មន្ទីរជំនាញនិងរដ្ឋបាលស្រុក អំពាវនាវដល់ពលរដ្ឋជាម្ចាស់ក្បាលដី៣ភូមិក្នុងឃុំមេទឹកមកពិនិត្យឈ្មោះនិងប្រភេទដី

ខេត្តពោធិ៍សាត់៖ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តនិងរដ្ឋបាលស្រុកបាកាន បានអំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋម្ចាស់ក្បាលដី ស្ថិតនៅក្នុង ភូមិចិនតាយភូមិកោះខ្សាច់ និង សម្រោងព្រៃខៀវ ឃុំមេទឹក ស្រុកបាកានខេត្តពោធិ៍សាត់ចំនួន៩៣៦គ្រួសារ សូមអញ្ជើញ​មកពិនិត្យ​ផ្ទៀង​ផ្ទាត់អំពីបញ្ជីឈ្មោះរូបរាងដី នៅលើសន្លឹកផែនទី ដែលមន្ត្រីជំនាញមន្ទីរ រៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត បានបិទប្រកាសផ្សាយ ជាសាធារណៈក្នុង រយៈពេលតែ១៥ថ្ងៃ ថាបាន​ត្រឹម​ត្រូវ​ហើយ ឬនៅដើម្បីឱ្យក្រុមការងារធ្វើការកែសម្រួលមុន​នឹងចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ដែលបានធ្វើឡើងនៅវត្តនន្ធូរារ៉ាម ហៅវត្តកោះខ្សាច់ នៅរសៀលថ្ងៃទី១១សីហា២០២៣។

លោក ឱន សទ្ធា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តពោធិ៍សាត់ បានឱ្យដឹងថា ​ភូមិទាំង៣នេះ ​​ចាប់ផ្តើមដំណើរការវាស់វែង នៅដើមខែកុម្ភៈ និងបញ្ចប់នៅដើមខែឧសភាឆ្នាំ២០២១ នៅលើផ្ទៃដីសរុប១.៤០៧,៣១ហិកតា ។

ក្រោយពីធ្វើការវាស់វែងនិង ប្រមូលទិន្នន័យដែលមានចំនួន២៣៩០ក្បាលដី ក្នុងនោះលំនៅឋានមានចំនួន ៧៩៥ក្បាល.ដីកសិកម្មមានចំនួន១.៣៣១ក្បាលដី ម្ចាស់បានមកបំពេញទិន្នន័យមានចំនួន២១៣០ក្បាលដី ម្ចាស់មិនបានមកបំពេញទិន្នន័យចំនួន២៦០ក្បាលដី ក្រៅពីនោះដីវត្ត ដីសាលារៀននិងដីកប់ខ្មោច ត្រូវបានប្រជុំបិទប្រកាសផ្សាយជាសាធារណៈចំនួន១៥ថ្ងៃ សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីទាំង៣ភូមិមកពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះនិងរូបរៀងដីរបស់ខ្លួន។

លោក ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត បានពន្យល់​និង​ណែនាំ​ដល់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីទាំងអស់ត្រូវយកបង្កាន់ដៃ អត្តសញ្ញាណបណ្ណ័ សៀវភៅគ្រួសារ សំបុត្រកំណើត ពិនិត្យលើប្រភេទទ្រព្យ បញ្ជីឈ្មោះរូបរាងដី ទាំងដីកសិកម្ម ដីលំនៅដ្ឋាន​និងចំនួនក្បាលដី​មានគ្រប់ចំនួនតាមការគ្រប់គ្រងរបស់ខ្លួនហើយឬនៅ បើមិនទាន់​គ្រប់ជ្រុងជ្រោយទេនោះ​ធ្វើការតវ៉ា និងកែតម្រូវ រួចផ្តិតមេដៃចំពោះ​មុខមន្ត្រីប្រចាំការនៅទីនោះ បើមិនដូច្នេះទេក្រុមការងារមិនទទួលខុសត្រូវឡើយ។

លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុកបាកាន បានលើកឡើង គោលនយោបាយ​ដីធ្លីនេះ ត្រូវបានប្រមុខរាជ រដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជា​ណា​ចក្រកម្ពុជាដែលមានក្រសួងនិងមន្ទីររៀប ចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី ខេត្ត ជាសេនាធិការនោះ បាន​យក​ចិត្តទុកដាក់ និងគិតគូរខ្ពស់បំផុតក្នុងការ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋងាយស្រួលក្នុងការគ្រប់គ្រង បែងចែកនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។

លោកបានបញ្ជាក់ថា ដីស្ថិតក្នុងតំបន់១មានសិទ្ធិគ្រប់គ្រង បែងចែកនិងប្រើប្រាស់ទៅតាមតម្រូវការ តែដោយឡែក ដីស្ថិតក្នុងតំបន់២និងតំបន់៣ ត្រូវបានបញ្ចូលជាតំបន់២គឺមានសិទ្ធិក្នុងការអាស្រ័យផលប៉ុណ្ណោះមិនអាចបែងចែក ផ្ទេរឬលក់បានឡើយ។

លោកក៏​បានសម្តែងភាពរីករាយដោយសារបងប្អូនជាម្ចាស់ទ្រព្យបាន​​ចូលរួមបំពេញ​ការតព្វកិច្ចបានគ្រប់ជ្រុងជ្រោយនិងគ្មានទំនាស់ ហេតុក្នុងនាមប្រធានគណកម្មការរដ្ឋបាលថ្នាក់ស្រុកនិងមន្ទីរ​ជំនាញ សូម​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​​គ្រប់បណ្តាភូមិទាំងអស់ មេត្តាជម្រុញនិងជួយផ្សព្វផ្សាយ ដល់បងប្អូនយើងដើម្បីឲ្យពួកគាត់ បានមក​ចូលរួមពិនិត្យផ្ទៀងផ្ទាត់អំពីបញ្ជីឈ្មោះ រូបរៀងដីនិមួយៗដែលបានបិទផ្សាយជាសាធារណៈក្នុងរយៈពេល១៥ថ្ងៃ រួចហើយក្រុមការងារបូកសរុបនិងចេញប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋជាម្ចាស់ដីសម្រាប់យកទៅប្រើប្រាស់តាមផ្លូវច្បាប់ គ្មាន​ការ​ភ័យ​ខ្លាច​ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *