុជាឃុំសែបនៃស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងបានគោរពជូនពអស់លោក.លោកស្រី ភ្ញៀវកិត្តិយស់ទាំងអស់សូមជួបតែសុខភាពល្អបរិបូរណ៍ទទួលជ័យជំនះគ្រប់ភារកិច្ចនិងមានការពិសាអាហារសាមគ្គឺដើម្បីបង្កើននៅភាពស្និតស្នាលបន្ថែមទៀតផងដែរ៕