ខេត្តកំពង់ឆ្នាំង៖ លោក ងិនហ៊ុនប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានធ្វើការជម្រុញអោយអនុប្រធានការរិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង លោក ហ៊ុនលី ដឹកនាំមន្ត្រីនៃការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តដោយ បានសហការជាមួយពេទ្តសត្វភូមិនិងអាជ្ញាធរមូលដ្ឋានបានបន្តចុះធ្វើការចាក់វ៉ាក់សាំងការពារជំងឺសាទឹកសត្វ.អុត់ក្តាម.គោក្របី ជូនប្រជាកសិករនៅភមិជីប្រង.ឃុំជៀបស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១០សីហា ឆ្នាំ២០២៣នេះ។
លោក ហ៊ុនលី អនុប្រធានការរិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានលើកឡើងថា ជម្ងឺសាទឹក.អុតក្តាម សត្វកើតលើសត្វគោក្របី របស់ប្រជាកសិករបានកើតឡើងរៀងរាល់ឆ្នាំ ដូចនេះលោកបានអំពាវនាវដល់ប្រជាកសិករដែលជាម្ចាស់សត្វឱ្យនាំយកសត្វគោក្របីមកចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗបន្ថែមទៀតនៅពេលក្រុមការងារថ្នាក់ខេត្តរៀបចំឡើង ការណែនាំអំពីវិធានការណ៍ ការពារ ទប់ស្កាត់ការឆ្លងជំងឺសត្វ។
លោកអនុប្រធានការរិយាល័យបានបញ្ជាក់ទៀតថាគោលបំណងនៅថ្ងៃនេះគឺចុះចាក់វ៉ាក់សាំងដើម្បីពង្រឹងកិច្ចសហការឱ្យបានល្អប្រសើរ នៅពេលដែលមានសត្វឈឺ ឬ ងាប់ ក្នុងករណីសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីទប់ស្កាត់ការឆ្លងរ៏ករាលដាលជំងឺសត្វឱ្យបានទាន់ពេលវេលា។
លោក. ហ៊ុនលី.អនុប្រធានការិយាល័បានលើកទឹកចិត្តដល់ប្រជាកសិករដែលមានសត្វគោក្របី ដើម្បីចង់ដឹងពីជំងឺមួយចំនួនដែលកំពុងតែរីករាលដាលជាច្រើននៅក្នុងសហគមន៍ ពិសេសត្រូវតែយកចិត្តទុកដាក់បំផុតចំពោះទីកន្លែងរស់នៅរបស់សត្វគោក្របី ត្រូវតែសម្អាតទ្រង់និងកន្លែងដេកជាប្រចាំ ហើយត្រូវឱ្យទឹកនិងស្មៅស៊ីបានគ្រប់គ្រាន់ ប្រសិនបើមានការសង្ស័យថាសត្វគោក្របី មានជំងឺសូមផ្ដល់ដំណឹងបន្ទាន់ដល់អាជ្ញាធរមូលដ្ឋាន កុំទុកអោយជម្ងឺនេះវារីករាលដាលទៅសត្វដទៃទៀតនៅជិតនោះ។
លោក ហ៊ុនលី បានបញ្ជាក់បន្ថែមទៀតថា ជាលទ្ធផលក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺសារទឹកដល់សត្វគោក្របីនៅថ្ងៃនេះសម្រេចបាន គោ សរុបចំនួន១៨៥ ក្បាល និងបានចែកជូនសម្ភារ:និងថ្នាំព្យាបាលសត្វដល់ភ្នាក់ងារពេទ្យសត្វភូមិនិងបានធ្វើការផ្សព្វផ្សាយពីអត្ថប្រតោឃន៍នៃការចាក់វ៉ាក់សាំងសាទឹក អុតក្រាម.សម្រាប់ការពារជម្ងឺសត្វគោ.ក្របីផងដែរ៕