លោកឧត្ដមសេនីយ៍ទោ ហួត សុធី ដឹកនាំក្រុមការងារ នាំយកនូវថវិកាបេឡាមរណៈសង្គ្រោះ ប្រគល់ជូនគ្រួសារសព សមាជិក ស.អ.ក (ជនពិការ) ដែលទទួលមរណភាព នៅក្រុងសំរោង

ឧត្តរមានជ័យ៖ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្តរមានជ័យ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការ ស.អ.ក ខេត្ដឧត្ដរមានជ័យ និងមានការចូលរួមអមដំណើរដោយ ក្រុមការងារគណៈកម្មាធិការ ស.អ.ក ក្រុងសំរោង ដឹកនាំដោយ លោក ផុន ចាន់និល អភិបាលក្រុង និងជាប្រធានកិត្តិយសគណៈកម្មាធិការ ស.អ.ក ក្រុង, ក្រុមការងារលេខាធិការដ្ឋាន ស.អ.ក ខេត្ត, ប្រធានកិត្តិយសសាខា ស.អ.កសង្កាត់សំរោង និងអាជ្ញាធរពាក់ព័ន្ធ សរុបចំនួន ១៧ នាក់ បាននាំយកនូវថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ទៅប្រគល់ជូនដល់គ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនក្រុងសំរោង(ជនពិការ) ឈ្មោះ គឹម វុទ្ធី (ហៅសាន) ភេទ​ប្រុស អាយុ ៦៦ឆ្នាំ អត្តលេខ៖ HA៩៣០០១៤៧៨ ដែលបានទទួលមរណៈភាព ដោយរោគាពាធ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៧៖៣០នាទី នៅភូមិពុរ សង្កាត់សំរោង ក្រុងសំរោង។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *