គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង ប្រជុំបូកសរុបការងារបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣

ខេត្តកំពង់ឆ្នាំង៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំងមានរៀបចំពិធីប្រជុំបូកសរុបការងារបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣កាលពីថ្ថៃអាទិត្យទី២៣ សីហា២០២៣កន្លងទៅ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧុត្តម នុតសុខុម អនុប្រធានគណះកម្មាធិការជាតិរៀបចំការបង្ខិត លោក ស៊ិនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងលោកស្រីនួនចាន់នី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំងអស់លោក លោកស្រី អាជ្ញាធរ ស្រុក.ឃុំ.សង្កាត់និងមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តនិងកងកម្លាំទាំងបីរួមនិងប្រជាការពារចូលរួម ៥៣៥ នាក់ ក្នុងសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៧សីហា២០២៣នៅសាលាខេត្តកំពង់ឆ្នាំង។

លោកស្រី នួនចាន់នី.ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបានឡើងអានរបាយការណ៍ស្តីពីកិច្ចការងាររបស់អង្គភាពគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំងដែលបានបំពេញនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ កន្លងទៅកាលពីថ្ងៃអាទិត្យទី ២៣ កក្កដា ២០២៣ ដែលធ្វើអោយការបោះឆ្នោយជ្រើសរើសតំណាងរាស្ត្រនិតិការទី៧ឆ្នាំ២០២៣ទៅបានយ៉ាងរលូនដោយមិនមានបញ្ហាអ្វីកើតឡើងហើយក៍មិនមានបណ្តឹងពីបណ្តាគណះបក្សនយោបាយណាមួយបានប្តឹងនោះឡើយ ។

លោក ស៊ុនសុវណ្ណារិទ្ធិ គណៈ:បញ្ជាការឯកភាពខេត្តកំពង់ឆ្នាំងបានមានប្រសាសនអោយដឹងថានៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនិតិកាលទី៧ឆ្នាំ២០២៣ខេត្តកំពង់ឆ្នាំងមាន៨ក្រុ.ស្រុក និង៧១ឃុំ.សង្កាត់មានការិយល័យបោះឆ្នោត៨១៨ហើយ មានបនរជាពលរដ្ឋចូលយ៉ាងច្រើនបានធ្វើដំណើរទៅបោះឆ្នោត ទាំងមានភ្លៀងធ្លាក់ដោយពុំមានបាតុភាពនិងមិនមានការបំភិតបំភ័យឬមានការគំរាមកំហែងនិងអំពើហឹង្សានោះឡើយ ហើយការបោះឆ្នោតប្រព្រឹត្តទៅដោយរលូនស្របតាមការអនុវត្តនីតិវិធីបោះឆ្នោតដោយមានកងកម្លាំងការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើនិងប្រកបដោយជោគជ័យ ។

លោក ស៊ុនសុវណ្ណារិទ្ធិ គណ:បញ្ជាការឯកភាពខេត្តបានបញ្ជាក់អោយដឹងទៀតថាអត្រាអ្នកទៅចូលរួមឆោះឆ្នោតនៅខេត្តកំពង់ឆ្នាំងមានចំនួន ៣១៤.០៥៩ ស្មើនឹង ៨៧.៣១%នៃប្រជាពលរដ្ឋដែលមានឈ្មោះក្និងបញ្ជីបោះឆ្នោតចំនួន៣៥៩.៦៩៨នាក់បានឆ្លុះបញ្ចាំងអោយឃើញថាប្រជាពលរដ្ឋបានប្រើប្រាស់សិទ្ធិរបស់ពួកគាត់ស្របតានរដ្ឋធម្មនុញ្ញក្នុងការជ្រើសរើសគណ:បក្សនយោបាយនិងអ្នកដឹកនាំនាពេលអនាគតដែលពួកគេជឿថាអាចដឹកនាំប្រទេសជាតិបានល្អប្រសើរបំផុតលើមាគ៌ាសន្តិភាពស្ថេរភាពនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

ឯកឧត្តម នុតសុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍លើកឡើងថាឯកឧត្តមសូមវាយតម្លៃខ្ពស់នៅលទ្ធផលគឺល្អប្រសើររបស់គណៈកម្មាធិការបោះឆ្នោតខេត្តដែលមានប្រជាពលរដ្ឋមក៨៧.៣១%ដែលធ្វើអោយលទ្ធផលបោះឆ្នោតនៃកាបោះឆ្នោតទទួលបានជោគជ័យ ។

ឯកឧត្តមនុតសុខុមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមអភិបាលនិងជាគណៈបញ្ជាការឯកភាពខេត្តនិងសមត្ថកិច្ចពាក់ព័ន្ធកងកម្លាំងទាំងទាំងបីរួមនិងប្រជាការពារ។ អាជ្ញាធរឃុំសង្កាត់ក្រុងស្រុកទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការបោះឆ្នោតទទួលបានលទ្ធផលល្អប្រសើរ។

នៅបញ្ចប់ពិធីគណៈអធិបតីបានប្រគល់បានសរសើររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជូនដល់ឯកឧត្តមអភិបាលខេត្តអាជ្ញាធរ និងសមត្ថកិច្ចក្រុងស្រុកដែលបានខិតខំចូលរួមយ៉ាងសកម្មក្នុងបំណាក់ការបោះឆ្នោតក្នុងខេត្តកំពង់ឆ្នាំងដែលទទួលបានជោគជ័យល្អប្រសើរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *