អភិបាលរងក្រុងកំពង់ឆ្នាំង នាំយកអំណោយរបស់អនុសាខាកាកកបាទក្រហមក្រុង ចែកជូនគ្រួសារសព ៣នាក់ដែលទើបនិងទទួលមរណៈភាព

កំពង់ឆ្នាំង៖ លោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំងបានដឹកនាំ ក្រុមការងារមន្ត្រីអនុសាខាក្រុង ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិបានចុះសាកសួសុខទុកបងប្អូនប្រជាពលរដ្ឋ៣គ្រួសារ នាំយកអំណោយទៅចែកជូនគ្រួសារ៣នាក់ដែលបានស្លាប់កន្លងទៅនៅភូមិ៦និង៨ ក្នុងសង្កាត់ខ្សាមក្រុងនិងខេត្តកំពង់ឆ្នាំងគ្រាដែកពួកគាត់បានបាត់បង់សមាជិកក្រុមគ្រួសារ មានមួយឈ្មោះ.មិនម៉ុច អាយុ៧០ឆ្នាំភឹទប្រុសរសនៅភូមិទី៨សង្កាត់ខ្សាម ទី២មានឈ្មោះ បានប៉ា ភេទប្រុសអាយុ៧៤ឆ្នាំរសនៅភូមិទី៨សង្កាត់ខ្សាម ទី៣.ឈ្មោះ ហេថឃឿន.ភេទស្រីអាយុ ៥៨ឆ្នាំរសនៅក្នុងភូមិទី៦សង្កាត់ខ្សាមក្រុងនិងខេត្តកំពង់ឆ្នាំង ។

នៅក្នុងឱកាសនោះ លោក ទូចលីហួត អភិបាលរងក្រុងកំពង់ឆ្នាំងបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹកពី ប្រកបដោយភាពស្និតស្នាល និងការស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតនិងតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋជួបការលំបាកជានិច្ចពីរលោក.ស៊ុនសុវណ្ណារិទ្ធ.អភិបាលខេត្ត្កំពង់ឆ្នាំង។

ក្នុងនោះផងដែរ លោក លោក ទូចលីហួត បានបញ្ជាក់បន្ថែមទៀតថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវអស់សង្ឃឹមក្នុងជីវិតត្រូវថែទាំសុខភាពឱ្យបានល្អគ្រាដែលរដូវនេះជារដូវវស្សា ដោយត្រូវរក្សាអោយបានអនាម័យស្អាត ផឹក ស្អាត ហូបស្អាត រស់នៅស្អាត ដើម្បីកុំឱ្យកើតជំងឺផ្សេងៗក្នុងនោះបងប្អូនត្រូវប្រកបរបរចញ្ចឹមជីវិត ដោយបង្កបង្កើនផល ចិញ្ចឹមសត្វនិងដំណាំផ្សេងៗ ដើម្បីជួយទ្រទ្រង់ចិញ្ចឹមជីវិតនិងបានដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃបានល្អប្រសើបានមួយកម្រិតទៀតផងដែរ ។

លោក ទូចលីហួត បានប្រគល់អំណោយជូនដល់ដៃគ្រួសាសពទាំង៣នាក់ដោយក្នុងមួយគ្រួសាៗទទួលបានអង្ករ៥០គីឡូក្រាម រួមនិងថវិងថវិការ១០ម៉ឺនរៀល នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៣។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *