លោកជំទាវ ជា ខេង ស៊ុយ សែម យកបេះដូងប្រជាពលរដ្ឋលើផ្ទៃទឹកបឹងទន្លេសាបឃុំមេទឹកស្រុកបាកានបានហើយ ដោយពួកគាត់មានការពេញចិត្តលោកជំទាវយ៉ាងខ្លាំង រហូតបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបានជាង៩០%

ខេត្តពោធិ៍សាត់៖ កន្លងមកប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំមេទឹកស្រុកបាកានខេត្តពោធិ៍សាត់បាន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបានតែជាង៥០ឬ៦០%ប៉ុណ្ណោះ ទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលកត្តាទាំងនេះអាចបណ្ដាលមកពីពួកគាត់មានការថ្នាំងថ្នាក់ជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅទីនោះក្នុងការអនុវត្តច្បាប់ក៍ថាបាន។

ដោយមើលឃើញបញ្ហាបែបនេះ មុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ចំនួន០៤ថ្ងៃ លោកជំទាវ ជា ខេង ស៊ុយ សែម បានចុះទៅស្ទាបស្ទង់សតិអារម្មណ៍ប្រជាពលរដ្ឋនៅទីនោះ ដោយបានពន្យល់អំពីហេតុផលមួយចំនួនរបស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងបានលើកឡើងអំពីគុណបំណាច់ និងសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា ការខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះមូលដ្ឋាន ក៍ដូចឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ ធ្វើឲ្យពួកគាត់មានទំនុកចិត្តនិងមានភាពកក់ក្ដៅលើលោកជំទាវយ៉ាងខ្លាំង រហូតបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឆ្នាំ២០២៣នេះ បានដល់ទៅជាង៩០% ។

បន្ទាប់ពីយកបេះដូងប្រជាពលរដ្ឋបានហើយ នៅថ្ងៃទី៩ខែសីហាឆ្នាំ២០២៣ លោកជំទាវ ជា ខេង ស៊ុយ សែម រួមដំណើរដោយលោកជំទាវអ្នកឧកញ៉ា ភាព ហៀក ប្រធានក្រុមហ៊ុនជីបម៉ុងគ្រុប និងលោកជំទាវ អាំង សុជាតា ខូយ រីដា ព្រមទាំងភរិយាថ្នាក់ដឹកនាំមួយចំនួនទៀត បានចុះទៅសួរសុខទុក្ខ និងនាំយកស្បៀង សម្ភារៈប្រើប្រាស់ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋរស់នៅភូមិបណ្ដែតទឹក មានភូមិព្រែកក្រ ភូមិដីរនាត និងភូមិក្អមសំណរ ក្នុងភូមិសាស្ត្រឃុំមេទឹកស្រុកបាកាន ជាលើកទី២ ដើម្បីឆ្លើយតបការសន្យា កាលពីមុនពេលបោះឆ្នោត។

លោកជំទាវ ជា ខេង ស៊ុយ សែម បានសម្ដែងការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋនៅទីនោះ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាច្រើនលើសលប់ ក្នុងការជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ឆ្នាំ២០២៣នេះ ដែលពីមុនមកមិនធ្លាប់មានទាល់តែសោះ។ ទាំងនេះសបញ្ជាក់ឲ្យឃើញថា លោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋដែលរស់នៅលើភូមិបណ្ដែតទឹកទាំងអស់ចង់បានសន្តិភាពពិតប្រាកដ មានការភ្ញាក់ខ្លួននិងមើលឃើញយ៉ាងច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជាទេដែលរួមសុខរួមទុក្ខជាមួយគ្នាគ្រប់ពេលវេលាតាំងពីដើមមក ទោះបីស្ថិតក្នុងកាលៈទេសៈណាក៍ដោយ ខណៈពេលដែលគណបក្សផ្សេងឃើញមុខតែពេលបោះឆ្នោតប៉ុណ្ណោះ។

លោកជំទាវ ជា ខេង ស៊ុយ សែម មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាសន្យាត្រូវតែធ្វើ មិនមែនសន្យាខ្យល់នោះទេ ហើយសូមឲ្យបងប្អូនលោកតាលោកយាយ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូត ដើម្បីផ្ដល់ឱកាសឲ្យរាជរដ្ឋាភិបាលកសាងសាលារៀន មណ្ឌលសុខភាព ពិសេសផ្លូវទឹក ផ្លូវគោក និងអង់តែនប្រព័ន្ធទូរស័ព្ទ ដែលជាតម្រូវការចាំបាច់របស់បងប្អូននៅតំបន់ដាច់ស្រយាលនេះ។

លោកជំទាវ ជា ខេង ស៊ុយ សែម សូមឲ្យលោកតាលោកយាយនិងបងប្អូនប្រជាពលរដ្ឋ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខហើយជាមួយគ្នានេះត្រូវថែរក្សាសុខភាពឲ្យបានល្អ រស់នៅត្រូវគោរពច្បាប់ទាំងអស់គ្នា កុំប្រើឧបករណ៍នេសាទខុសច្បាប់ កុំកាប់និងដុតបំផ្លាញព្រៃលិចទឹកដែលជាជម្រកត្រីពងកូន និងជម្រុញកូនចូលរៀនឲ្យបានគ្រប់ៗគ្នា។

ក្នុងឱកាសនោះបានចូលរួមជួសជុលសាលាមត្តេយ្យនិងសាលាបុណ្យ លើភូមិបណ្ដែតទឹកទាំង០៣នូវថវិកាសរុបចំនួន២៨លានរៀល ក្នុងនោះលោកជំទាវ ជា ខេង ស៊ុយ សែម ២១លានរៀល, លោកជំទាវអ្នកឧកញ៉ា ភាព ហៀក ប្រធានក្រុមហ៊ុនជីបម៉ុង០៦លានរៀល ផ្ដល់ជ័រចំនួន៦០សម្រាប់ធ្វើក្បូនតម្កល់ និងលោកជំទាវ អាំង សុជាតា ខូយ រីដា ១លានរៀល។

ចំណែកលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋសរុប៤៦១គ្រួសារ ក្នុងមួយគ្រួសារជូនសូឡា០១ផ្ទាំង,អង្ករ៣០គក្រ,ទឹកដោះគោជូសម្រាបកូនក្មេង១កេស,ភេសជ្ជៈ១កេស, ប្រេងខ្យល់ និងថ្នាំពេទ្យ៣០គ្រាប់។ សូមបញ្ជាក់ថា សូឡា ប្រេងខ្យល់ និងថ្នាំពេទ្យ ជាអំណោយរបស់លោកជំទាវ ជា ខេង ស៊ុយ សែម, ទឹកដោះគោជូនិងភេសជ្ជៈជារបស់ក្រុមហ៊ុនជីបម៉ុង និងអង្ករជារបស់លោកជំទាវ អាំង សុជាតា ខូយ រីដា។

បន្ទាប់មកដោយធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រឃុំរាំងទិលស្រុកកណ្ដៀង លោកជំទាវ ជា ខេង ស៊ុយ សែម និងប្រតិភូរួមដំណើរទាំងអស់ បានយកទឹកដោះគោជូចូលចែកលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សារាំងទិល ក្នុងនោះលោកគ្រូអ្នកគ្រូចំនួន១១នាក់ ម្នាក់ៗទទួលបាន០១កេស និងសិស្សានុសិស្សសរុប២២៨នាក់ ម្នាក់ៗទទួលបាន០៣យួរផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *