ទេពកង្រីខេត្តកំពង់ឆ្នាំង៖ កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទសហការជាមួយសង្កាត់ជលផលនិងគណ:បញ្ជាការឯកភាពស្រុកជលគីរីបានបន្តចុះធ្វើការរុះរើចោលរបាំងស្បៃមុងស្រុកជល់គីរីខេត្តកំពង់ឆ្នាំង នៅគ្រាដែលទឹកទន្លេសាបកំពង់មានការហក់ឡើងនិងរដូវត្រីពងកូន នៅថ្ងៃទី១០សីហា ឆ្នាំ២០២៣នេះ។
លោក ខៀវ សុផានរិទ្ធ នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ បានអោយដឹងថាកម្លាំងផ្នែករដ្ឋបាលជលផល កំពង់ប្រសាទ សង្កាត់ជលផលស្រុកជលគីរីបានសហការជាមួយ កម្លាំងគណ:បញ្ជាការ ឯកភាពស្រុកបានបន្តចុះដោយប្រើប្រាស់កាណូតបាឡាស្មាច់៦គ្រឿងប្រើប្រាស់កម្លាំងចម្រុះ២៣នាក់ ធ្វើសកម្មភាពចុះរុះរើបំផ្លាញចោលឧបករណ៍នេសាទ របាំងស្បៃមុងខុសច្បាប់ចំនួន២៣កន្លែងនៅចំណុចខាងក្រោយភូមិថ្មី ខាងក្រោយភូមិគៀនតាម៉ាក្រោព្រែកឆ្តោ ឃុំកំពង់អូសស្រុកជលគីរី។
លោក ខៀវសុផានរិទ្ធ បានអោយដឹងថាក្នុងការចុះបង្ក្រាបបទល្មើសខាងលើនេះសមត្ថកិច្ចចម្រុះបានធ្វើការរុះរើនិងបំផ្លាញចោលរបាំងស្បៃមុង២០កន្លែងប្រវែង ៦០០ម៉ែត្រលបលូស្បៃមុង២០គ្រឿង បង្គោល២០០ដើមនិងបានចាក់លែងកូនត្រីទៅក្នុងបឹងវិញផងដែរ។
ប៉ុន្តែនៅក្នុងកិច្ចប្រតិបត្តការការបង្ក្រាបបទល្មើសនេសាទក្នុងរដូវទឹកទន្លេឡើងត្រីពងកូនខាងលើនេះគេមិនដែលឃាត់ខ្លួនជនល្មើសបានម្តងណាឡើយក្រុមជនល្មើសតែងហាក់ដឹងខ្លួនមុនហើយបានគេច ខ្លួនបាត់រហូត ។
លោកនាយផ្នែករដ្ឋបាលកំពង់ប្រាសាទតែងតែបានធ្វើការអំពាវនាវម្តងហើយម្តងទៀតដល់បងប្អូនប្រជានេសាទទាំងអស់កុំធ្វើកានេសាទដោយឧបករណ៍ណាដែលច្បាប់ជលផលហាមឃាត់និងកុំធ្វើការនេសាទនៅក្នុងរដូវទឹកឡើងត្រីពងកូនពិសេសកុំកាប់បំផ្លាញព្រៃលិចទឹកដែលជាជម្រត្រីនិងថនិកសត្វពងកូននិងរក្សានីរន្តរភាពពូជត្រីសម្រាប់កូនចៅជំនាន់ក្រោយ ៕