ឧត្តរមានជ័យ៖ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្តរមានជ័យ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការ ស.អ.ក ខេត្ដឧត្ដរមានជ័យ និងមានការចូលរួមអមដំណើរដោយ ក្រុមការងារគណៈកម្មាធិការ ស.អ.ក ក្រុងសំរោង ដឹកនាំដោយ លោក ផុន ចាន់និល អភិបាលក្រុង និងជាប្រធានកិត្តិយសគណៈកម្មាធិការ ស.អ.ក ក្រុង, ក្រុមការងារលេខាធិការដ្ឋាន ស.អ.ក ខេត្ត, ប្រធានកិត្តិយសសាខា ស.អ.កសង្កាត់សំរោង និងអាជ្ញាធរពាក់ព័ន្ធ សរុបចំនួន ១៧ នាក់ បាននាំយកនូវថវិកាបេឡាមរណៈសង្គ្រោះ ចំនួន ៤,០០០,០០០ រៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ទៅប្រគល់ជូនដល់គ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនក្រុងសំរោង(ជនពិការ) ឈ្មោះ គឹម វុទ្ធី (ហៅសាន) ភេទប្រុស អាយុ ៦៦ឆ្នាំ អត្តលេខ៖ HA៩៣០០១៤៧៨ ដែលបានទទួលមរណៈភាព ដោយរោគាពាធ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៧៖៣០នាទី នៅភូមិពុរ សង្កាត់សំរោង ក្រុងសំរោង។
Related Posts
ខេត្តសៀមរាប ១២ ទីតាំង ដែលបានដាក់បញ្ចាំងស្លាយ និង LCD ផ្សាយបន្តផ្ទាល់ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២
ខេត្តសៀមរាប៖ ស្របតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តសៀមរាប បានរៀបចំរួចជាស្រេច នាពេលកន្លងមក មានចំនួន១២ ទីតាំង ដែលបានដាក់បញ្ចាំងស្លាយ និង LCD ផ្សាយបន្តផ្ទាល់ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ។ការដាក់បញ្ចាំងស្លាយ និង LCD នេះ មានការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជា។ក្នុងការលើកទឹកចិត្តដល់កីឡាជាតិ…
ទីតាំងស្តុកឈើមួយកន្លែងសង្ស័យល្មើសច្បាប់នៅស្រុកអង្គរជុំ ត្រូវបានប៉ូលិសសេដ្ឋកិច្ចខេត្តសៀមរាបចុះទៅបង្ក្រាប
សៀមរាប៖ ទីតាំងស្តុកឈើសង្ស័យល្មើសច្បាប់មួយកន្លែងក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានកម្លាំងប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប កំពុងធ្វើការចុះបង្ក្រាប ដឹកនាំបង្ក្រាប ដោយតំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។សមត្ថកិច្ចក្នុងហេតុការណ៍បង្ក្រាបបានបង្ហើបប្រាប់អង្គភាព តារាជ្យថា ខណៈពេលនេះសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យទីតាំង ស្តុកឈើដែលមានម្ចាស់ឈើ ឈ្មោះ ព្រិម ណាំ ដែលឈើទាំងនោះនៅក្រោយ សណ្ឋាគារ ម៉ូដ៉ែលព្រិមណាំអង្គរជុំ។ ទោះជាយ៉ាងណាលទ្ធផលនៃការបង្ក្រាបនៅមិនទាន់ដឹងនៅឡើយ ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី១៥ ខែមិថុនា…
មន្ត្រីផ្នែករដ្ឋបាលជល ផលផ្សារឆ្នាំង នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តសហការជាមួយអង្គការវីអេសអូ ចុះផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រីក្នុងស្រះនិងការចិញ្ចឹមអន្ទង់ក្នុងតង់ និងការបង្ក្រាប បទល្មើសនេសាទកំពុងកើតមានមិនចេះអស់
កំពង់ឆ្នាំង៖ មន្ត្រីផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង រួមសហការជាមួយដៃគូដែលជាអង្គការ វីអេសអូ (VSO) បានចុះផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសជំនាញចិញ្ចឹមត្រីក្នុងស្រះ និង ចិញ្ចឹមអន្ទង់ក្នុងតង់ប្លាស្ទិកដែលកិច្ចការនេះបានធ្វើឡើងស្ថិតនៅក្នុងឃុំគោលដៅ(ឃុំឆ្នុកទ្រូ) ដែលមាន.ភូមិសេះស្លាប់.ភូមិកំពង់ព្រះ. និង ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដោយគោលបំណង់កាត់បន្ថយការនេសាទត្រីធម្មជាតិដោយលើសចំណុះដែលមានកសិករចូលរួមសរុបទាំងអស់ ២៧ នាក់ ថ្ងៃទី១១ខែតុលា ឆ្នាំ២០២៣។ នៅថ្ងៃនេះក៍បានចូលរួមជាមួយ មូលនិធិអង្គការ…