ខេត្តកំពង់ឆ្នាំង៖ ប្រធានប្រតិបត្តិសមាគមចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តកំពង់ឆ្នាំងដឹកនាំដោយលោក គូរ ដារា និងក្រុមការងារ ប្រធានលេខាធិការរដ្ឋាន.អនុប្រធានព្រមទាំងអស់លោក.លោកស្រីសមាជិកសមាជិកការ ក្រុមចលនាយុវជនកម្ពុជា ១៥៧ រួមនិងអាជ្ញាធមូលដ្ឋានភូមិ.ឃុំ.បាននាំយកអំណោយ ទៅប្រគល់ជូនកុមាកំព្រាដែលឪពុក.ម្តាយលិចកាណូតបណ្តាលអោយលង់ទឹកស្លាប់ចោលរសនៅក្នុងភូមិដំណាក់កកោះ ឃុំ.ពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៦សីហា២០២៣។
នៅក្នុងឱកាសនោះផងដែរលោក គូដារា បានអោយដឹងថាអំណោយជាអង្ក៨០គីឡូក្រាមទឹកត្រី២យួរ.ទឹកស៉ីអ៉ីវ២យួរ ទឹកផ្លែឈើ៣យួរ.មី១កេះ.រួមនិងថវិការ៦០០០០០០រៀល។
ដោយមើលឃើញពីភាពលំបាក់របស់កុមាកំព្រាដែលឪពុកម្តាយលិចទូកស្លាប់ចោលទើបបានក្រុមសមាគមនចលនាយុវជនកម្ពុជាក្រុម១៥៧ប្រមូលគ្នាបានជាថវិការនិងសម្ភារហូបចុកយកទៅប្រគល់ជូនដោយផ្ទាល់ដៃកុមាររងគ្រោះខាងលើនេះ ។
លោក គូដារា នាយកប្រតិបត្តសមាគមន៍ចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តបានធ្វើការផ្តាំផ្ញើដល់ប្អូនៗកុមារកំព្រាទាំអស់ខាងត្រូវខិតខំប្រឹងប្រែងរៀនសូត្រអោយបានល្អសូមអោយបងៗរួមនិងអាជ្ញាធមូលដ្ឋានភូមិឃុំត្រូវយកចិត្តទុកដាក់មើលថែរក្សាប្អូនៗកុមាកំព្រាអោយបានល្អ គ្រាដែលផ្ទះរបស់ប្អូនកុមាកំព្រាបានរុះរើប្រគេនទៅអោយព្រះសង្ឃហើយបច្ចុប្បន៍កុមាកំព្រារស់នៅជាមួយបង។
លោក ប៊ុតសប្បាយ មេឃុំដំណាក់កកោះស្រុកកំពង់លែងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តកំពង់ឆ្នាំងក៏ដូចជាសប្បុរសជននានា ដែលតែងតែគិតគូរគៀគស្វែងរកជំនួយជួយសម្រួលបន្ទុកនិងជីវភាពរស់នៅរបស់ប្អូនៗកុមាកំព្រាដែល.ម្តាយ.ឪពុកលិចទូកលង់ទឹកបណ្តាលអោយស្លាប់ទាំង២នាក់កន្លងទៅគ្រាដែលប្អូនបានហែលទឹកផុតពីសេចក្តីស្លាប់
លោកក៏សូមជូនពរដល់សមាគមចលនាយុវជនកម្ពុជា ក្រុម ១៥៧ ក៏ដូចជាសប្បុរសជនទាំងអស់ សូមជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕