អភិបាលខេត្តកំពង់ឆ្នាំងសំណូមពរដល់អ្នកសារព័ត៌មានក្នុងខេត្តសូមគោរពក្រមសីលធម៌វិជ្ជាជីវៈនិងត្រូវសរសេរព័ត៌មានបែបសន្តិភាពជៀសវាងព័ត៌មានបែបហិង្សានិងក្លែងក្លាយ

ទេពកង្រីខេត្តកំពង់ឆ្នាំង៖ កិច្ចសន្ទនាជាមួយអ្នកសារព័ត៌មាន ដោយផ្ដោតលើកក្រមសីលធម៌វិជ្ជាជីវៈ និងសេរីភាពសាព័ត៌មានបែបអហឹង្សា។

ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម   ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ព្រមទាំងអ្នកសារព័ត៌មានចូលរួមប្រមាណជា១០០ នាក់ នៅថ្ងៃទី១០សីហា ឆ្នាំ២០២៣ ក្នុងសាលប្រជុំនៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។

លោក អ៊ុយ សុខមាស តំណាងអង្គការ  អេស៊ីធី បានមានប្រសាសន៍ថា កិច្ចសន្ទនារវាងមន្ត្រីនៃមន្ទីរព័ត៌មាន អ្នកសារព័ត៌មាន និងសហគមន៍ នៅពេលនេះគឺផ្ដោតជាសំខាន់ដល់ការសរសេរអត្ថបទព័ត៌មានបែបសន្តិភាព ដែលមិនបង្កឲ្យមានអំពើហិង្សា ដែលមិនស្ថិតក្នុងការសរសេរព័ត៌មានបែបញុះញង់  និងត្រូវគោរពក្រមសីលធម៌វិជ្ជាជីវ:អ្នកសារព័ត៌មាន។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ម៉ម ឈឿម បានលើកយកសំណូមពររបស់ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលបានផ្ដាំផ្ញើដល់ក្រុមអ្នកសារព័ត៌មានក្នុងខេត្ត ត្រូវរួមគ្នា ជំរុញកិច្ចសហប្រតិបត្តិការអោយបានល្អដើម្បីផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍អភិវឌ្ឍន៍ និងធ្វើការកែតម្រូវចំណុចខ្វះខាតដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ ឧក្រិដ្ឋកម្មព័ត៌មាន តាមការផ្សាយព័ត៌មានដែលពិតនិងមានវិជ្ជាជីវ: ។

ត្រូវតែគោរពក្រមសីលធម៌វិជ្ជាជីវៈ ជៀសវាងការផ្សាយព័ត៌មាន្កក្លែងបន្លំ គុំកួន ជេរប្រមាថ ញុះញង់បញ្ឆេះកំហឹងនិងមានការរើសអើង បង្កជាជម្លោះជាតិសាសន៍។

ត្រូវរួមចំណែកដោះស្រាយទំនាស់ក្នុងសង្គមតាមរយៈការផ្សាយព័ត៌មានបែបសន្តិភាពអ្នកសារព័ត៌មានបន្តធ្វើជាស្ពានចម្លងពីរដ្ឋទៅប្រជាជន និងពីប្រជាជនមករដ្ឋទាំងកម្រិតនយោបាយរួមនិងកម្រិតនៃការអនុវត្ត រំលេចគោលនយោបាយរដ្ឋជូនប្រជាពលរដ្ឋឲ្យបានជ្រួតជ្រាប។

សង្ឃឹមថាក្រោយពីកិច្ចសន្ទនានេះទៅអ្នកសារព័ត៌មានសហគមន៍ទាំងអស់ទទួលយកនូវសំណូមពរនេះ ទៅអនុវត្តស្របតាមក្រមសីលធម៌វិជ្ជាជីវៈក្នុងក្របខណ្ឌច្បាប់នៃរបបសារព័ត៌មានកម្ពុជា ពិសេសការដាក់បញ្ចូលសារ សន្តិភាពអហិង្សាទៅក្នុងអត្ថបទព័ត៌មានរបស់ខ្លួន។

សូមបញ្ជាក់ថានៅក្នុងឱកាសនោះក្រុមអ្នកសារព័ត៌មានបានលើកជាសំណូមពរជាច្រើនដល់មន្ទីរព័ត៌មានក៏ដូចជាអង្គការអេស៊ីធី បើមានកិច្ចប្រជុំសន្ទនាបែបនេះនៅពេលក្រោយទៀតត្រូវ អញ្ជើញមន្ត្រីជំនាញ ពាក់ព័ន្ធ ទាំងអស់ ចូលរួមក្នុងការពិភាក្សាគ្នា ដើម្បី ស្វែងយល់ពីគ្នាទៅវិញទៅមក និង បានសូមសំណូមពរដល់មន្ទីរព័ត៌មាន សូមផ្ដល់ព័ត៌មាន ពីសកម្មភាពថ្នាក់ដឹកនាំខេត្ត ដើម្បីក្រុមអ្នកសារព័ត៌មានបានយកមកធ្វើការចុះផ្សព្វផ្សាយ ផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *