ខេត្តកំពង់ឆ្នាំង៖ ដោយមានទឹកព្រះទ័យជ្រះថ្លា ចូលរួមក្នុងវិស័យអប់រំ ព្រះគ្រូវិមលសត្ថាចារ្យ កង សុផល ព្រះសូត្រស្តាំ គង់នៅវត្តអារញ្ញិការាម ស្ថិតនៅក្នងសង្កាត់កំពង់ឆ្នាំង ក្រុង ខេត្តកំពង់ឆ្នាំង បាននាំយកសម្ភារ: សិក្សាមានប៊ិច សៀវភៅ សំលៀកបំពាក់សម្រាប់គ្រូ និងសិស្ស មកចែកជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង៣០០នាក់ នៅសាលាបឋមសិក្សាអារញ្ញិ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ដោយមានការនិមន្តពីព្រះគ្រូអនុគណស្រុកទឹកផុស ព្រះសង្ឃ អាជ្ញាធរសង្កាត់ និងប្រធានការិយាល័យអប់រំក្រុងកំពង់ឆ្នាំងផងដែរ ។
ចំពោះសម្ភារ:សិក្សា និងសំលៀកបំពាក់ទាំងអស់ សម្រាប់លោកគ្រូ អ្នកគ្រូ១៥នាក់ ក្នុងម្មាក់ៗទទូលបាន សៀវភៅ១០ក្បាល ប៊ិច១០ដើម សំលៀកបំពាក់១កំប្លេរ និងសារុង១សម្រាប់អ្នកគ្រូ ព្រមទាំងថវិកា២មុឺនរៀល សិស្សទទូលបានសៀវភៅ២ក្បាល ប៊ិចនិងដៃខ្មៅ២ដើម ថវិកា២ពាន់រៀលនិងខោអាវកីឡា១កំប្លេរ ។
ព្រះគ្រូវិមលសត្ថាចារ្យ កង សុផល មានសង្ឃដីការសំណេះសំណាលជាមួយ សិស្សានុសិស្សនាពេលនេះដែរព្រះតេជ គុណក៏បាន ជំរុញដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងសិក្សា រៀនសូត្រដើម្បីអនាគតរបស់ប្រទេសជាតិព្រោះថាប្អូនៗ គឺជាសសរទ្រូងដ៍រឹងមាំនៃប្រទេសជាតិ ហើយ ប្រទេសជាតិត្រូវប្អូនៗដែលជាទំពាំងស្នងឬស្សីជំនាន់ក្រោយ ដែលជាអ្នកកសាងនិងអភិវឌ្ឍប្រទេសជាតិបន្តវេនពេលអនាគត ។
ក្នុងនាមអាជ្ញារនិងលោកគ្រូ អ្នកគ្រូ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកព្រះទ័យជ្រះថ្លារបស់ព្រះគ្រូវិមលសត្ថាចារ្យ កង សុផល ព្រះគ្រូសូត្រស្តាំវត្តអារញ្ញិការាម តែងតែចំណាយនូវបច្ច័យយ៉ាងច្រើនរបស់ព្រះអង្គ សម្រាប់ជួយកែលម្អរទីធ្លាសាលាអោយមានសោភ័ណភាពយ៉ាងស្រស់ស្អាត បម្ថែមទៀតនិងសូមប្រគេនពរដល់ព្រះអង្គនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណ: សុខ: ពល:កុំបីឃ្លៀងឃ្លាតឡើយ ៕