ទេពកង្រីខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមអ៊ិន រដ្ឋាសេរី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងរួមដំណើរដោយឯកឧត្តម ស៊ុន គាវ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងលោក សរ លាង ប្រធានក្រុមការថ្នាក់ខេត្តចុះមូលដ្ឋានឃុំអូរឫស្សីព្រមទាំងសហការី និងក្រុមការងារថ្នាក់ស្រុក ឃុំ ភូមិបានចុះសាកសួរសុខទុក្ខ និង នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីព្រះបរមរាជវាំង សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និង ឯកឧត្តមគុយ សុផល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការងារទូទៅអមក្រសួងព្រះបរមរាជវាំង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ចែកជូនប្រជាពលរដ្ឋងាយរដ្ឋគ្រោះដល់លំនៅដ្ឋានចំនួន៥គ្រួសារនៅក្នុងឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តំពង់ឆ្នាំងនៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៣។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តមអ៊ិន រដ្ឋាសេរី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចចៅហ្វាវាំង គង់ សំអុល និង ឯកឧត្តមទេសរដ្ឋមន្ត្រី គុយ សុផល កន្លងមកសម្តេចនិងឯកឧត្តមតែងតែយកចិត្តទុកដាក់នឹករលឹកនិងគិតគូរពីសុខទុក្ខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះគ្រប់ទីកន្លែងដោយ
មិនប្រកាន់ពូជសាសន៍ និង និន្នាការនយោបាយឡើយ។
ឯកឧត្តម. អ៊ិន រដ្ឋាសេរី. ក៏បានផ្តាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ខិតខំថែរទាំសុខភាព បង្កើនមុខរបរប្រចាំថ្ងៃ អប់រំកូនចៅអោយខិតខំរៀនសូត្រ ជាពិសេសឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ប្រជាពលរដ្ឋក្នុងឃុំអូរឫស្សី ដែលបានបំពេញកាតព្វជាពលរដ្ឋហើយក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នៃរដ្ឋសភានេះបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនកុះករ។
អំណោយដែលនាំមកប្រគល់ជូនក្នុងថ្ងៃនេះក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៣០គីឡូ មីជាតិ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកសុីអុីវ១យួរ ថវិកា ៣០ ០០០រៀល ៕