ខេត្តកំពង់ឆ្នាំង៖ សិស្សសាលាបឋមសឹក្សាដំណាក់កកោះម្នាក់ដែលមានគ្រួសាខ្វះខាតជីវភាពខ្សត់ខ្សោយជួបការលំបាកផ្នែកសុខភាពខ្វះខាតអាហាររូបត្ថមនៅពេលមកសាលារៀនម្តងៗតែងតែដួលសន្លប់បានទទួលអំណោយជាថវិការនិងសម្ភារសឹក្សាសម្លៀកបំពាក់ពីក្រុមចលនាយុវជនកម្ពុជា១៥៧សាខាខេត្តកំពង់ឆ្នាំង ថ្ងៃ ០៥ខែសីហា ឆ្នាំ២០២៣។
លោក ប៊ុតសប្បាយ មេឃុំដំណាក់កកោះនិងលោក គង់គឿន នាយកសាលដំបូកកកោះបានអោយដឹងថាកុមារីដែលជួបប្រទះនៅកង្វះអាហាររូបត្ថម្ភហើយតែងតែដួលសន្លប់នៅពេលមកសាលារៀនម្តងៗមានឈ្មោះ ណុនវិច្ឆិការអាយុ១២ឆ្នាំរៀននៅថ្នាក់ទី៦សាលាបឋមសឹក្សាដំបូកកកោះស្ថានភាពគ្រួសារក្រីក្ររសនៅក្នុងភូមិ.ឃុំ.ស្រុកខាងលើ ។
លោកមេឃុំក៍ដូចជាលោកនាយកសាលាបានអោយដឹងទៀតថាល្មេងស្រីសិស្សសាលានេះមករៀនទៀងពេលបើទោះប៏នាងតែងតែដួលសន្លប់យ៉ាងណាក៍ដោយបើតាមការសន្និដ្ឋានក្មឹងស្រីសិស្សសាលាខាងលើនេះទំនងជាខ្វះខាតអាហារអាហាររូបត្ថម្ភខណះដែលគ្រួសារក្រីក្រការហូបចុកមិនគ្រប់គ្រាន់ទើធ្វើអោយក្មេងស្រីជួបប្រទះការដួលសន្លប់ជាញឹកញ្ញាប់ដូចនេះ ។
ដោយមើលឃើញនូវស្ថានភាពក្មេងស្រីខាងលើនេះដែលជួបប្រទះនូវអាហាររូបត្ថម្ភមិនគ្រប់គ្រាន់លោក.គូដារា.នាយកប្រតិបត្តសមាគមនចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តកំពង់ឆ្នាំងរួមនិងសហការរីក្រុម១៥៧បានឧបត្ថម្ភថវិកា៤១០០០០រៀលរួមនិងសៀវភៅ៥ក្បាលប៊ិច២ដើម.ខ្មៅដៃ២ដើមអាវនិងសំពត់មួយកំប្លេ.ទឹកដោះគោមួយកំប៉ុងរួមនិងនំកញ្ចប់ផ្តល់ជួនប្អូនស្រីដើម្បីសម្រួលបង់ថ្លៃសេវ៉ាពេទ្យនិងសម្ភារផ្សេងៗទៀតដែលជាសម្ភារះសឹលកសាខាងលើផងដែរ ។
ជាចុងក្រោយលោកគូដារ៉ាជកប្រតិបត្តិសមាគមចលនាយុវជនកម្ពុជា ក្រុម ១៥៧សាខាខេត្តកំពង់ឆ្នាំងបានធ្វើការផ្ដាំផ្ញើដល់គ្រួដាររបស់ក្មេងស្រីត្រូវយកចិត្តទុកដាក់ពីបញ្ហាសុខភាពរបស់ប្អូនស្រីដែលជួបប្រទះនៅខាងហ្វះខាតអាហាររូបត្ថម្ភនៅពេលជួបបញ្ហាដូចខាងលើនេះសូមក្រុមគ្រួសារក៏ដូចជានាយកសាលាធ្វើយ៉ាងណារួសរាន់បញ្ជូនប្អូនស្រីទៅកាន់មន្ទីរពេទ្យដែលនៅជិតនេះដើម្បីធ្វើការសង្គ្រោះបន្ទាន់ផងដែរជៀសវាងបញ្ហាណាមួយកើតឡើងជាយក្សថាហេតុដល់អាយុជីវិតប្អូនស្រី។
នៅបញ្ចប់វិធីនាយកប្រតិបត្តិសមាគមចលនាយុវជនកម្ពុជា ១៥៧ រួមនិងសហការីអាជ្ញាធរភូមិឃុំរួមនិងនាយកសាលាបាននាំយកអំណោយនិងថវិកាសំលៀកបំពាក់រួមនិងសម្ភារៈសិក្សាជូនដល់ប្អូនស្រីនៅមន្ទីរពេទ្យផងដែរ ៕