ក្រុមហ៊ុន ឌឹ ឡាហ្វស៍ កម្ពុជា ចូលខ្លួនមកគ្រប់គ្រងទីលានចាក់សំរាមនៅក្រុងពោធិ៍សាត់ ដើម្បីកែច្នៃសំរាមទៅជាជីសរីរាង្គ និងផលិតផលផ្សេងៗ

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៩ខែសីហាឆ្នាំ២០២៣ លោក សាយ សុជាតិ អភិបាលរង តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានអនុញ្ញាតឲ្យក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ កម្ពុជា ចូលជួបសម្ដែងការគួរសម សុំគ្រប់គ្រងទីលានចាក់សំរាម និងទីតាំងតម្លើងរោងចក្រកែច្នៃសំរាម ដើម្បីរួមចំណែកអភិវឌ្ឍសង្គមអោយបានល្អប្រសើ។

លោក ស៊ី ឡែន នាយកក្រុមហ៊ុន ឌឹ ឡាហ្វស៍ កម្ពុជា បានជម្រាបជូនថា នៅប្រទេសថៃគេយកសំរាមមកធ្វើជាសង្វាក់ផលិតកម្ម ជាជីសរីរាង្គ គ្រាប់ជ័រប្លាស្ទិក ធ្យូងអនាម័យ អិដ្ឋប្លាស្ទិក និងកញ្ចក់ស៊ីម៉ងត៍ តែប្រទេសយើងយកសំរាមទៅដុតនិងកប់ចោល្នុងដីទៅវិញ។

លោកបន្តទៀតថា រោងចក្រនៅប្រទេសថៃកំពុងប្រតិបត្តិការ ហើយបច្ចុប្បន្ននេះកំពុងប្រឈមការអត់សំរាមផលិត ព្រោះក្នុងមួយស្រុកគេមានរោងចក្រកែច្នៃសំរាមមួយ គេដណ្ដើមសំរាមគ្នា ដូច្នេះហើយទើបប្រទេសគេគ្មានសំរាម។

ដោយមើលឃើញបែបនេះហើយ ទើបលោកបានសិក្សារៀបចំផែនការអាជីវកម្មនេះឡើង ដើម្បីធ្វើយ៉ាងណាឲ្យស្រុកខ្មែរកាត់បន្ថយសំរាម រហូតដល់គ្មានសំរាមដូចប្រទេសគេ។

ក្រុមហ៊ុនរបស់លោកបានស្នើសុំដល់រដ្ឋបាលខេត្តពោធិ៍សាត់ ផ្ដល់ការគ្រប់គ្រងទីលានក្នុងការប្រតិបត្តិការទុកដាក់សំរាម សំណល់រឹង ឲ្យមានស្ថេរភាពនិងសុវត្ថិភាពរយៈពេល៣០ឆ្នាំ និងស្នើសុំបែងចែកប្រាក់ចំណេញក្នុងសមាមាត្រ ៥០%មកឲ្យក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ កម្ពុជា ក្រុមហ៊ុនស្នើសុំកំណត់តម្លៃ៥ដុល្លាសហរដ្ឋអាមេរិកក្នុងមួយតោន សម្រាប់ទុកដាក់សំរាមក្នុងទីលាន។

លោក សាយ សុជាតិ តំណាងឯកឧត្តមអភិបាលខេត្ត បានគាំទ្រនូវគោលបំណងរបស់ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ កម្ពុជា ដែលសុំគ្រប់គ្រងទីលានចាក់សំរាម និងតម្លើងរោងចក្រកែច្នៃនៅខេត្តពោធិ៍សាត់នេះ កន្លងមកការគ្រប់គ្រងសំរាមយើងប្រគល់ឲ្យក្រុមយុវជនបណ្ដោះអាសន្ន ដោយសាររដ្ឋបាលខេត្តក៍ដូចមន្ទីរអង្គភាពជំនាញ ខ្វះធនធានមនុស្ស ខ្វះអ្នកបច្ចេកទេស និងសម្ភារៈក្នុងការធ្វើការងារនេះ។

ថ្ងៃនេះបានក្រុមហ៊ុនមកស្នើសុំធ្វើការងារនេះ ក្នុងនាមរដ្ឋបាលខេត្ត លោកមានការគាំទ្រនិងសាទរយ៉ាងខ្លាំង ហើយសុំឲ្យមន្ទីរអង្គភាពពាក់ព័ន្ធទាំអស់ ជួយសម្របសម្រួលទាំងនីតិវិធីនិងដំណើរការផ្សេងៗ ធ្វើយ៉ាងណាកុំឲ្យមានការរាំងស្ទះដោយប្រការណាមួយ ព្រោះថាបើបានក្រុមហ៊ុនដំណើរការទៅ នឹងធ្វើឲ្យខេត្តពោធិ៍សាត់យើងគ្មានសំរាម ទីក្រុងស្អាត បរិស្ថានល្អ និងបង្កើនការងារដល់កូនចៅប្រជាពលរដ្ឋយើងទៀតផង ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *