គណ:កម្មាធិការជំងឺអេដស៍ខេត្តបើកសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញនូវសកម្មភាពនិងវឌ្ឍនភាពឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ឆមាសទី១ ឆ្នាំ២០២៣

ខេត្តកំពង់ឆ្នាំង៖ គណ:កម្មាធិការជំងឺអេដស៍ខេត្តបើកសិក្ខាសាលាស្តីពីការពិនិត្យឡើងវិញនូវសកម្មភាពនិងវឌ្ឍនភាពឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ឆមាសទី១ ឆ្នាំ២០២៣ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក យិន សាវ៉េន អភិបាលរងខេត្ត និងជាប្រធានគណ:កម្មាធិការប្រយុទ្ធនិងជំងឺអេដស៍ខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត និងមានការចូលរួមពីលោក លឹម លៀងងួន អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងលោ លោកស្រីជាលេខាធិការដ្ធានប្រយុទ្ធនិងជំងឺអេដស៍ខេត្ត មកពីមន្ទីរអង្គភាពជុំវិញខេត្ត និងអង្កការដៃគូ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។

មានប្រសាសន៍ក្នងឱកាសនោះលោក យិន សាវ៉េន អភិបាលរងខេត្ត បានលើកឡើងថាទោះបីកម្ពុជា ទទួលបាននូវជោគជ័យ ដ៏គួរអោយកត់សម្គាល់ក៏ពិតមែន តែយើងក៏មិនគួរធ្វេសប្រហែសដែរ ព្រោះការរីករាលដាលអាចនឹង ផ្ទុះឡើងវិញក្នុងចំណោម ក្រុមបុរសស្រលាញ់បុរស ក្រុមអ្នក ប្រើប្រាស់ គ្រឿងញៀន ក្រុមយុវវ័យ និងក្រុមចំណាកស្រុក។ ល។ ដោយសារកត្តាទាំងនេះហើយ ទើបរាជរដ្ឋាភិបាល បាន ដាក់ចេញនូវគោលនយោបាយ៧ចំណុចប្រយុទ្ធនឹងជម្ងឺអេដស៍ ដែលតម្រូវឲ្យយើងទាំងអស់គ្នា បន្តនូវការទទួលខុសត្រូវ និង ចូលរួមឲ្យបានទូលំទូលាយ និងពហុវិស័យ ពីគ្រប់ស្ថាប័នរដ្ឋ ស្ថាប័នឯកជន សង្គមស៊ីវិល ដៃគូរអភិវឌ្ឍន៍ បណ្ដាញអ្នកផ្ទុក មេរោគអេដស៍ និងបណ្ដាញអ្នកប្រឈមមុខខ្ពស់។ល។

ក្នុងនោះដើម្បី កម្ពុជាឈានទៅសម្រេចឲ្យបាននូវគោលដៅថ្មីមួយទៀត នៅ ឆ្នាំ២០២៥ គឺ គោលដៅ ៩៥-៩៥ ៩៥ (មានន័យថា៩៥% ដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ពួកគេ ៩៥% បានធ្វើ រោគវិនិច្ឆ័យ គឺបានទទួលការព្យាបាលដោយឪសថប្រឆាំង មេរោគអេដស៍ និង ៩៥% អ្នកទទួលការព្យាបាល គឺបានកំចាត់ មេរោគអេដស៍ពីក្នុងឈាម។ ឆ្លៀតក្នុងឱកាសនោះលោកអភិបាលរងបាន អំពាវនាវ ដល់សមាជិក សមាជិកា នៃ អង្គសិក្ខាសាលា មានសុឆន្ទៈ ក្នុងការចូលរួមផ្សព្វផ្សាយទៅដល់ស្ថាប័ន អង្គភាព សហគមន៍ និងលើកទឹកចិត្តបំផុសប្រជាពលរដ្ឋ អោយមានការ ចូលរួមយ៉ាងខ្លាំងក្លា តាមគ្រប់រូបភាព ស្តីពីការបង្ការ ការ ព្យាបាល ថែទាំ គាំទ្រដល់អ្នកផ្ទុកមេរោគអេដស៍-ជម្ងឺអេដស៍ ការប្រើប្រាស់ស្រោមអនាម័យ ការព្យាបាលជម្ងឺកាមរោគ ការធ្វើ តេស្តឈាមរកមេរោគអេដស៍ និងការប្រើប្រាស់សឺរ៉ាំងម្ជុល សុវត្ថិភាព រួមទាំង ការបង្ការការចម្លងមេរោគអេដស៍ពីម្ដាយទៅ កូន ដើម្បីជាការរួមចំណែកក្នុងការសម្រេចនូវគោលដៅ ខាងលើ តាមការរំពឹងទុក ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *