សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានប្រារព្ធធ្វើនៅវិទ្យាល័យពោធិ៍សាត់។

លោក ផាន់ វណ្ណសិទ្ធ ប្រធានគណកម្មការរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ និងលោកគី ចាន់សុផល ប្រធានលេខាធិការដ្ឋានរៀប ចំការបោះឆ្នោតខេត្ត បានជម្រាបជូនអំពីការងារសំខាន់ៗ ដែលគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសម្រេចបាន តាមដំណាក់កាលនៃការរៀបចំបោះឆ្នោតរួមមាន៖ ការចុះឈ្មោះបោះឆ្នោត ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ ការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោតជាដើម សម្រាប់ខេត្តពោធិ៍សាត់ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត សរុបមានវចំនួន៣០០.៣២៨នាក់ ស្មើរនឹង៩២,៤៨% ធៀបនឹងចំនួនប្រជាពលរដ្ឋ១៨ឆ្នាំឡើងគ្រប់អាយុបោះឆ្នោត។

នៅទូទាំងប្រទេសមាន១៨គណបក្សនយោបាយចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត សម្រាប់ខេត្តពោធិ៍សាត់មានតែ១១គណបក្ស គឺគណបក្សខ្មែរតែមួយ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរូបរួមជាតិ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សខ្មែឈប់ក្រ គណបក្សហ្វ៊ុនស៊ិននប៉ិច គណបក្សធម្មាធិបតេយ្យ គណបក្សយុវជនកម្ពុជា គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។

ខេត្តពោធិ៍សាត់មាន៧៤៤ការិយាល័យបោះឆ្នោត ដោយប្រើប្រាស់កម្លាំងសន្តិសុខការពារសរុបចំនួន១៤៦៥នាក់ ក្នុងនោះកម្លាំងនគរបាលចំនួន៧៧៦នាក់ និងកម្លាំងប្រជាការពារចំនួន៦៨៩នាក់។

ជាលទ្ធផលសន្លឹកឆ្នោតបានទទួលជាក់ស្ដែងសរុបមានចំនួន៣៣៦.៧៩៩សន្លឹក ក្នុងនោះសន្លឹកឆ្នោតបានការ២៥៤.៩៣៦សន្លឹក សន្លឹកឆ្នោតមិនបានការ៧២១៤សន្លឹក ​សន្លឹកឆ្នោតខូច៣៥៦សន្លឹក និងសន្លឹកឆ្នោតសល់មិនបានប្រើ៧៤.២៩៣សន្លឹក។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានកោតសរសើរដោយស្មោះចំពោះស្នាដៃនិងគុណសម្បត្តិដ៍ធំធេង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងប្រដាប់អាវុធ មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ រួមទាំងក្រុមប្រឹក្សាឃុំសង្កាត់ និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការតាមតួនាទីភារកិច្ច្ ធ្វើឲ្យការបោះឆ្នោតដំណើរការទៅដោយរលូន។

គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ក្នុងខេត្តពោធិ៍សាត់ អនុវត្តបានត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងរបស់គជប បទបញ្ជានិងនីតិវិធី សេចក្ដីសម្រេច សេចក្ដីណែនាំ ក្រមសីលធម៌ និងឯកសារជំនួយស្មារតីមួយចំនួនទៀត សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣មន្ត្រីបម្រើការងារនៅគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រតិបត្តិការរៀបចំការបោះឆ្នោតប្រព្រឹត្តទៅបានល្អប្រសើរ ។

គ្រប់ដំណាក់កាលនៃការបោះឆ្នោត ក្នុងនោះការចុះឈ្មោះបោះឆ្នោត ការចុះបញ្ជីគណបក្សនយោបាយនិងបេក្ខជនឈរឈ្មោះបោះឆ្នោត ការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត សុទ្ធតែបានប្រព្រឹត្តទៅដោយរលូននិងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ និងបរិយាកាសល្អ។

ការចូលរួមរបស់ភ្នាក់ងារគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល​ដែលចុះសង្គេតការណ៍ រក្សាបាននូវក្រមសីលធម៌បានល្អប្រសើរ និងបំពេញតួនាទីរៀងៗខ្លួន មិនរំខាន ព្រមទាំងមិនបង្កការរាំងស្ទះណាមួយដល់កិច្ចការងារបោះឆ្នោតឡើយ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *